ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ស្បែក​ស្រស់ស្អាត កុំ​ភ្លេច​ជ្រើសរើស​ញ៉ាំ​អាហារ​ទាំងនេះ​ឲ្យ​បាន​ច្រើន​
06, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ផ្តល់​សុខភាព​គឺជា​រឿង​សំខាន់​សម្រាប់​ស្បែ​កមាន​សុខភាព​ល្អ​។ អាហារ​ជាច្រើន​ដូចជា ប្រេង​អូ​លីវ បន្លែ និង​ត្រី​ត្រូវបាន​គេ​រកឃើញថា​ជួយ​បន្ថយ​ការកើត​អាកា​រៈ​ស្បែក​ជ្រីវជ្រួញ​។ រឿងនេះ​ទំនងជា​មកពី​អង់​ទី​អុកស៊ីដ​ង់​ដែលមាន​ក្នុង​អាហារ​ទាំងនេះ​តែម្តង​។


 
​ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​អាហារ​ល្អៗ​បំផុត​ដែល​អ្នក​គួរតែ​ញ៉ាំ​ដើម្បី​ស្បែ​កមាន​សុខភាព​ល្អ​៖
 
Carotenoids សម្រាប់​ស្បែក​ភ្លឺ​ថ្លា​
 
​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា បន្លែ និង​ផ្លែឈើ​ជាច្រើន​អាច​ថែរក្សា​ស្បែ​កបាន​ដោយសារតែ​វា​ផ្ទុក​ទៅដោយ Carotenoids  ដែល​សារធាតុ​បំពាក់​ពណ៌​មួយ​ក្នុងចំណោម​បី​ដែល​ប៉ះពាល់​លើ​ពណ៌​ស្បែក​។ កាលណា​ចំនួន​វា​មាន​កាន់តែច្រើន កាន់តែ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ អាហារ​សម្បូរ​សារធាតុ​នេះ​មានដូចជា ដំឡូងជ្វា ប៉េងប៉ោះ ប្រូ​ខូ​លី និង​បន្លែ​ពណ៌​បៃតង​។ 
 
Flavanols ទប់ស្កាត់​ស្បែក​ជ្រីវជ្រួញ​
 
​សូកូឡា​ខ្មៅ​ផ្ទុក​ទៅដោយ​សារធាតុ​កូ​កូ​អា យ៉ាងហោចណាស់ ៧០​ភាគរយ ដែល​អាចជួយ​ទប់ស្កាត់​ស្ត្រេ​ស និង​ការខូចខាត​កូ​ឡា​ជែ​ន​ក្នុង​ស្បែ​កបាន​។ សូកូឡា​អាច​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ឈ្មោះថា Flavanols ព្រោះ​វា​អាចជួយ​ពង្រឹង​ដល់​ភាព​ក្រាស​របស់​ស្បែក និង​បង្កើន​លំហូរ​ឈាម​ទៀត​។ 
 
​អូ​មេ​ហ្គា​បី​សម្រាប់​ស្បែ​កមាន​សំណើម​
 
​អូ​មេ​ហ្កា​បី​អាចជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​ជាប់ ហើយក៏​អាចជួយ​បន្ថយ​ការ​រលាក​បានដែរ​។ ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុង​សម្បូរ​សារធាតុ​នេះ​ណាស់ ព្រមទាំង​វីតាមីន E ផងដែរ​។ 
 
​ប្រូ​បាយ​អូ​ទិច​សម្រាប់​ស្បែក​មាន​សុខ​ភាពល្អ​
 
​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​មេរោគ​ល្អៗ​ក្នុង​ពោះ​ត្រូវការ​ជីវជាតិ​ចិញ្ចឹម​ដើម្បី​ទ្រទ្រង់​ដល់​សុខភាព​។ ប្រូ​បាយ​អូ​ទិច​អាចជួយ​ថែរក្សា Microbiome ឲ្យ​មាន​សុខភាព​ល្អ ហើយ​វា​ក៏​សំខាន់​សម្រាប់​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ​ដែរ​។ 
 
​វីតាមីន A សម្រាប់​ស្បែក​រលាក​
 
​វីតាមីន A គឺជា​តម្រូវការ​សម្រាប់​កោសិកាលូតលាស់​ល្អ​បំផុត ហើយក៏​អាចមាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​សុខភាព​ស្បែក​ដែរ​។ វា​ដើរតួនាទី​ជា​អង់​ទី​អុកស៊ីដ​ង់ សម្រាប់​ប្រឆាំង​ការ​រលាក និង​ជួយ​រក្សា​តុល្យភាព​ស្បែក​ដែល​រលាក​ផងដែរ​។ វីតាមីន A ច្រើន​តែមាន​ក្នុង​បន្លែ និង​ផ្លែឈើ​ពណ៌​ក្រហម លឿង ឬ​ទឹកក្រូច ហើយ​បន្លែ​ពណ៌​បៃតង​ក៏មានដែរ ព្រមទាំង​សាច់សត្វ​ថែមទៀត​។ 
 
​ស័​ង្គ​សី​សម្រាប់​មុន​
 
​ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស័​ង្គ​សី​ដោយសារតែ​វា​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​សម្រាប់​សុខភាព​ទាំងមូល និង​ការរស់នៅ​។ ជាតិ​ស័​ង្គ​សី​មាន​លក្ខណៈ​សំខាន់​ជាពិសេស​សម្រាប់​សុខភាព​ស្បែក ហើយ​របប​អាហារ​ដែល​សម្បូរ​ជីវជាតិ​មួយ​នេះ​នឹង​ជួយ​កែរ​សម្រួលការ​កើតមុន​ទៀត​។​ក្រៅពី​សាច់ អយ​ស្ទើ  និង​គ្រាប់​ល្ពៅ ក៏​សម្បូរ​ជាតិ​ស័​ង្គ​សី​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com