អត្ថបទពាណិជ្ជកម្ម
បញ្ជា​ទិញ​ទំនិញ​តាម​អន​ឡាញ​ជាមួយ​បេ​ប៊ី​អោត​ឡេ​ត កាន់តែ​ងាយស្រួល និង​ចំណេញ​ពេលវេលា​
27, Feb 2019 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
​សម័យ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ក៏​កាន់តែ​ពេញនិយម​។ ស្មា​ត​ហ្វូ​ន  ក៏បាន​ក្លាយជា​មធ្យោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ សម្រាប់​បងប្អូន​អតិថិជន ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ ព្រោះ​ការធ្វើ​បែបនេះ មាន​ភាពងាយស្រួល និង​ចំណេញ​ពេល​ច្រើន​ដល់​ពួកគាត់​។ ដោយ​មើលឃើញ​ពី​និន្នាការ​នេះ ហាង​បេ​ប៊ី​អោត​ឡេ​ត ក៏បាន​ចាប់ផ្តើម​ផ្តល់ជូន​នូវ​ការបញ្ជាទិញ​ទំនិញ​តាម​អន​ឡាញ ទៅដល់​អតិថិជន​គ្រប់ទិសទី​របស់ខ្លួន​ផងដែរ​។
 
​កញ្ញា វ៉េង ស៊ា​វលី​ង ប្រធាន​ផ្នែក​លក់​អន​ឡាញ​ក្នុង​ហាង បេ​ប៊ី​អោត​ឡេ​ត​បាន​ឲ្យ​ដឹងថា​ការបញ្ជាទិញ​ទំនិញ​តាម​អន​ឡាញ​ពី​ហាង​បេ​ប៊ី​អោត​ឡេ​ត គឺជា​មធ្យោបាយ​ដ៏​ងាយស្រួល​មួយ​សម្រាប់​អតិ​ថ​ជន ឬ​អាណាព្យាបាល​ដែល​គាត់​មមាញឹក​ការងារ ដោយ​ពួកគាត់​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​ហាង​បេ​ប៊ី​អោត​ឡេ​ត​ដោយផ្ទាល់​នោះទេ​។ កញ្ញា វ៉េង ស៊ា​វលី​ង បញ្ជាក់ទៀតថា ទោះជា​ពួកគាត់​រស់នៅក្នុង​រាជធានី​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក៏ដោយ ក៏​ពួកគាត់​នៅតែ​អាច​ទំនិញ​គ្រប់បែបយ៉ាង​ពី​ហាង​បេ​ប៊ី​អោត បាន​គ្រប់ពេលវេលា និង​ពី​គ្រប់​ទីកន្លែង និង​ចំណេញ​ពេលវេលា​។ អ្វីដែល​កាន់​ពិសេស​នោះ ការទិញ ទំនិញ​តាម​អន​ឡាញ​ជាមួយ​បេ​ប៊ី​អោត​ឡេ​ត​គឺ​បងប្អូន​អតិថិជន​ទាំងអស់ អាច​ទិញ​ទំនិញ​ប្រកបដោយ​ទំនុកចិត្ត និង​ទទួលបាន​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់​និង​មានការ​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ថែមទៀត​ផង​។​
 
​នៅក្នុង​កិច្ច​សម្ភាស​ខាងក្រោម​នេះ លោកអ្នក​នឹង​បាន​ជ្រាប​កាន់តែ​លម្អិត​ពី​របៀប​ទិញ​ទំនិញ​តាម​អន​ឡាញ​ជាមួយ​ហាង​បេ​ប៊ី​អោត​ឡេ​ត ដែលជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖

© រក្សាសិទ្ធិដោយ thmeythmey.com