អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​! ទូរ​សព្ទ Nokia ដល់​ទៅ ១១​ម៉ូ​ឌែ​ល អាចធ្វើ​បច្ចុប្បន្នភាព​ទៅ Android Pie បាន​ហើយ​
27, Feb 2019 , 2:44 pm        
រូបភាព
ដោយ:
កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន HMD GLOBAL ដែលជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ Nokia បានប្រកាស​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ទូរ​សព្ទ ១១ ម៉ូ​ឌែ​ល​ដែល​អាច Update ទៅ Android Pie បាន​ហើយ​។ ទូរ​សព្ទ ១១ ម៉ូ​ឌែ​ល​នោះ​មានដូចជា Nokia 2.1 Android Pie go edition, Nokia 5, Nokia 5.1 Plus, Nokia 6.1 Plus, Nokia 6 (2018), Nokia 7, Nokia 7.1, Nokia 7 Plus, Nokia 8, Nokia 8.1,​និង​មួយ​ម៉ូ​ឌែ​ល​ទៀត Nokia 8 Sirocco​។​
 
​គួររំលឹកថា ប្រព័ន្ធ​ប្រតិបត្តិការ Android Pie គឺជា​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​បាន​បំពាក់​មកជា​មួយ​នូវ artificial intelligence (AI) ដើម្បី​ផ្ដល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ថ្មី​ពីរ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​។ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​កាន់​តែមាន​ភាព​វ័យឆ្លាត មាន​ល្បឿន​លឿន នឹង​អាច​បត់បែន​តាម​ការប្រើ​ស​ប្រាស់​របស់​អ្នក​។​


 
​កំណែ​អាប់​ដែ​តរបស់ Android Pie មាន​លើ​មុខងារ​សំខាន់ៗ​មួយចំនួន​ដូចជា ៖
 
App Action – មុខងារ​នេះ នឹង​ទស្សន៍ទាយ​នូវ​សកម្មភាព​របស់ និង​បង្ហាញ​សកម្មភាព​បន្ទាប់​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​អ្នកទទួលបាន​អ្វីដែល​ចង់បាន​កាន់តែ​លឿន តាមរយៈ​ការ​ទស្សន៍ទាយ​របស់​មុខ​ងារ App Action នេះ​។ 


 
Slices – កំណត់​ព័ត៌មាន​ទាក់ទង​នឹង​កម្មវិធី​ដែល​អ្នក​ចូលចិត្ត ដើម្បី​ធ្វើឱ្យ​ពួកវា​អាច​ចូល​ដំណើរការបាន​កាន់តែ​ងាយស្រួល នៅពេលដែល​អ្នកត្រូវកា​រ​។​
Adaptive Battery- មុខងារ​នេះ ស្វែងយល់​ពី​ការប្រើប្រាស់​ថាមពល​ថ្ម ទៅលើ​កម្មវិធី​អាទិភាព​ដែល​សំខាន់​មួយចំនួន​។ 


 
Adaptive Brightness – លៃលក​ពន្លឺ​ទូរ​សព្ទ​ដោយ​ស្វ័យប្រវត្តិ ដោយ​មុខងារ Adaptive Brightness នេះ នឹង​បម្រែបម្រួល​ពន្លឺ​ទៅតាម​បរិយាកាស​ផ្សេងៗ​។​
New System navigation- លក្ខណៈពិសេស​របស់​ប៊ូ​តុង Home ដែល​ផ្ដល់​ការ​ទស្សន៍ទាយ និង ការ​សំណូមពរ​ដ៏​ឆ្លាត​វៃ​។ 


 
Digital Wellbeing feature available from Autumn 2018
 
Dashboard- បង្ហាញ​ពី​ពេលវេលា​នៃ​ការប្រើ​ទូរ​សព្ទ រួមមាន​ពេលដែល​ទូរស័ព្ទ​ត្រូវបាន​ដោះ​សោរ និង​ចំនួន​នៃ​ការជូនដំណឹង​ដែល​បានទទួល​។​
App Timer- កំណត់​ពេលវេលា លើ​ការប្រើប្រាស់​កម្មវិធី​។ 


 
Wind Down and Do Not Disturb- កំណត់​កាលវិភាគ​ប្រចាំថ្ងៃ ដើម្បី​ឲ្យ​ទូរ​សព្ទ​របស់​អ្នក​ត្រៀម​ក្នុងការ​សម្រាក ដោយ​អេក្រង់​ទូរ​សព្ទ​របស់​អ្នក​បន្ថយ​ទៅជា​ប្រផេះ ខណៈដែល​មុខងារ​ជូនដំណឹង​ស្ងាត់ៗ Do Not Disturb នឹង​បើក​សម្រាប់​ការ​សម្រាក​នេះ​។ លោកអ្នក ក៏​អាច​ផ្តាច់​មុខងារ Do Not Disturb បាន​គ្រប់ពេល​ផងដែរ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com