អត្ថបទពាណិជ្ជកម្ម
កសិករ​ម្នា​ក់នៅ​ខេត្តតាកែវ​មានសំណាង​បានឈ្នះ​រង្វាន់​ទឹកប្រាក់​១០០​លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​
04, Apr 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវបាន​បន្ត​ធ្លាក់​ទៅ​ដល់ដៃ​ស្ត្រី​ជា​កសិករ​ម្នាក់​ទៀតហើយ ដែលមាន​ឈ្មោះ សាន សុខុំ អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ ។ អ្នកនាង សាន សុខុំ ក៏មាន​មុខរបរ​បន្ទា​ប់ប​ន្សំ ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន​មួយកន្លែង ។
 
​នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើនេះ អ្នកនាង សាន សុខុំ បាន​រៀបរាប់​ប្រាប់ថា សព្វថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​ក្រៅពី​មានការ​ងារ​ជា​អ្នក​អនាម័យ​នៅ​ធនាគារឯកជន គឺ​មានតែ​ព្យាយាម​ធ្វើស្រែ​តែប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នាពេលនេះ ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផងដែរ ព្រោះ​តាំងពីដើម​រៀងមក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះទេ បើទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រា​ក់លាន នៅលើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។ 


 
​ប៉ុន្តែ​ស្រាប់តែ​កាល​ចុង​សប្ដាហ៍​កន្លងទៅនេះ អ្នកនាង​បាន​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ​ចំនួន​១​កំប៉ុង ហើយ​ទៅធ្វើ​ស្រែ​។ លុះ​ពេល​ធ្វើស្រែ​អស់កម្លាំង ក៏​គាស់​ទទួលទាន ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ អ្នកនាង​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​ដើរមក​ផ្ទះ​ប្រាប់​ប្តី និង​បងប្អូន​ដែល​នៅផ្ទះ ព្រមទាំង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង ។ អ្នកនាង​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​ទិញ​ដីស្រែ ធ្វើ​ផ្ទះ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​កូន​បន្ត​ការសិក្សា និង​សម្រាប់​បង្កើត​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ផងដែរ ។ 
 
​សូមបញ្ជាក់ថា ដើម្បី​ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ Scoopy i ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone XS ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​កំប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕


 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com