អត្ថបទពាណិជ្ជកម្ម
First’s 5G smartphone របស់ OPPO ត្រៀម​បង្ហាញខ្លួន​ហើយ​
27, Feb 2019 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី Mobile World Congress ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​បាន​បើក​ទំព័រ​ថ្មី​ទៅកាន់​ពិភពលោក ដោយ​ការដាក់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី 5G សឹងតែ​គ្រប់​ទីតាំង​ថ្មី​និង ទំនើប ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ផលិតករ​ទូរ​សព្ទ និង អ្នក​បច្ចេកវិទ្យា​និយម រួមទាំង​អ្នកជំនួញ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Oppo ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​នៅ​ប្រទេស​ចិន ដែល​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ ក្នុងចំណោម​ផលិតផល​ស្មា​ត​ហ្វូ​ន​ល្បីៗ​ជាច្រើន ដែល​បាន​បំពាក់​នូវ​ប្រព័ន្ធ 5G ។ 
 
​តើ 5G គឺជា​អ្វី​ទៅ​? 5G គឺជា​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​ខ្សែ​ជំនាន់​ទី​ប្រាំ ដែល​ពិភពលោក​តែងតែ​ស្រមៃ និង ប្រាថ្នា​ចង់បាន​ក្នុងការ​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន ដែលមាន​ទំហំ​ធំៗ អាច​ទាញយក​ដោយ​គ្មាន​ភាព​រំខាន ឬ គាំង​ក្នុងករណី​ណាមួយ​ឡើយ​។ អ្នកប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​អាច​ទស្សនា​រាល់​កម្មវិធី​នានា បាន​យ៉ាង​ងាយស្រួល ដោយ​ភាព​រីករាយ និង​អាច​ទុកចិត្តបាន​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង​។ 

​ក្រោយពី​បានបង្ហាញ​បច្ចេកវិទ្យា 10X Optical Zoom ជា​សាធារណៈ​រួចមក ក្នុងឱកាស​នោះដែរ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ក៏បាន​ចូលរួមចំណែក​ក្នុងការ​បំពាក់​ប្រព័ន្ធ 5G ដ៏​ស៊ី​វិ​ល័យ សម្រាប់​បំពេញ​សេចក្តីត្រូវការ​នៃ​អតិថិជន​របស់ខ្លួន និង ការប្រកួតប្រជែង​បច្ចេកវិទ្យា​នៅលើ​ពិភពលោក ។ ជាពិសេស OPPO នឹង​គ្រោង​បង្កើត​ទូរស័ព្ទ​ថ្មី និង​ដំបូង​បំផុត​មិន​ធ្លាប់មាន ដែល​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ដ៏​ទំនើប​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ វា​បាន​ស្ថិតនៅក្នុង​ផ្នត់គំនិត​មនុស្ស​គ្រប់ៗ​គ្នា​ដែលថា «​អ៊ីនធឺណិត​ល្បឿន​លឿន​គឺជា​អ្វីៗ​គ្រប់យ៉ាង ហើយ​បច្ចេកវិទ្យា​គឺ​ស្ថិតក្នុង​ដៃ​យើង​គ្រប់គ្នា គ្មានអ្វី​ដែលជា​អាថ៌កំបាំង​ទៀត​ទេ វា​នឹង​កាន់តែ​ខិត​មក​ជិត​ភាព​ពិត​ហើយ ព្រោះ​វា​បាន​ជួយ​សម្រួល​ដល់​ការធ្វើការងារ និង សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​ផងដែរ​»​។  (​ដូច្នេះ​សូម​ទស្សនា​រូបភាព​ដែល OPPO បាន​បំពាក់​ប្រព័ន្ធ​5G នៅក្នុង​ព្រឹត្តិការណ៍​នោះ​ទាំងអស់គ្នា​) ។ 


 
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ មន្ទីរពិសោធន៍​ផលិតផល​ទូរស័ព្ទ​របស់ OPPO បានប្រកាស​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​ចេញផ្សាយ​ការធ្វើ​ពាណិជ្ជកម្ម​អ៊ីនធឺណិត 5G របស់​ពួកគេ ។ ហើយ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ OPPO បានប្រកាស​ព័ត៌មាន​នៃ​ការបំពាក់ 5G ទៅលើ Video Call នៃ WeChat ដែល​រចនា​ឡើង​ដោយ 5G’s OPPO Prototype ផងដែរ​។ បន្ទាប់មក​នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​កម្មវិធី China Mobile Partner Conference ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន បាន​បញ្ចេញ​ទូរ​សព្ទ Find X ដែល​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា 5G Prototype ជា​លើកដំបូង​របស់ខ្លួន​ដែលមាន​ល្បឿន​លឿន ទោះបី​ស្ថិតក្នុង​ថាមពល​ថ្ម​តិច​ក៏ដោយ ។ 
 
​ដូច្នេះ​ការប្រកាស​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO គឺជា​ការពិត ។ ស្រប​ពេលដែល​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​កម្មវិធី Mobile World Congress ឆ្នាំ​២០១៩ នោះដែរ លោក Anyi Jiang ប្រធាន​ផ្នែក​ធនធានមនុស្ស និង យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា​៖ យើងខ្ញុំ​ជឿជាក់ថា​លោកអ្នក​ប្រាកដជា​កំពុង​រង់ចាំ OPPO’s First 5G Smartphone យ៉ាង​អន្ទះសា​រហើយ​។ ដូច្នេះ​នៅពេលនេះ​យើងខ្ញុំ​បាន​កំពុងធ្វើការ​ងារ​ទាំងអស់​នេះ លើ​ការផលិត​វា​ចេញមក​ហើយ »​។ នេះ​ជាការ​អះអាង​របស់​ស្ថា​និក OPPO លើ​បច្ចេកវិទ្យា​របស់ខ្លួន ដូច្នេះ​យើង​រង់​ចាំមើល​ទាំងអស់គ្នា​ថា​តើ OPPO នឹងមាន​អ្វី​ថ្មី សម្រាប់​អតិថិជន​របស់​ពួកគេ​? ហើយ​តើ OPPO ពិតជា​នឹងមាន​ស្មា​ត​ហ្វូ​ន​ផ្សារភ្ជាប់​ជាមួយ 5G ពិតប្រាកដ​មែន​ឬទេ​?


 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
 

© រក្សាសិទ្ធិដោយ thmeythmey.com