អត្ថបទពាណិជ្ជកម្ម
ថ្មី​ទៀតហើយ​! ត្រកូល​អេ​ថ្មី Huawei អេ 5s មាន​លក្ខណៈពិសេស​៦​ចំណុច និង​បើក​ឲ្យ​កុម្ម៉ង់​មុន​ចាប់ពី​ថ្ងៃនេះ​
27, Feb 2019 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០១៩៖​បន្ទាប់ពី​ស្មា​ត​ហ្វូ​ន Huawei អេ 7 បាន​ចូលមក​អង្រួន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កក្រើក និង​ទទួលបាន​ការពេញនិយម​បំផុត នៅ​ដើមឆ្នាំ ២០១៩​នេះ ក្រុមហ៊ុន Huawei បានបង្ហាញ​វត្តមាន​ត្រកូល​អេ ថ្មី​មួយ​ម៉ូ​ឌែ​ល​ទៀត គឺ Huawei អេ 5s ដែល​ចាប់ផ្តើម បើក​ឲ្យ​កុម្មង់​ទុក​មុន ចាប់ពី​ថ្ងៃនេះ​តទៅ ក្នុងតម្លៃ​ត្រឹមតែ $159 តែប៉ុណ្ណោះ​។ លើសពីនេះ​ថែ​ទៀត លោកអ្នក​នឹង​ទទួលបាន​កាស​កាលី​ប​ទាន់​សម័យមួយ​ឥតគិតថ្លៃ​ផងដែរ​។​
 
 Huawei អេ 5s មាន​ចំណុច​ពិសេស ៦ ចំណុច​ដែល​អតិថិជន​មិនគួរ​មើលរំលង​៖




 
1.​ ​អេក្រង់​

​អេក្រង់​ធំ​ទំហំ 6.09 អ៊ី​ញ បែប​តំណក់ទឹក កម្រិត​បង្ហាញ HD+ ផ្ទៃ​លាត​រហូតដល់ 87% ដែល​អ្នក​អាច​រីករាយ ជាមួយ​បទពិសោធន៍​ក្នុង​ការមើល​វី​ឌី​អូ និង​លេខ​ហ្គេម​យ៉ាង​ពេញចិត្ត ពេញភ្នែក ។​
 
2.​ ​RAM និង ROM
 
​អង្គ​ចងចាំ និង​អង្គ​ផ្ទុក​ទិន្នន័យ​របស់ Huawei អេ 5s មាន​ទំហំ​ធំ​ជាង​ស្មា​ត​ហ្វូ​ន​ម៉ាក​ផ្សេង ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​នេះ នៅលើ​ទីផ្សារ ដែល​វា​មាន​អង្គ​ចងចាំ ( RAM) ទំហំ 3GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ (ROM)​ទំហំ 32GB ព្រមទាំង​អាច​បន្ថែម​បាន​រហូតដល់ 512GB​។​

3.​ ​កាមេរ៉ា​
 
Huawei អេ 5s បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ 8MP ដែលមាន Toning Flash 2.0 ងាយស្រួល​សម្រាប់​អ្នក​ចូលចិត្ត​ថត​សែ​ល​ហ្វី បាន​កាន់តែ​ស្រស់ស្អាត បាន​គ្រប់​ប្លង់ មាន​ផ្លាស់​ជំនួយ​ពន្លឺ ស្រស់​បែប​ធម្មជាតិ បើ​ថត​ពេលយប់​។ ចំណែកឯ​កាមេរ៉ា​ក្រោយ មាន​ទំហំ 13MP កម្រិត aperture f1/8 ដែល​លោកអ្នក​ថតរូប​បាន​កាន់តែ​ល្អ​។ 
 
4.​ ​EMUI 9.0 
 
​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត របស់ Android 9.0 + EMUI 9.0 ដែល​អ្នក​អាច​ទាញយក​កម្មវិធី​ប្រើប្រាស់​ថ្មីៗ​ចុងក្រោយ ដ៏​សម្បូរបែប​បាន ។ រក​ឯណា​បាន​! តម្លៃ​ក៏​សមរម្យ​ជាង ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​ទៀត​។​

5.​ ​Huawei Supersound 
 
​ម៉ា​អែម​តែម្តង ជាមួយ​ការ​ស្តាប់​តន្ត្រី និង​មើល​វី​ឌី​អូ​ផ្សេងៗ​។ អ្នកនឹង​ទទួលបាន​បទពិសោធន៍​សំឡេង​ឮ​ខ្លាំង ពីរោះ​រណ្តំ មិន​បែក ទោះបី​បើក​សំឡេង​អស់​ជាមួយ​បច្ចេកវិទ្យា Huawei Supersound​។​
 
6.​ ​ស្កេ​ន​មុខ​ដោះ​សោរ​
 
Huawei អេ 5s ក៏​អាច​ស្កេ​ន​មុខ​ដោះ​សោរ​បាន​លឿន ដោយ​មិនចាំបាច់​ចុច​លើ​អេក្រង់ និង​អាច​បញ្ចេញ​ពន្លឺ​នៅលើ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ នៅ​កន្លែង​ងងឹត​។ អស់ទាស់​ហ្មង់​! ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង $100 សោះ ស្កេ​ន​មុខ​បាន​ទំនើប​អីចឹង​ទៀត​។​
 
​លើសពីនេះទៅទៀត ថាមពល​ថ្ម​របស់ Huawei អេ 5s មាន​ទំហំ 3020 mAh និង​ជម្រើស​ពីរ​ពណ៌​គឺ ពណ៌​ខ្មៅ និង​ពណ៌​ខៀវ​។ អ្នក​អាច​កុម្មង់​ទិញ​ទុក​មុន នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស ដែលមាន​ស្លាក​សញ្ញា Huawei​។ ប្រញាប់​ឡើង​! Huawei អេ 5s សមត្ថភាព​លើស​តម្លៃ​។ 
 






​វី​ឌី​អូ​អំពី​លក្ខណៈពិសេស​របស់ Huawei អេ 5s 
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com