ជាតិ
សង្គមជាតិ
EDC នឹង​ផ្តាច់​ភ្លើង​បណ្តោះអាសន្ន​៣​ថ្ងៃ​ក្នុង​សង្កាត់​ជាង​១០​កន្លែង នៅ​រាជធានី​ភ្នំពេញ​
07, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​បណ្តោះអាសន្ន​៣​ថ្ងៃ​នៅក្នុង​សង្កាត់​ជាង​១០​កន្លែង  ក្នុង​រាជធានី​ភ្នំពេញ​។ ការផ្អាក​ចរន្ត​ភ្លើង​នេះ នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច នៅ​ថ្ងៃទី​៧,៩ និង​ទី​១០​មីនា ឆ្នាំ​២០១៩ ដើម្បី​ងាយស្រួល​ដល់​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ EDC​។​

 
​បើតាម EDC តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក​នៅ​ថ្ងៃទី​៧ មីនា មាននៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ចោមចៅ​ទី​១-​ទី​២ និង​សង្កាត់​និង​ស្រះចក​។ 
​នៅ​ថ្ងៃទី​៩ មីនា EDC នឹង​ផ្អាក​ចរន្ត​ភ្លើង នៅក្នុង​សង្កាត់​ដង្កោ សង្កាត់​ចោមចៅ​ទី​១ សង្កាត់​កន្ទោក សង្កាត់​កំបូល សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​បែក​ចាន​។ និង​ថ្ងៃទី​១០ មីនា នឹង​ផ្អាក​ចរន្ត​ភ្លើង​ក្នុង​សង្កាត់ គោក​ឃ្លាង សង្កាត់​និរោធ សង្កាត់​ឃ្មួញ សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​ជ្រោយចង្វារ​៕
 

Tag:
 អគ្គិសនី​
  សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com