ជាតិ
សង្គមជាតិ
ថ្នាំពេទ្យ ទឹកសុទ្ធ និងជីកសិកម្ម ក្លែងកា្លយជាង៧០តោន ត្រូវបានដុតចោល
× ភ្នំពេញ៖ អាជ្ញាធរ បានដុតកម្ទេចចោលនូវថ្នាំពេទ្យ ទឹកសុទ្ធ និងជីកសិកម្មក្លែងកា្លយ ដែលមានចំនួនសរុបជាង៧០តោន នៅព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០១៩ នៅទីលានដីបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
ទំនិញក្លែងក្លាយ និងខូចគុណភាពទាំងនោះមាន ថ្នាំពេទ្យសរុប១០៦មុខ ដែលមានទម្ងន់៤០០គីឡូក្រោម។ ទឹកបរិសុទ្ធម៉ាក Evian Saint Amand និងMontcalm មានទម្ងន់ជាង៦២ ,៦៤០គីឡូក្រោម និងជីកសិកម្ម មាន៧ ,៨៥០គីឡូក្រោម។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសង្កត់ធ្ងន់ថា ការដុតកម្ទេចចោលនេះ ក្នុងគោលបំណងក្រើនរម្លឹកដល់ជនល្មើសទាំងឡាយ ដែលកំពុងស្តុកទុក និងចែកចាយនូវផលិតផលក្លែងក្លាយ។ « ដរាបណាមានសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាព និងសុវត្ថិភាពសង្គមនៅតែបន្ត ដរាបនោះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នឹងព្យាយាមទប់ស្កាត់ រឹបអូសយកមកកម្ចេចចោល ដោយមិនលើកលែង ឬបន្ធូរបន្ថយជាដាច់ខាត»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com