អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​កម្ពុជា​ដាក់​បន្ថែម​រង្វាន់​ធំ 10,000​ដុល្លារ និង 1,000​ដុល្លារ យ៉ាង​សន្ធឹកសន្ធាប់​មុន​ចូលឆ្នាំ​ខ្មែរ​
27, Feb 2019 , 4:34 pm        
រូបភាព
ដោយ:
​រយៈពេល​មួយ​សប្តាហ៍​សោះ អ្នកឈ្នះ​រង្វាន់​ធំ​លុយ 10,000 ដុល្លារ ពី​ស្រា​បៀ​កម្ពុ​ជាមាន​រហូត​ទៅ 5 នាក់ និង 1,000 ដុល្លារ ចំនួន នៅតាម​បណ្តា​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។ ពិតជា​សម្បើម​មែន មាន​លុយ​ដើរលេង​ចូលឆ្នាំ​ខ្មែរ​ហើយ តែ​ប៉ុណ្ណេះ​។​
 
​អ្នកឈ្នះ​រង្វាន់​ទាំង 5 នាក់​នោះ​មានឈ្មោះ​


 
​ក្រុមការងារ បាន​ទាក់ទង​អ្នកឈ្នះ​ទាំងអស់ និង​រៀបចំ​ឯកសារ​ប្តូរ​រង្វាន់​រួចរាល់​ហើយ នៅ​ចាំតែ​ថ្ងៃ​ដែល​ពួកគាត់​ត្រូវ ទៅ​បើកប្រាក់​រង្វាន់​តែប៉ុណ្ណោះ​។ រីឯ​អ្នកឈ្នះ 1,000 ដុល្លារ​បានទទួល​ប្រាក់រង្វាន់​ពួកគេ​រួច​អស់ហើយ​។​


 
​លោកស្រី គង់ កុសល តំណាង​ថា្នក់​ដឹកនាំ​ក្រុមហ៊ុនផលិតស្រាបៀ​កម្ពុជា បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ពិតជា​បាន​ប្រាប់​ឲ្យ​ក្រុមការងារ​ផលិត​បន្ថែម​រង្វាន់​ធំៗ ដែលមាន​ទឹកប្រាក់ 10,000 ដុល្លារ 1,000 ដ​ល្លារ និង រង្វាន់​ទៅលេង​ចក្រភព​អង់គ្លេស នៅក្នុង​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ឲ្យ​បាន​ច្រើន​ជាទីបំផុត ជាង​ពេលណាៗ​ទាំងអស់ ក្នុងអំឡុងពេល​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ជិត​មកដល់​នេះ​។ លោកស្រី គង់ កុសល បញ្ជាក់ទៀតថា ប្រាក់រង្វាន់​ទាំងអស់នេះ អាចជួយ​សម្រួល​ដល់​មុខរបរ​ជីវភាព​ប្រចាំថ្ងៃ ឬក៏​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ផ្សេងៗ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែ​។ លោកស្រី គង់ កុសល បន្តទៀតថា​៖ «​ខ្ញុំ​សង្ឃឹមថា អតិថិជន​ស្រា​បៀ​កម្ពុជា នឹង​ភ្ញាក់ផ្អើល​សើច​ហ៊ោសប្បាយ ជាមួយ​រង្វាន់​ធំ​ទាំងនេះ នៅពេលដែល​ពួកគេ គាស់​ឃើញ​រង្វាន់​ទាំងអស់នោះ​»​។ 


 
​លោកស្រី​ក៏បាន​ផ្តាំផ្ញើ​ទៅ​អតិថិជន​ទាំងអស់ ឲ្យ​ពិនិត្យមើល​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ដើម្បី​មើល​រង្វាន់​ផងដែរ រួច​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 067 902 902 ភ្លាមៗ ពេលដែល​ឃើញ​រង្វាន់​ធំ​ទាំងអស់នោះ​។​


 
​គួររំលឹកថា ផលិតផល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ តាម​បទដ្ឋាន​អន្តរជាតិ ដែល​តែងតែ​ទទួលបាន​មេដាយ​គុណភាព​ពី​អន្តរជាតិ​។ ផលិតផល​ទាំងអស់​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ ដែលមាន​គុណភាព​ល្អឥតខ្ចោះ និង​ប្រើប្រាស់​បច្ចេកវិទ្យា និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុងក្រោយ​គេ​។ ក្រុមហ៊ុន តែងតែ​យកចិត្តទុកដាក់ ក្នុងការ​ផ្តល់​ផលិតផល ក៏ដូចជា​សេវាកម្ម​ដ៏​ល្អ​សម្រាប់​អតិថិជន ជាពិសេស​ការផ្តល់​រង្វាន់​ធំៗ​ជាច្រើន និង​ពិតៗ ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការ​ពិសា​ផលិតផល​ស្រា​បៀ​កម្ពុជា ក៏ដូចជា​ភេសជ្ជៈ​ដទៃទៀត របស់​ក្រុមហ៊ុន ប្រកបដោយ​ភាព​រីករាយ និង​រំភើប​គ្រប់ពេលវេលា​៕
 






(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com