អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​៨​នាក់ ពី​កម្មវិធី «​អូ​អុិឈិ បើក​គម្រប​ក្លាយជា​អ្នកមាន​» ដែលមាន​រង្វាន​សរុប ២,៥០០​លាន​រៀល​
05, Mar 2019 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តែ​បៃតង «​អូ​អុិឈិ​» នៅតែ​បន្ត​ផ្ដល់ជូន​នូវ​កម្មវិធី «​អូ​អុិឈិ បើក​គម្រប​ក្លាយជា​អ្នកមាន​» នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​នូវ​ឱកាស​ដ៏​អស្ចារ្យ​បំផុត​ដល់​អតិថិជន ក្នុងការ​ឈ្នះ​រង្វាន់​ជាច្រើន ដែលមាន​តម្លៃ​សរុប​ជាង ២,៥០០​លាន​រៀល​។ ក្នុងនោះ​រួមមាន​រថយន្ត Ford Ranger XLT តម្លៃ ១៨០​លាន​រៀល ប្រាក់សុទ្ធ ១០​លាន​រៀល ម៉ូតូ Honda Zoomer X តម្លៃ ៨,៦​លាន​រៀល និង​តែ​បៃតង​អូ​អ៊ិ​ឈិ រាប់លាន​ដប​។
 
​អតិថិជន​តែ​បៃតង «​អូ​អុិឈិ​» ជាច្រើន​នាក់ បានឈ្នះ​រង្វាន់​ធំ និង​តែ​បៃតង អូ​អុិ​ឈិ រាប់លាន​រង្វាន់​រួចមកហើយ​។ ក្រុមហ៊ុន​តែ​បៃតង «​អូ​អុិ​ឈិ​» មាន​មោទកភាព សូម​ប្រកាស​អ្នកឈ្នះ​រង្វាន់​ចុងក្រោយ​ចំនួន​៨​នាក់ មកពី​ខេត្ត​នានា​នៅ​ទូទាំង​កម្ពុជា ដែល​បានឈ្នះ​រង្វាន់​ធំ​បំផុត គឺ​រថយន្ត Ford Ranger XLT ដែលមាន​តម្លៃ ១៨០​លាន​រៀល​មួយ​រង្វាន់ ប្រាក់សុទ្ធ ១០​លាន​រៀល ចំនួន​៥​រង្វាន់ និង​ម៉ូតូ Honda Zoomer X ដែលមាន​តម្លៃ ៨,៦​លាន​រៀល ចំនួន ២​រង្វាន់​ពី​កម្មវិធី 
«​អូ​អុិឈិ បើក​គម្រប​ក្លាយជា​អ្នកមាន​»​។​


 
​លោកស្រី Suporn Denpaisarn អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ របស់​ក្រុមហ៊ុន អូ​អុិឈិ​ត្រេ​ឌី​ង ខូ​អិ​ល​ធី​ឌី នៅ​ប្រទេស​ថៃ និង​លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ បាន​ចូលរួម​ផ្ដល់​កិត្តិយស ក្នុងការ​ប្រគល់​រង្វាន់​ធំ​បំផុត គឺ​រថយន្ត Ford Ranger XLT ដែលមាន​តម្លៃ ១៨០​លាន​រៀល ដល់​លោកស្រី ឆាយ ហៀ​ប ជា​កម្មករ​ឡឥដ្ឋ ដែលមាន​ជីវភាព​លំបាក​ខ្វះខាត រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​
 
​លោកស្រី ឆាយ ហៀ​ប បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន ដែល​បានឈ្នះ​រង្វាន់​ធំ​ថា​៖«​ខ្ញុំ​គ្រាន់តែ​ទិញ តែ​បៃតង «​អូ​អុិឈិ​» រសជាតិ​តែ​ទឹកឃ្មុំ​ដែល​ខ្ញុំ​ចូលចិត្ត មួយ​ដប​ដើម្បី​ផឹក​នៅពេល​
​សម្រាក​។ នៅពេលដែល​ខ្ញុំ​បើក​គម្រប​តែ​បៃតង «​អូ​អុិឈិ​» ភ្លាមនោះ ខ្ញុំ​ឃើញ​រង្វាន់​ធំ​រថយន្ត Ford Ranger XLT នៅក្រោម​គម្រប​ដប​។ ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ខ្លាំង​មែនទែន​... ខ្ញុំ​ពិតជា​មិនអាច​ពន្យល់​ពី​អារម្មណ៍​មួយ​នេះ​បានទេ​។ ខ្ញុំ​មិនដែល​រំពឹងថា ខ្ញុំ​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ ពី​តែ​បៃតង «​អូ​អ៊ិ​ឈិ​»​ទាល់តែសោះ​។ សូម​អរគុណ​ច្រើន ដល់​តែ​បៃតង​«​អូ​អុិ​ឈិ​»​ដែល​បាន​ផ្តល់ឱកាស​ផ្លាស់​ប្តូរជីវិត​ប្រចាំថ្ងៃ​របស់ខ្ញុំ​»​។​
 
​បន្ថែម​ពីនេះ​ទៅទៀត តែ​បៃតង «​អូ​អុិឈិ​» ក៏បានផ្ដល់​រង្វាន់​ដល់​អ្នកឈ្នះ​រង្វាន់​ចំនួន ៧​នាក់​ផ្សេងទៀត​ដូចខាងក្រោម​៖
​អ្នកឈ្នះ​រង្វាន់​ប្រាក់សុទ្ធ ១០ លាន​រៀល រួមមាន​៖
 
1​ ​លោកស្រី ភី​ម វន មកពី​ខេត្តព្រៃវែង​
2​ ​លោកស្រី ឯម ចន្ទ្រា មកពី​ខេត្តកណ្ដាល​
3​ ​លោក មាន អ៊ាង មកពី​ខេត្តកំពង់ចាម​
4​ ​អ្នកស្រី គ្រី ច​ន្លី មកពី​ខេត្តកណ្ដាល​
5​ ​លោក អ៊ុន ដា​រ៉ា មកពី​ខេត្តព្រៃវែង​
 
​និង​អ្នកឈ្នះ​រង្វាន់​ម៉ូតូ Honda Zoomer X ដែលមាន​តម្លៃ ៨.៦​លាន​រៀល រួមមាន​៖
 
1.​ ​លោកស្រី ខែត្រ សុខា មកពី​ខេត្តព្រៃវែង​
2.​ ​លោកស្រី ឡា​ច បូ មកពី​ខេត្តកំពង់ធំ​
​លោកស្រី Suporn Denpaisarn បាន​មានប្រសាសន៍ថា​៖«​យើង​មាន​សេចក្តីសោមនស្ស​រីករាយ និង​ចូលរួម​អបអរសាទ រ​ចំពោះ​អ្នកឈ្នះ​រង្វាន់​ទាំង ៨​នាក់​ចុងក្រោយ​របស់​យើង ដែល​បានឈ្នះ​រង្វាន់​ធំ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​ពី​កម្មវិធី​«​អូ​អ៊ិ​ឈិ បើក​គម្រប​ក្លាយជា​អ្នកមាន​»​។ យើង​នឹង​បន្ត​ផ្ដល់ជូន​អតិថិជន​របស់​យើង នូវ​បទពិសោធន៍​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ អូ​អុិឈិ ដែលជា​តែ​បៃតង​លេខ ១ នៅ​កម្ពុជា​។ អតិថិជន មិន​ត្រឹមតែ​ទទួលបាន​នូវ​សុខភាព​ល្អ ពី​អត្ថប្រយោជន៍​របស់​តែ​បៃតង​ប៉ុណ្ណោះ​នោះទេ ថែមទាំង​អាច​ទទួលបាន​នូវ​ភាព​រីករាយ ក្នុងការ​ឈ្នះ​រង្វាន់​រាប់លាន​រៀល ពី​កម្មវិធី​ផ្ដល់​រង្វាន់​របស់​តែ​បៃតង អូ​អុិ​ឈិ ផងដែរ​»​។​


​លោក សុង សាក់​លី នាយក​ផ្នែក​លក់​និង​ទីផ្សារ  បាន​បន្ថែមថា​៖«​យើង​មានចិត្ត​សប្បាយរីករាយ ក្នុងការ​បង្កើត​កម្មវិធី​ដ៏​គួរឱ្យ​រំភើប​មួយ​នេះ​។ យើង​នឹង​បន្ត​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​រសជាតិ និង​បទពិសោធន៍​ផ្សេងៗ​គ្នា នៃ​តែ​បៃតង​។ យើង​សង្ឃឹមថា អតិថិជន​របស់​តែ​បៃតង​អូ​អុិឈិ​នៅតែ​បន្ត​គាំទ្រ នឹង​រីករាយ​ក្នុងការ​ចូលរួម​កម្មវិធី​ឈ្នះ​រង្វាន់​របស់​យើង កាន់តែច្រើន​បន្ថែមទៀត​»​។​
 
​កម្មវិធី «​អូ​អុិ​ឈិ បើក​គម្រប​ក្លាយជា​អ្នកមាន​» គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន ដើម្បី​ឈ្នះ​រង្វាន់​រាប់លាន​រង្វាន់ ដែល​កំពុង​រង់ចាំ​លោកអ្នក​។ អ្នក​គ្រប់គ្នា អាច​ក្លាយជា​ម្ចាស់​រង្វាន បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ពិសា​តែ​បៃតង អូ​អុិឈិ រសជាតិ​ណាមួយ​ដែល​អ្នក​ចូលចិត្ត ហើយ​ពិនិត្យមើល​រង្វាន់​នៅក្រោម​គំរប​ដប​។ អ្នក​ពិតជា​អាច​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់ ពី​កម្មវិធី «​អូ​អុិឈិ បើក​គម្រប​ក្លាយជា​អ្នកមាន​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​គេហទំព័រ Oishi Drink Station ឬ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​យើង​: https://www.facebook.com/OishiCambodia/​។ សូម​ហៅ​ទូរស័ព្ទ​មក​លេខ 015 691 555/015 693 555 ប្រសិនបើ​អ្នក​ត្រូវ​រង្វាន់​ធំ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com