ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារដែលល្អបំផុតសម្រាប់សុខភាពតម្រងនោម ដោយជួយលាងសម្អាត និងបន្សាបជាតិពុល
× តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម, គ្រប់គ្រងកម្រិតនៃសម្ពាធឈាម, បន្សាបជាតិពុលសរីរាង្គខាងក្នុង, បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស, បញ្ចេញកាកសំណល់តាមរយៈទឹកនោម, ច្រោះឈាម, ផលិតអ័រម៉ូន និងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។
ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមដោយជៀសវាងការទទួលទានអាហារមួយចំនួនជាបន្ទាន់ និងជំនួសដោយអាហារដែលល្អសម្រាប់សុខភាពតម្រងនោមវិញ។
ថាតើអាហារអ្វីខ្លះទៅដែលជួយលាងសម្អាត និងថែរក្សាតម្រងនោម? ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអាហារដែលគួរទទួលទានឱ្យបានច្រើន ប្រសិនបើចង់រក្សាបាននូវសុខភាពតម្រងនោមល្អប្រសើរ ៖
១. ផ្លែប៉ោម
ជាប្រភពដ៏ប្រសើរនៃជាតិសររសៃដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីបំពង់អាហារមុនពេលរាងកាយស្រូបយក ដូច្នេះវានឹងកាត់បន្ថយបន្ទុកលើតម្រងនោម។ លើសពីនេះ ការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូល និងការរលាកក្នុងរាងកាយផងដែរ។
២. ខ្ទឹមស
ជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយព្យាបាលបញ្ហាផ្សេងៗនៃតម្រងនោម។ ខ្ទឹមស ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលជួយក្នុងការសម្អាតតម្រងនោមបានយ៉ាងប្រសើរ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងការរលាក, សម្លាប់មេរោគបាក់តេរី និងកម្ចាត់រោគផ្សិត។
៣. ខ្ញី
ខ្ញី មានផ្ទុកសារធាតុ Gingerols ដែលជាភ្នាក់ងារប្រឆាំងមេរោគបាក់តេរីជួយរារាំងការរីករាលដាលនៃពពួកបាក់តេរីក្នុងតម្រងនោម។ ដូច្នេះកុំភ្លេចបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៤. បន្លែស្លឹកបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ folate, វីតាមីន C, វីតាមីន k, ជាតិសសៃ និងសារធាតុ phytonutrients ដែលមានប្រសិទ្ធិភាពកាត់បន្ថយសម្ពាធឈាម, គ្រប់គ្រងជាតិស្ករក្នុងឈាម, បន្សាបជាតិពុល រួមទាំងភាពតានតឹងលើតម្រងនោម ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកផងដែរ។
៥. ម្ទេសប្លោកក្រហម
ជាប្រភពដ៏ប្រសើរនៃសារធាតុ folate, វីតាមីន C, វីតាមីន B6 និងជាតិសរសៃដែលមានប្រសិទ្ធភាពបន្សាបជាតិពុលចេញពីរាងកាយទាំងមូល រួមទាំងតម្រងនោម។ លើសពីនេះទៅទៀត ម្ទេសផ្លោកក្រហម ក៏មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយជួយរក្សាសុខភាពតម្រងនោមល្អប្រសើរ ហើយទប់ស្កាត់ជំងឺខ្សោយតម្រងនោមផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com