អត្ថបទពាណិជ្ជកម្ម
Global Finance ទទួលស្គាល់ ABA ជា​«​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​» ជា​លើក​ទី​៥
05, Apr 2019 , 1:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ត្រូវបាន​ទទួលស្គាល់​ដោយ Global Finance ថា​ជា​«​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​2019»​។ នេះ​គឺជា​ការផ្តល់​ពានរង្វាន់​ទី​៥ ជាប់ៗ​គ្នា​សម្រាប់ ABA ចាប់តាំងពី​ឆ្នាំ ២០១៥ មក​។ ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ បានទទួល​ស្គាល់​ភាពជោគជ័យ​របស់​ធនា​គារ ABA ថា​បានមកពី​ការ​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បំពេញតម្រូវកា​រ​របស់​អតិថិជន នៅក្នុង​ទីផ្សារ​ដ៏​មាន​ភាព​ប្រកួតប្រជែង និង​ការសម្រេច​លទ្ធផល​បាន​យ៉ាង​ប្រសើរ រួម​ជាមួយនឹង​មូលដ្ឋាន​ដ៏​រឹងមាំ សម្រាប់​ភាពជោគជ័យ​នាពេល​អនាគត​។​
 
​នៅក្នុង​ដំណើរការ​នៃ​ការ​ជ្រើស​ធនាគារ​កំពូលៗ​សម្រាប់​ឆ្នាំ ២០១៩​នេះ Global Finance បានរួម​បញ្ចូល​ការពិគ្រោះ​យោបល់ ជាមួយ​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ធំៗ​, ធនាគារិក និង​អ្នក​ប្រឹក្សា​យោបល់ ក៏ដូចជា​អ្នកវិភាគ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ធ្វើ​ឲ្យ​មាន​អ​ព្យា​ក្រិ​ត្យ​ភាព ក្នុងការ​វាយតម្លៃ​ធនាគារ ABA ទៅលើ​ផ្នែក​សំខាន់ៗ​ជាច្រើន​ដូចជា វឌ្ឍនភាព​នៃ​ទ្រព្យសកម្ម​, កម្រិត​ប្រាក់ចំណេញ​, វិសាលភាព​ភូមិសាស្ត្រ​នៃ​ប្រតិបត្តិការ​ការងារ​, ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​, ការអភិវឌ្ឍ​ផ្នែក​ធុរកិច្ច​ថ្មីៗ​, និង​ការធ្វើ​នវានុវត្តន៍​នៃ​ផលិតផល​របស់ខ្លួន​។ បន្ថែម​ពីលើ​នេះ​ទៀត ទស្សនៈ​ពី​អ្នកវិភាគ​ទ្រព្យសកម្ម​សុទ្ធ​, អ្នកវិភាគ​ចំណាត់ថ្នាក់​ឥណទាន​, ទីប្រឹក្សា​ធនាគារ​, និង​អ្នកជំនាញ​ដទៃទៀត​ក្នុង​ឧស្សាហកម្ម​មួយ​នេះ ក៏​ត្រូវបាន​រាប់បញ្ចូល ក្នុង​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​វាយតម្លៃ​នេះ​ផងដែរ​។​
 
​មានមតិ​យោបល់​នៅក្នុង​ឱកាស​នេះ លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​មានប្រសាសន៍ថា នេះ​គឺជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង សម្រាប់​ធនាគារ ABA ដែល​បានទទួល​ពានរង្វាន់​ជា​«​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​» ជាប់ៗ​គ្នា​ពី Global Finance​។ លោក Askhat Azhikhanov បន្តថា​៖«​ពានរង្វាន់​នេះ ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​របស់​យើង ក្នុងការ​ធ្វើ​ឲ្យ​សេវា​របស់ ABA កាន់តែ​មានគុណ​ភាពប្រសើ​រ​ឡើង និង​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត ក្នុង​ការបន្ត​គាំទ្រ​របស់​អតិថិជន​មកលើ​ធនាគារ ដែល​នេះ​ជា​អ្វីដែល​ធ្វើ​ឲ្យ​យើង ពិតជា​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​។ ពានរង្វាន់​៥​លើក​ជាប់ៗ​គ្នា​នេះ បញ្ជាក់​ឲ្យ​ឃើញថា យើង​ពិតជា​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ ហើយ​យើង​នឹង​បន្ត​ពង្រឹង​ជំហរ​របស់​យើង នៅក្នុង​ទីផ្សារ​បន្តទៀត​»​។​
 
​លោក Joseph D. Giarraputo ដែលជា​នាយក​ផ្នែក​បោះពុម្ពផ្សាយ និង​ជា​និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី Global Finance បាន​មានប្រសាសន៍ថា​៖«​ឥឡូវនេះ ដើម្បី​ក្លាយជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅក្នុង​ពិភពលោក កាន់តែ​មាន​ភាព​ពិបាក​ជាង​មុន​។ ការរំពឹង​របស់​អតិថិជន មកលើ​អ្នកផ្តល់​សេវា​ផ្នែក​ហិរញ្ញវត្ថុ កាន់តែ​កើនឡើង​ខ្ពស់​។ តួយ៉ាង​ផលិតផល​ចំ​តម្រូវការ ទាមទារ​ឲ្យ​ផ្ដល់ជូន​ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​បំផុត​»​។  បើតាម​ម​លោក Joseph  ឆ្នាំនេះ ជា​ឆ្នាំ​ទី​២៦​ហើយ ដែល​ស្ថាប័ន​ខ្លួន បានធ្វើ​វិភាគ​បែប​ស៊ីជម្រៅ ដើម្បី​ផ្តល់​ពាន Global Finance’s Best Bank Awards  ជា​បន្តបន្ទាប់ ទៅដល់​ស្ថាប័ន​ដែល​កំពុង​ធ្វើ​នវានុវត្តន៍ និង​សម្រប​ខ្លួន​តាម​លក្ខខណ្ឌ​នៃ​ការផ្លាស់ប្តូរ​នេះ​។​
 
​បញ្ជី​អ្នកឈ្នះ​ពានរង្វាន់​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី ១៥០​ប្រទេស នឹង​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ទស្សនាវដ្ដី Global Finance នៅក្នុង​ខែឧសភា​។ ទស្សនា​វ​ដ្តី ក៏​នឹង​រៀបចំ​កម្មវិធី​ផ្តល់​ពានរង្វាន់ Best Bank 2019 Awards ផងដែរ ជាមួយគ្នា​នឹង​ការប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​/​ធនាគារពិភពលោក នៅ​National Press Club នៅ​វ៉ាស៊ីនតោន​ឌី​ស៊ី (Washington, DC) នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០១៩​។​
 
​អំពី​ទស្សនា​វ​ដ្តី Global Finance
 
Global Finance គឺជា​ទស្សនា​វ​ដ្តី ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៨៧ ដែលមាន​ការចែក​ចាយ​ដល់​ទៅ 50,050 ច្បាប់ និង​អ្នកអាន​ចំនួន ១៨៨ ប្រទេស​។ អ្នកអាន​ទស្សនា​វ​ដ្តី Global Finance រួមមាន​អធិបតី​, អគ្គនាយក​, នាយក​ប្រតិបត្តិ​, នាយក​ហិរញ្ញវត្ថុ​, ហិ​រ​ញ្ញិ​ក​, និង​មន្ត្រី​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ជាច្រើន​ដទៃទៀត ដែលមាន​តួនាទី​សំខាន់ ក្នុងការ​សម្រេចចិត្ត​លើ​ការវិនិយោគ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ក្នុង​ស្ថាប័ន​ក្រុមហ៊ុន​ពហុ​អន្តរជាតិ និង​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​នានា​។ វេ​ប​សាយ​របស់ Global Finance — GFMag.com - ផ្តល់នូវ​ការវិភាគ និង​អត្ថបទ​ដែលជា​កេរដំណែល​នៃ​បទពិសោធន៍​៣២​ឆ្នាំ នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ផ្តល់នូវ​ប្រភព​ទិន្នន័យ​ដ៏​មានតម្លៃ អំពី​ប្រទេស​ចំនួន ១៩២​។ Global Finance មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ញូវយ៉ក ជាមួយនឹង​ការិយាល័យ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ឡុង និង​មី​លែ​ន​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com