អត្ថបទពាណិជ្ជកម្ម
​អ្នកតំណាង​ស្ថាប័ន​អប់រំ​ចំនួន​៣៩ ពី​ប្រទេស​អូស្ត្រាលី នឹង​មក​កម្ពុជា​ដើម្បី​ជួប​ជាមួយ​សិស្ស​-​និស្សិត និង​អាណាព្យាបាល​
26, Feb 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
 IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​,​អង់គ្លេស​,​ណូ​វែ​ល​សេ​ឡង់​,​កាណាដា អាមេរិក និង​អៀរ​ឡង់​ជាមួយនឹង​បទពិសោធន៍​លើ​ការអប់រំ​អន្តរជាតិ​ទូទាំង​ពិភពលោក​ជាង ៥០​ឆ្នាំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ថាប័ន​នេះ ក៏មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ប្រមាណ ២៧​ឆ្នាំ​មកហើយ​។
 
​នៅ​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) នៅ​ថ្ងៃទី ៦ មីនា ឆ្នាំ​២០១៩ កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី នឹងត្រូវ​បើកសម្ពោធ​ក្រោម​វត្តមាន​របស់ Luke Arnold ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី និង​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ កម្មវិធី នឹង​បើកទ្វារ​ទទួល​ស្វាគមន៍​សាធារណៈ ផ្តល់ឱកាស​ឲ្យ​សាធារណជន​បាន​ជួប​ជាមួយ​អ្នកតំណាង​មកពី ៣៩ ស្ថាប័ន​អប់រំ​ពី​ប្រទេស​អូស្ត្រាលី​ដោយផ្ទាល់ ដើម្បីអោយ​សិស្សានុសិស្ស និង​អាណាព្យាបាល​បាន​ស្វែងយល់​ពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​
 
​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ស្ថាប័ន​អប់រំ IDP កម្មវិធី​នេះ​នឹង​ផ្តល់​ជា​វេទិកា​សម្រាប់​សិស្សានុសិស្ស និង​អាណាព្យាបាល​កម្ពុជា ដើម្បី​ជួប​ជាមួយ​អ្នកតំណាង​មកពី​សាលា សាកលវិទ្យាល័យ និង​ស្ថាប័ន​អប់រំ​ល្បីៗ ពី​ជុំវិញ​ប្រទេស​អូស្ត្រាលី ដែល​ពួកគេ​នឹង​ផ្តល់នូវ​ប្រឹក្សា និង​យោបល់​អំពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ស្នាក់នៅ និង​ដំណើរការ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ដោយផ្ទាល់​។ ស្ថាប័ន​ដែលមាន​វត្តមាន មាន​ផ្តល់​ជា​ជម្រើស​សិក្សា​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​បណ្តុះបណ្តាល​វគ្គ​ខ្លី រហូតដល់​ថ្នាក់បណ្ឌិត​ផងដែរ​។​
 
​លើសពីនេះ​បន្ថែមទៀត​នោះ ក៏មាន​វត្តមាន​របស់​មន្ត្រី​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក​ទិដ្ឋាការ ក៏​នឹងចូលរួម​ពិព័រណ៍​ការសិក្សា​នេះ​ផងដែរ​។ លោកស្រី Dionne Dionision មន្ត្រី​ទី​១​ផ្នែក​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន នាយកដ្ឋាន​កិច្ចការ​ផ្ទៃក្នុង​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​អូស្ត្រាលី ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា ជា​ប្រទេសមួយ​ដែលមាន​ភាពសម្បូរ​បែប និង​ការស្វាគមន៍​ហើយក៏​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រទេស​ដែល​ផ្តល់​ការអប់រំ​ថ្នាក់​ពិភពលោក​»​។ 
 
​តាម​លោកស្រី Dionne Dionision សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨ ទិដ្ឋាការ​សិស្ស និស្សិត​ត្រូវបាន​ផ្តល់ជូន​សរុប​ចំនួន ៤២២ ៩៥៩ ពី​នាយកដ្ឋាន​កិច្ចការ​ផ្ទៃក្នុង ដែល​ចំនួន​នេះ​កើនឡើង ១១.៣ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន​។ ប្រទេស​អូស្ត្រាលី មាន​កម្មវិធី​ទិដ្ឋាការ​សិស្ស និស្សិត ដែល​នាំមុខគេ​នៅលើ​ពិភពលោក ក្រោម​ទម្រង់ Simplified Student Visa Framework (SSVF)​។ លោកស្រី Dionne Dionision បញ្ជាក់​បន្តថា​៖«​ទម្រង់ SSVF ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​សិស្ស និស្សិត​ដែលមាន​បំណង​ទៅ​សិក្សា ងាយស្រួល​ក្នុង​ការដាក់​ពាក្យសុំ និង​មានឱកាស​ទទួលជោគជ័យ​ច្រើន ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី មានប្រតិកម្ម​រហ័ស ទៅលើ​ហានិភ័យ​នានា និង​ភាព​សុច្ចរិត​រវាង​គ្នា ស្រប​ពេលដែល កាត់បន្ថយ​ភាព​តាន់តឹង សម្រាប់​អាជីវកម្ម​នៅក្នុង​វិស័យ​អប់រំ​អន្តរជាតិ​»​។​
 
​ប្រទេស​អូស្ត្រាលី បន្ត​ជា​ទិសដៅ​សិក្សា​ដ៏​ល្បីល្បាញ​មួយ សម្រាប់​សិស្ស និស្សិត​កម្ពុជា​ដែលមាន​បំណង​បន្ត​ការសិក្សា​របស់​ពួកគេ​នៅក្រៅ​ប្រទេស​។ លោក ស្រេង ម៉ៅ នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖«​ចំនួន​និយោជក ដែល​ស្វែងរក​បុគ្គលិក​បញ្ចប់​ការសិក្សា​ពី​ក្រៅប្រទេស ដែលមាន​ប្រទេស​អូស្ត្រាលី​ជាដើម និង​តម្រូវការ​ទៅលើ​គុណភាព និង​ជំនាញ​ដែល​ទទួលបាន​ពី​ការ​ទៅ​សិក្សា នៅ​ស្ថាប័ន​អប់រំ​លំដាប់​ពិភពលោក មានការ​កើន​ឡើងជា​លំដាប់​។ ស្របពេល​ជាមួយគ្នានេះ ចំនួន​សិស្ស និស្សិត​ដែល​ទទួលស្គាល់​ទៅលើ​ចំណុច​នេះ និង​ជ្រើសរើស​ទៅ​សិក្សា ដើម្បី​ទទួលបាន​សញ្ញាប័ត្រ ពី​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ក៏មាន​ការកើនឡើង​ផងដែរ​»​។​
 
​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់​ប្រឹក្សា​ពី​ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។​
​លោក ឈាន វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ប្រចាំ​ស្ថាប័ន​អប់រំ IDP កម្ពុជា​៖«​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី នឹង​ជួយ​អោយ​សិស្ស និស្សិត​មាន​អារម្មណ៍​ដូច​ធ្វើដំណើរ​ទៅកាន់​ស្ថាប័ន​អប់រំ​នៅ​ទឹកដី​អូស្ត្រាលី​ដោយផ្ទាល់ ពីព្រោះ​កម្មវិធី​នេះ នឹង​ជួយ​អោយ​ពួកគេ​មានការ​ជួបពិភាក្សា ជាមួយ​អ្នកតំណាង​ជាច្រើន ដែលជា​ជំរុញ​ការសម្រេចចិត្ត ទៅលើ​មុខវិជ្ជា និង​ការសិក្សា​ដែល​ពួកគេ​កំពុង​ស្វែងរក​»​។​
 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស ជុំវិញ​ពិភពលោក​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។​
IDP Education ជា​សា្ថ​ប័ន​ដែល​ចូលរួម​បង្កើតឡើង​ដោយ  សាកលវិទ្យាល័យ​ទាំង ៣៨ របស់​ប្រទេស​អូ​ស្រា្ត​លី​។​
 
​ព័ត៌មាន​បន្ថែម​ស្តីអំពី​ការ​ពិព័រណ៍​សិក្សា​
​ទីកន្លែង​៖​សណ្ឋាគារ ដឺ ហ្ក្រេ​ត ឌ្យូ​ក ភ្នំពេញ (​អតីត​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់​)​។​
​ពេលវេលា​៖ ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខ​មីនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ២​រសៀល ដល់​ម៉ោង ៧​យប់​។​
​សម្រាប់​ព៌​ត័​មាន​បន្ថែម​ទំនាក់ទំនង លោក ឈាង វ៉ាន់​តាក់ តាមរយៈ​ទូរស័ព្ទ​លេខ​: 
០២៣ ២២២ ៣២៥ និង អ៊ី​ម៉ែ​ល​: [email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com