អត្ថបទពាណិជ្ជកម្ម
ប្រជាកសិករ​ខ្មែរ​កាន់តែ​រីកចម្រើន ប្រសិនបើ​យល់ដឹង​ពី​កម្មវិធី​ទូរស័ព្ទដៃ​ឈ្មោះថា​«​ទន្លេសាប​»
27, Feb 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កម្មវិធី​ទូរស័ព្ទដៃ​ឈ្មោះថា​«​ទន្លេសាប​» កាលពី​ចុងខែ​មករា​កន្លងទៅ​។ អ្នកស្រី គឹម ដា​វីន អ្នកសេដ្ឋកិច្ច​កសិកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​ថ្លែងថា​កម្មវិធី​ទូរស័ព្ទដៃ​«​ទន្លេសាប​» បង្កើត​ក្នុង​បំណង ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​កសិករ​កំពុង​ជួបប្រទះ ដែល​បញ្ហា​ទាំងនោះ​មានដូចជា បច្ចេកទេស​កសិកម្ម​,​កង្វះ​ព័ត៌មាន​ទីផ្សារ និង​ខ្វះ​ទុន​ពង្រីក​អាជីវកម្ម​ជាដើម​។​
 
​បើតាម​អ្នកស្រី ដា​វីន កម្មវិធី​ទូរស័ព្ទដៃ​«​ទន្លេសាប​»​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​និង​ពាក់ព័ន្ធ​នឹង​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​, ស្វែងយល់​កាន់តែច្បាស់​បន្ថែមទៀត​ពី​បច្ចេកទេស​នានា​ទាក់ទង​នឹង​ការធ្វើ​កសិកម្ម និង​បច្ចេកទេស​ចិញ្ចឹមសត្វ​,​ស្វែងរក​ទីផ្សារ​កសិកម្ម​ហើយ អ្នកប្រើប្រាស់​ក៏​អាច​ផ្សព្វផ្សាយ​លក់​ផលិត​របស់ខ្លួន​នៅលើ​កម្មវិធី​«​ទន្លេសាប​»​នេះដែរ​។ បន្ថែម​ពីនេះ  នៅពេល​អ្នកពាក់ព័ន្ធ​ទាំងអស់​មើលឃើញ​ពី​ឱកាស​ក្នុង​ការពង្រីក​អាជីវកម្ម ពួកគាត់​ក៏​អាច​ស្វែងរក​ប្រភព​ទុន​នៅក្នុង​កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ​នេះ​បានដែរ ដោយនៅ​ក្នុងនោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK គឺជា​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​ក្នុង​ផ្តល់ទុន​ពង្រីក​អាជីវកម្ម​របស់ខ្លួន ចាប់​កម្ចី​កសិកម្ម​ខ្នាតតូច និង​មធ្យម​។ 
 
​អ្នកស្រី គឹម ដា​វីន  សង្ឃឹមថា​កម្មវិធី​ទូរស័ព្ទដៃ​«​ទន្លេសាប​» នឹងចូលរួម​ចំណែក​ធ្វើ​ឲ្យ​ការធ្វើ​កសិកម្ម​របស់​ប្រជាកសិករ​បានល្អ​ប្រសើរ​ជាង​មុន​,​ផ្តល់ព័ត៌មានទីផ្សារកសិកម្មប្រសើរជាងមុន ហើយ​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​ផលិត​កសិកម្ម​ទាំងអស់ នឹងមាន​ជីវភាព​ប្រសើរ​ជាង​មុន​ដែរ​។​
 
​ដើម្បី​ជ្រាប​កាន់តែ​លម្អិត ពី​សារៈប្រយោជន៍​នៃ​កម្មវិធី​ទូរ​សព្ទ​ដៃ​«​ទន្លេសាប​» សូម​អញ្ជើញលោក អ្នកទស្សនា​កិច្ច​សម្ភាស​រវាង សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី គឹម ដា​វីន អ្នកសេដ្ឋកិច្ច​កសិកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ដូចតទៅ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com