អត្ថបទពាណិជ្ជកម្ម
សេវា Microsoft 365 នាំមក​នូវ​សុវត្ថិភាព​,​ផលិតភាព និង​ភាពបត់បែន​នៃ​ការងារ ជូន​ក្រុមហ៊ុន​ទាំងឡាយ​នៅ​កម្ពុជា​
28, Feb 2019 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ២៧ កុម្ភៈ ២០១៩៖ ក្រុមហ៊ុន Microsoft បានរៀបចំ​កិច្ចប្រជុំ​ធុរកិច្ច​មួយ សម្រាប់​ក្រុមហ៊ុន​លំដាប់​ជួរមុខ​នៅ​កម្ពុជា ក្រោម​ប្រធានបទ​«​អភិវឌ្ឍ​កន្លែងធ្វើការ​របស់​អ្នក​ជាមួយ Microsoft 365»​។ ក្រុមហ៊ុន Microsoft បានបង្ហាញ​ឱ្យឃើញ​ពី​វិធី ដែល​សេវា Microsoft 365 អាចជួយ​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​នៅ​កម្ពុជា បំពេញ​ឱ្យ​គ្រប់​តាម​សេចក្ដីត្រូវការ​ដែល​កំពុង​ផ្លាស់ប្ដូរ​ឥតឈប់ឈរ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន ដែល​រួមមាន​ផ្នែក​សុវត្ថិភាព ប្រព័ន្ធ​ធ្វើការ​រួមគ្នា និង ភាពបត់បែន​នៃ​ការងារ​។​
 
​សេវា Microsoft 365 បាន​ច្របាច់​បញ្ចូល​គ្នា​រវាង Office 365, Windows 10 និង​ប្រព័ន្ធ​រក្សា​ទិន្នន័យ​ក្នុង​ក្លោត ឈ្មោះថា​«Enterprise Mobility and Security» ដើម្បី​បង្កើតបានជា​ដំណោះស្រាយ​មួយ​ដ៏​គ្រប់​ជ្រុងជ្រោយ ឆ្លាត​វៃ និង​មាន​សុវត្ថិភាព ដែល​អាចជួយ​ឱ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន​នីមួយៗ មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​បំពេញការងារ​របស់ខ្លួន​។ នៅពេលដែល​ក្រុមហ៊ុន និង​ស្ថាប័ន​ទាំងឡាយ​នៅ​កម្ពុជា បញ្ចូល​ដំណោះស្រាយ​នេះ ទៅក្នុង​ប្រព័ន្ធ​ធ្វើការ​របស់ខ្លួន វា​ស្មើនឹង​ពួកគេ កំពុងផ្ដល់​លទ្ធភាព​ឱ្យ​បុគ្គលិក​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់ និង​អាច​ធ្វើការ​រួមគ្នា​លើ​កិច្ចការ​ទាំងឡាយ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​


 
​អ្នកនាង Sook Hoon Cheah ប្រធាន​គ្រប់គ្រង​ទូទៅ​ទីផ្សារ​ថ្មីៗ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​មានប្រសាសន៍ថា កម្ពុជា​កំពុង​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស ដើម្បី​បំពេញ​ឱ្យ​គ្រប់​តាម​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​របស់ខ្លួន ព្រមទាំង​កំពុង​ផ្លាស់ប្ដូរ​ស្ថានភាព​ទូទៅ​នៃ​វិស័យ​ការងារ ក៏ដូចជា​តួនាទី​របស់​ប្រទេសជាតិ​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។ អ្នកនាង​បាន​បន្ថែមថា ទិន្នន័យ​របស់​ធនាគា​រ​ពិភពលោក​ពី​ប្រទេស​កម្ពុជា បានបង្ហាញ​យ៉ាងច្បាស់​ថា ទាំង​ផលិតផល​ក្នុងស្រុក​សរុប អត្រា​អាយុ​វែង​របស់​ប្រជាជន និង​ចំនួន​ប្រជាជន​សរុប គឺ​សុទ្ធតែ​កំពុង​កើនឡើង​ទាំងអស់ ខណៈដែល​ភាពក្រីក្រ​កំពុង​ថយចុះ​ជា​បន្តបន្ទាប់​។ ៦៥%​នៃ​ប្រជាជន​កម្ពុជា​សរុប មាន​អាយុ​ក្រោម​៣០​ឆ្នាំ វា​នាំឱ្យ​កម្ពុជា​សម្បូរ​ទៅដោយ​ប្រជាពលរដ្ឋ ដែលមាន​សក្ដានុពល​ខ្ពស់ និង​ដែល​កំពុង​ស្រែក​ឃ្លាន​ក្រេប​យកចំណេះ​ដឹង​ថ្មីៗ​។ ស្ថានភាព​នេះ គឺជា​អ្វីដែល​គ្រឹះស្ថាន​អប់រំ ទាំង​ថ្នាក់ឧត្ដម​និង​ក្រោម​ឧត្ដម ក៏ដូចជា​សាស្ត្រាចារ្យ​ជំនាញ ផ្នែក​មុខវិជ្ជា​ស្ទែ​ម​ទាំងឡាយ​នៅ​កម្ពុជា កំពុង​ខិតខំ​បំពេញ​ឱ្យ​គ្រប់​តាម​សេចក្ដីត្រូវការ​នេះ​។ 


 
​អ្នកនាង Sook Hoon Cheah បញ្ជាក់​ដូច្នេះ​៖ «​ក្រុមហ៊ុន Microsoft មាន​ក្ដី​ប្រាថ្នា​ចង់​ចូលរួម​ផ្ដល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​បន្ថែម ដល់​ភាព​រីកចម្រើន​នេះ ហើយ​សេវា Microsoft 365 គឺជា​ដំណោះស្រាយ​ផ្នែក software ដ៏​សាក​សម​បំផុត​ដែល​អាចជួយ​ធានាបាន​ថា កម្ពុជា​អាច​ត្រៀមលក្ខណៈ​បាន​យ៉ាង​ល្អ​បំផុត ដើម្បី​ប្រើប្រាស់​ធនធានមនុស្ស​វ័យ​ក្មេង​ដែល​ពោរពេញ​ដោយ​ថាមពល និង ឆន្ទៈ​ដ៏​មុះ​មុត​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​»​។​


 
​ដោយ​អាស្រ័យ​លើ​ហេតុផល​ថា ៦៥%​នៃ​ប្រជាជន​កម្ពុជា​សរុប មាន​អាយុ​ក្រោម​៣០​ឆ្នាំ ហើយ​កម្ពុ​ជាមាន​អត្រា​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ​ចំនួន ១២០%​ផង​នោះ សេវា Microsoft 365 នឹង​នាំមក​នូវ​ឱកាស​ពិសេសៗ​អស្ចារ្យ​ជាច្រើន ជូន​ប្រទេស​កម្ពុជា ដែល​រួមមាន​ដូចជា​៖


 
-​ ​ទីមួយ​៖ គឺ​បំពាក់​យុវជន​ដ៏​វាងវៃ​របស់​កម្ពុជា ជាមួយនឹង សេវា Microsoft 365 ដើម្បីឱ្យ​ពួកគេ អាច​ឆ្ពោះទៅ​សម្រេចបាន​ជោគជ័យ​លើ​ការងារ​របស់ខ្លួន នៅតាម​ក្រុមហ៊ុន​ឌីជីថល ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​វ័យក្មេង អាច​ចាប់ផ្ដើម​បំពេញការងារ​របស់​ពួកគេ​បាន ចាប់​ពីថ្ងៃ​ចូលធ្វើការ​ដំបូង​តែម្ដង ដោយ​ប្រើ​សម្ភារ​ផ្ទាល់ខ្លួន​ដែល​ពួកគេ​កំពុង​មានប្រើ​ស្រាប់​។ 


 
-​ ​ទី​ពីរ​៖ គឺ​ជួយ​ឱ្យ​ក្រុមហ៊ុន​ឌីជីថល​ទាំងឡាយ អាច​កើប​យក​ផលចំណេញ ពី​ការដែល​ធ្វើឱ្យ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ប្រព្រឹត្ត​ទៅដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើ​ឧបករណ៍​ចល័ត និង​គោលការណ៍ Bring Your Own Device (BYOD)​។​


 
​អ្នកនាង​បាន​បន្ត​ដោយ​សង្កត់ធ្ងន់ ពី​ចំណុច​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ងាក​មក​បំពេញការងារ​តាម​ប្រព័ន្ធ​ឌីជីថល​វិញ និង​ឥទ្ធិពល​របស់​វា​លើ​កំណើន​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា​។ តាម​អ្នកនាង Sook Hoon បេសកកម្ម​របស់​ក្រុមហ៊ុន Microsoft គឺ​ចង់​ផ្ដល់​លទ្ធភាព​ឱ្យ​មនុស្ស​គ្រប់រូប និង​ស្ថាប័ន​គ្រប់​អង្គភាព​នៅលើ​ផែនដី​នេះ អាច​សម្រេច​ការងារ​រ​បស់​ខ្លួន​បាន​កាន់តែ​ច្រើនជាង​មុន​។ អ្នកនាង Sook Hoon បន្ថែមថា​៖ «​ការណ៍​ដែល​ពួកយើង​នាំយក​សេវា Microsoft 365 មកកាន់​ប្រទេស​កម្ពុជា​នេះ គឺ​ពួកយើង​ចង់​បញ្ជាក់​ឱ្យ​កម្ពុជា​បានឃើញ​កាន់តែច្បាស់ ពី​ការប្ដេជ្ញាចិត្ត​របស់​យើង ចំពោះ​ប្រទេស​កម្ពុជា ហើយ​យើង​ចង់​បញ្ជាក់​ការប្ដេជ្ញាចិត្ត​នេះ តាមរយៈ​ការផ្ដល់​លទ្ធភាព​ឱ្យ​អតិថិជន​របស់​យើង អាចធ្វើ​ដំណើរ​លើ​មាគ៌ា ឆ្ពោះទៅរក​ការងា​កមក​បំពេញការងា​រ តាម​ប្រព័ន្ធ​ឌីជីថល​វិញ​នេះ ប្រកបដោយ​ភាពជោគជ័យ​»​។​


 
​អ្នកនាង Sook Hoon បានធ្វើការ​នៅ​ក្រុមហ៊ុន Microsoft អស់​រយៈពេល​ជាង​២​ទសវត្សរ៍​មកហើយ​។ បច្ចុប្បន្ន​អ្នកនាង​ទទួលខុសត្រូវ​លើ​ការងារ​ជួយ​ឱ្យ​អតិថិជន អាច​ផ្លាស់​មក​បំពេញការងារ​របស់​ពួកគេ តាម​ប្រព័ន្ធ​ឌីជីថល​វិញ ឱ្យបាន​កាន់តែ​លឿន នៅក្នុង​តំបន់ ព្រមទាំង​រ៉ាប់រង​ការងារ​ពង្រីក​ប្រព័ន្ធ​ធ្វើការ​រួមគ្នា នៅ​ពាសពេញ​ប្រទេស​បង់​ក្លា​ដែ​ស ប៊ូ​តាន ប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ និង​ស្រីលង្កា​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Microsoft 365 សូម​ចូលទៅ​កាន់​៖ www.microsoft.com/en-us/microsoft-365  ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com