អត្ថបទពាណិជ្ជកម្ម
មួយ​សប្តាហ៍​ចុងក្រោយ​នេះ អ្នក​ខេត្តក្រចេះ​ឈ្នះ​រង្វាន់ 1,000 ដុល្លារ​ជាប់ៗ​គ្នា ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក
05, Mar 2019 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ខេត្តក្រចេះ រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មាន​អតិថិជន​ឈ្នះ​រង្វាន់​ធំ 1,000 (​មួយ​ពាន់​) ដុល្លារ ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) រហូត​ទៅដល់​បីនាក់     ជាប់ៗ​គ្នា​។ 

​អ្នកឈ្នះ​រង្វាន់ 1,000 (​មួយ​ពាន់​) ដុល្លារ ទាំងបី​នាក់​គឺ​៖





1. ប្អូនប្រុស វិចិត្រ រស់នៅ​ក្រុង​ក្រចេះ ឈ្នះ​ពេល​មក​ទស្សនា​ការប្រគំ​តន្ត្រី Cambodia Rock the Nation​។​
2. បងស្រី សា​រុំ សម្បត្តិ រស់នៅ​ក្រុង​ក្រចេះ ឈ្នះ​ពេល​នាំ​ក្រុមគ្រួសារ​មក​ទស្សនាការ​ប្រគំ​តន្ត្រី Cambodia Rock the Nation ។​
3. បងប្រុស ប៉ែន សា​រុំ រស់នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ឈ្នះ​ពេល​ពិសា​កំឡុង​ធ្វើការ​ហត់​នៅផ្ទះ​។ 

​ក្រោយពី​ព័ត៌មាន​ឈ្នះ​រង្វាន់​ទាំងនេះ បាន​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ធ្វើ​ឲ្យ​អ្នក​ខេត្តក្រចេះ សួ​រកតែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក នៅតាម​តូប​លក់​ភេសជ្ជៈ​នានា​ក្នុង​ខេត្ត​។



​លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បញ្ជាក់ថា​ពិតជា​អ្នកឈ្នះ​រង្វាន់ 1,000 (​មួយ​ពាន់​)​ដុល្លារ ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រហូតដល់​តែ 3​នាក់ ពី​ខេត្តក្រចេះ ដែល​មក​បើក​រង្វាន់​ខាងលើ​មែន​។ 





​លោកស្រី​បន្តទៀតថា អ្នកឈ្នះ​រង្វាន់ 1,000 ដុល្លារ​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក មាន​ច្រើនជាង​បីនាក់​ដែល​មក​បើក​រង្វាន់​ក្នុង 1​សប្តាហ៍ ចុងក្រោយ​នេះ ហើយ​គ្រាន់តែ​ក្នុង​ខែ កុម្ភៈ គឺមាន​ចំនួន​រហូត​ទៅដល់ 25​រង្វាន់​ឯណោះ ដែល​ឲ្យ​អតិថិជន​រួចរាល់​ហើយ រីឯ​ការបើក​រង្វាន់​នេះ អតិថិជន​ទទួលបាន​ប្រាក់​លឿន ក្នុង​រយៈពេល​ត្រឹមតែ 2-3 ថ្ងៃ តែប៉ុណ្ណោះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com