ជាតិ
ទស្សនា​អង្គរវត្ត លោក មូ​ន ជេ​អ៊ី​ន ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​
16, Mar 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ី​ន បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ហើយ នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ នៅ​ថ្ងៃទី​១៦ មីនា​នេះ​។ នៅ​ខេត្តសៀមរាប លោក មូ​ន ចេ​អ៊ី​ន និង​ភរិយា បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទព្រះពិធូរ និង​ប្រាសាទអង្គរវត្ត​។ នៅ​ប្រាសាទអង្គរវត្ត លោក​ប្រធានាធិបតី​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅនឹង​សំណង់​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​ខ្មែរ ក៏ដូចជា​ឆ្ងល់​ពី​របៀប​សង់​ប្រាសាទ​របស់​បុព្វបុរស​ខ្មែរ​ផងដែរ​។​

 
​លោក អ៊ឹម សុខ​រិទ្ធី ដែល​អមដំណើរ​ទស្សន​កិច្ច និង​ជា​មគ្គុទ្ទេសក៍​សម្រាប់​លោក មូ​ន ជេ​អ៊ី​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​ទស្សនកិច្ច​រយៈពេល​ប្រហែល​២​ម៉ោង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ទៅ​ទស្សនា​ប្រាសាទព្រះពិធូរ ដែល​កូរ៉េ​បានផ្តល់​មូលនិធិ​សម្រាប់​ការជួសជុល បន្ទាប់មក​ឈប់​ចត (​មិន​ចេញពី​ឡាន​) នៅមុខ​លានជល់ដំរី ទីនេះ​ភាគី​កូរ៉េ​ក៏មាន​គម្រោង​ផ្តល់​មូលនិធិ​សម្រាប់​ជួសជុល​នាពេលខាងមុខ​ផងដែរ​។ 


 
​រីឯ​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត​វិញ បើតាម​ការបញ្ជា​ក់រប​ស់លោក អ៊ឹម សុខ​រិទ្ធី លោក មូ​ន ជេ​អ៊ី​ន ចាប់អារម្មណ៍​ពី​ប្រវត្តិសាស្ដ្រ​, សាសនា​, សំណង់​ស្ថាបត្យកម្ម​ខ្មែរ​, របៀប​ដឹកជញ្ជូន​ថ្ម​សង់​ប្រាសាទ និង​របៀប​សាងសង់​ប្រាសាទ​។​ល​៕






 
 

Tag:
 មូ​ន ជេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com