ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្រ្តី ប្រាប់ថា «តុលាការ ក៏អាចមានរឿងដែរ បើកាត់ក្តីបទល្មើសគ្រឿងញៀនមិនត្រឹមត្រូវ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩
×
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាញជំរុញឲ្យកម្លាំងសមត្ថកិច្ច បន្តបង្រ្កាបបទល្មើសគ្រឿងញៀន ដោយមិនត្រូវខ្លាចអ្នកណាទាំងអស់ ទោះជាអ្នកនោះ មានអំណាចធំប៉ុនណាក៏ដោយ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យតុលការ កាត់ក្តីឲ្យបានត្រឹមត្រូវ ចំពោះបទល្មើសគ្រឿងញៀន បើពុំដូច្នេះទេ តុលាការ ក៏អាចនឹងមានបញ្ហាផងដែរ។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា សារនេះ មិនមែនជាការលូកដៃឬជាការព្រមានតុលាការនោះទេ ដោយគ្រាន់តែចង់ឲ្យតុលាការ កាត់ក្តីឲ្យបានត្រឹមត្រូវលើបទល្មើសគ្រឿងញៀនប៉ុណ្ណោះ។ សាររបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
សំឡេងនាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com