អត្ថបទពាណិជ្ជកម្ម
Cellcard នៅតែ​រក្សា​តំណែង​ជា​បណ្តាញ​ឈានមុខ​គេ​នៅ​កម្ពុជា
27, Feb 2019 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន Cellcard ទើបតែ​ប្រកាស​ជា​ផ្លូវការ​លើ​ឆាក​អន្តរជាតិ ក្នុង​សន្និសីទ Mobile World Congress នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ដោយបាន​រក្សា​តំណែង​បណ្តាញ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ពានរង្វាន់ Ookla លើ​ល្បឿន​អ៊ីនធឺណិត​លឿន​ជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​បី​សំខាន់ៗ​គឺ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​Royal Group លោក Ian Watson នាយក​ប្រតិបត្តិ និង លោក Jonjon Naval នាយក​ផ្នែក​បច្ចេកវិទ្យា ដែល​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​បា​សេ​ឡូ​ណា សម្រាប់​កិច្ចពិភាក្សា និង​កិច្ចប្រជុំ​ទាក់ទង​ទៅនឹង​ការត្រៀម​លក្ខណៈ​លើ​បច្ចេកវិទ្យា 5G និង​ទស្សនវិស័យ​របស់ Royal Group សម្រាប់​ការបំពាក់​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា បាន​ឡើង​ទទួល​ពានរង្វាន់​នេះ​។

ពានរង្វាន់​ទាំងពីរ​នេះ ត្រូវបាន​បង្ហាញ​នៅឯ​ពិធី​ជា​ផ្លូវការ ដែល​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ពី​វិស័យ​ទូរគមនាគមន៍​អន្តរជាតិ និង​អ្នកជំនាញ អ្នកសារព័ត៌មាន និង​អ្នកតំណាង​សំខាន់ៗ​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (MPTC)​។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard លោក Ian Watson មានប្រសាសន៍ថា ក្រុមហ៊ុន Cellcard ពិតជា​មាន​ភាព​រីករាយ និង​កិត្តិយស​ណាស់ ដែល​បានទទួល​ពានរង្វាន់​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំនេះ​»​។ លោក Watson ក៏បាន​មានប្រសាសន៍ថា​៖ «​ការទទួលស្គាល់​នៅពេលនេះ លើ​ដំណាក់កាល​ទី​បួន នៃ​ការធ្វើ​តេស្ត​ពី Ookla និង​រយៈពេល​ពីរ​ឆ្នាំ​ពី​OpenSignal គឺជា​ភស្តុតាង​នៃ​ការប្តេជ្ញាចិត្ត របស់​យើង​ក្នុងការ​ផ្តល់​បណ្តាញ​ទំនាក់ទំនង​លំដាប់ថ្នាក់​ពិភពលោក ដល់​ប្រជាជន​កម្ពុជា​។ យើង​មិន​ត្រឹមតែ​បំពេញតម្រូវការ​អ៊ីនធឺណិត របស់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រៀបចំ​ផែនការ សម្រាប់​អនាគត​នៃ​សេវាកម្ម​ទិន្នន័យ pre-5G និង 5G ដែល​ល្បឿន​នឹង​នាំមុខគេ​»​។​

​លោក​បន្តទៀតថា​៖ «​យើង​ផ្តោត​ខ្លាំង​លើ​ផែនការ​របស់​យើង សម្រាប់​បច្ចេកវិទ្យា 5G ជាមួយ​ផលិតផល សេវាកម្ម និង​អាជីវ​ករលក់​ទូទាំង​ពិភពលោក​»​។​

បើតាម​លោក Ian Watson ក្រុមហ៊ុន Cellcard និង Royal Group ក៏​កំពុង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ឌីជីថល នៅក្នុង​ក្រុមហ៊ុន​ផងដែរ ដោយ​ការផ្តល់​បុគ្គលិក​ជាមួយនឹង​ឧបករណ៍​ជំនាញ និង​ធនធាន​ដែល​ត្រូវការ សម្រាប់​ការផ្លាស់ប្តូរ​ដំណាក់កាល​ដ៏​សំខាន់​នេះ​។​

លោក Ian Watson បាន​និយាយថា MWC តែងតែ​ជា​កន្លែង​ប្រមូលផ្តុំ​គំនិតល្អៗ ដើម្បី​ស្វែងរក និង​ធ្វើឱ្យ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា សម្រាប់​ពេលអនាគត និង​ដើម្បី​ធានាឱ្យមាន​ការចាប់យក​ភាព​ច្នៃប្រឌិត​និង​វឌ្ឍនភាព​។​

​អំពី​ពានរង្វាន់​

Okkla «​បណ្តាញ​ទំនាក់ទំនង​លើ​ទូរស័ព្ទដៃ​ដែល​លឿន​ជាងគេ​នៅ​ប្រទេស​កម្ពុជា​»

​របាយការណ៍​ផ្លូវការ​បង្ហាញ​ពី​ល្បឿន​របស់ Cellcard សម្រាប់​ត្រីមាស​ទី​3 ឆ្នាំ 2018 ដែលមាន​ល្បឿន 21.57 Mbps​។ ពិន្ទុ​នេះ រួមមាន​ទាំង​ល្បឿន​នៃ​ការទាញយក​ទាំង 23,62 Mbps និង​ល្បឿន​ផ្ទុក​ជា​មធ្យម 14,58 Mbps នៅលើ​ឧបករណ៍​ដែលមាន LTE ។​

Cellcard’s speed score of 21.57 comes significantly higher than the competitors:

​ពិន្ទុ​ល្បឿន​លឿន​របស់​សែ​ល​កាត មាន​កម្រិត 21,57 ខ្ពស់ជាង​គូប្រកួត​ប្រជែង​:
•​    ​Smart: 12.49
•​    ​SEATEL: 8.12
•​    ​Metfone: 4.21

របាយការណ៍​ពេញ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី 28 ខែកុម្ភៈ លើ​គេហទំព័រ OpenSignal​។​

តារាង​ពានរង្វាន់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ Cellcard ចាប់តាំងពី​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា 4G LTE ពី​ឆ្នាំ 2017 រួមមាន​៖

​ខែកុម្ភៈ 2019​    ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​រយៈពេល​ពី​ខែកក្កដា ដល់​ខែធ្នូ​ឆ្នាំ 2018

ខែមករា 2019​     ពានរង្វាន់​ក្រុមហ៊ុន​ល្អ​បំផុត​របស់​កម្ពុជា ពី CMO អាស៊ី​។​

ខែធ្នូ 2018​    ​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​រីកលូតលាស់​លឿន​បំផុត​ពី Global Banking & Finance Review Cambodia’s Most Reliable Mobile Operator by IDG ASEAN ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដែល​ទុកចិត្ត​បំផុត​របស់​កម្ពុជា​ដោយ IDG ASEAN​។

ខែវិច្ឆិកា​ឆ្នាំ 2018​    ​ទូរគមនាគមន៍​ដ៏​ទុកចិត្ត​បំផុត​ឆ្នាំ 2018 ក្នុងប្រទេស​កម្ពុជា​ដោយ Global Brands Magazine​។​

ខែកញ្ញា​ឆ្នាំ 2018​    ​    ​People’s Choice Award by 5G Asia (CXO Operator of the Year)​។​

ខែកក្កដា​ឆ្នាំ 2018​    ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​អំឡុង​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ 2018​។​

ខែមេសា​ឆ្នាំ 2018​    ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​ខែកក្កដា​ដល់​ធ្នូ​ឆ្នាំ 2017​។​

ខែកុម្ភៈ 2018​    ​4G ល្បឿន​ទាញយក 3G ល្បឿន​ទាញយក ល្បឿន​ទាញយក​សរុប និង 3G Latency ពី OpenSignal សម្រាប់​អំឡុងពេល​ខែតុលា​ដល់​ធ្នូ 2017​។​

ខែកក្កដា​ឆ្នាំ 2017​    ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដែល​ទុកចិត្ត​បំផុត​របស់​កម្ពុជា​ដោយ IDG ASEAN​។​

ខែមេសា​ឆ្នាំ 2017​    ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla សម្រាប់​អំឡុង​ខែមករា​ដល់​មិថុនា 2017​។​




អំពី Ookla

Ookla ដែលជា​ក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ Speedtest គឺជា​អ្នក​នាំមុខគេ ក្នុងការ​ធ្វើតេស្ត និង​វិភាគ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ត្រូវបាន​ប្រើប្រាស់​ជាង 15 ពាន់​លាន​ដង នៅ​ទូទាំង​ពិភពលោក​។

Speedtest by Ookla គឺជា​វិធី​ត្រឹមត្រូវ​បំផុត ក្នុង​ការវាស់ស្ទង់​លើ​បណ្តាញ​អ៊ីនធឺណិត​។ Speedtest ផ្តល់ជូន​អ្នក​ដែលមាន​ការយល់ឃើញ​ឯករាជ្យ អំពី​ល្បឿន និង​គុណភាព​នៃ​ការតភ្ជាប់​អ៊ីនធឺណិត និង​ចល័ត​ថេរ​។ ទាំងនេះ​ផ្តល់ឱ្យ​អតិថិជន នូវ​ព័ត៌មាន​ដែល​ពួកគេ​ត្រូវការ ដើម្បី​យល់ និង​ដោះស្រាយ​បញ្ហា​បទពិសោធន៍​អ៊ីនធឺណិត របស់​ពួកគេ​។ Ookla ផ្លាស់ប្តូរ​ការធ្វើ​តេស្ត​ពិភពលោក​រាប់ពាន់​លាន​ទាំងនេះ ឱ្យទៅជា​ឧបករណ៍​ស្រាវជ្រាវ​សំខាន់ៗ​។ ផលិតផល​ស្នូល​របស់​ក្រុមហ៊ុន​គឺ Speedtest Intelligence ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ ISPs ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​នានា សាកលវិទ្យាល័យ និង​ភ្នាក់ងារ​រដ្ឋាភិបាល ដែល​ជឿជាក់​លើ​ការប្តេជ្ញាចិត្ត​របស់ Ookla ចំពោះ​គុណភាព និង​អ​ព្យា​ក្រិ​ត្យ​។ ដោយមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ទីក្រុង​ស៊ីថ​ល រដ្ឋធានី​វ៉ាស៊ីនតោន និង​ការិយាល័យ​បន្ថែមទៀត​នៅ​ទីក្រុង Dublin ប្រទេស​អៀរ​ឡង់ Ookla បានផ្តល់​ការយល់ដឹង​ទូលំទូលាយ​ទៅ​ពិភពលោក​ទៅក្នុង​វិស័យ​ទូរគមនាគមន៍​ចាប់តាំងពី​ឆ្នាំ 2006 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com