អត្ថបទពាណិជ្ជកម្ម
អ្នកលក់​ឆ្នើម ៣៥ រូប ទទួល​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​ម្នាក់​១​គ្រឿង ពី​ក្រុមហ៊ុន ជីប ម៉ុង​អ៊ិន​ស៊ី​
27, Feb 2019 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) នៅ​ថ្ងៃទី ទី​២៧ ខែកុម្ភៈ ឆ្នាំ ២០១៩​នេះ បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត គឺ ម៉ូតូ​ហុងដា (Honda Dream) ស៊េរី​ឆ្នាំ ២០១៩ យ៉ាង​ស្រស់ស្អាត ម្នាក់​ចំនួន ១ គ្រឿង ជូន​ដល់​អ្នកលក់​ឆ្នើម​ចំនួន ៣៥​នាក់ ដែល​មកពី​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ កម្មវិធី​ប្រគល់​រង្វាន់​នេះ ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរពិសោធន៍​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន  ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងក្នុង​បុរី ជីប ម៉ុង​ឡេ​ន​ផ្លូវ ២៧១​។​
 
​លោក ឆុង យឿ​ប ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ជីប ម៉ុង​អ៊ី​ន​ស៊ី  មានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​ម៉ូតូ​ទាំង ៣៥​គ្រឿង ជូន​ដល់ដៃ​អ្នកលក់​ឆ្នើម​នៅក្នុង​ឱកាស​នេះ គឺជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី  ដើម្បី​ឆ្លើយតប​នឹង​កិច្ចខិតខំ​ប្រឹងប្រែង ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ដៃគូ និង​បណ្ដាញ​ចែកចាយ​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា​។   


 
​លោក ឆុង យឿ​ប បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មាន​ក្ដីសប្បាយ​រីករាយ​ខ្លាំង ដែលមាន​ដៃគូ​ពេញ​ដោយ​សមត្ថភាព​។ មួយវិញទៀត យើង​ពិត​ជាមាន​ទំនុកចិត្ត​ថា ពួកយើង​នឹង​បន្តដំណើរ​ទៅមុខទៀត បាន​កាន់តែ​ប្រសើរ​។ លោក​ក៏បាន​បន្ថែមទៀតថា​៖«​ចូលរួម​ទាំងអស់គ្នា ដើម្បី​សាងសង់​ដោយ​មោទនភាព​»​។​


 
​សូមជម្រាបថា ហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) ត្រូវបាន​បង្កើតឡើង និង​បាន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ និង​ជាការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ Siam City Cement នៅ​ប្រទេស​ថៃ​។ ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) មាន​ដើមទុន​សរុប​ចំនួន​២៦២ លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ​បាន​ផលិត​ស៊ីម៉ងត៍​ដែលមាន​គុណភាព​ខ្ពស់ សម្រាប់​ទីផ្សារ​លក់រាយ និង​ទីផ្សារ​ឧស្សាហកម្ម ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក មាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការត្រួតពិនិត្យ​ស្តង់ដារ និង​ធានា​គុណភាព​លំដាប់​ពិភពលោក​។​


 
​រោងចក្រ​នេះ អាចមាន​លទ្ធភាព​ផលិត​ស៊ីម៉ងត៍​រហូតដល់ ៦,០០០​តោន ក្នុង​មួយថ្ងៃ​។ ក្នុងនោះ ក្រុមហ៊ុន​បានចាត់ទុក​ស៊ីម៉ងត៍​អូដ្ឋ ជា​ផលិតផល​សំខាន់ សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ ដោយ​វា​ត្រូវបាន​បែងចែក​ជា ២​ប្រភេទ គឺ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​ទឹកក្រូច មានគុណ​ភាពល្អ​ស័​ក្ដ​សម​សម្រាប់​សំណង់​រឹងមាំ​ល្អ ក៏ដូចជា​ការប្រើប្រាស់​ក្នុង​គោលបំណង​ទូទៅ​។ រីឯ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​បៃតង មាន​គុណភាព​ពិសេស និង​ល្អ​បំផុត​សម្រាប់​ការងារ​បូក​។ ស៊ីម៉ងត៍​នេះ ក៏​ត្រូវបាន​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​រួមទាំង​រចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន ដូចជា អគារ​ណាហ្គា​វើ​ល​២ សណ្ឋាគារ​សុខា​ជ្រោយចង្វារ​, បុរី​ជីប ម៉ុង​លែ​ន និង​ផាក​សុន​ម៉​ល​ផងដែរ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com