អត្ថបទពាណិជ្ជកម្ម
កីឡា​នាំមក​នូវ​សុខភាព​ល្អ​! ប៉ុន្តែ​តើ​គួរ​រក​ទិញ​សម្ភារ​កីឡា​ល្អៗ និង​តម្លៃ​សមរម្យ​នៅ​កន្លែង​ណា​?
05, Apr 2019 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​មកទល់​ពេលបច្ចុប្បន្ន ការលេង​កីឡា កំពុង​ទទួល​បានការ​ពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ ដូចជា​ការលេង​បាល់ទាត់ ការ​ហែល​ទឹក​, បាល់ទះ​, ទាត់សី​, ការ​ជិះ​កង់ និង​មាន​កីឡា​ជាច្រើន​ប្រភេទ​ទៀត​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ការលេង​កីឡា​របស់ខ្លួន​មិនគួរ​ឲ្យ​ធុញទ្រាន់ ក៏​ចាំបាច់​ត្រូវមាន​សម្ភារ​កីឡា​ល្អៗ ដែល​សម​នឹង​ប្រភេទ​កីឡា​ទាំងឡាយ​ដែល​ពួកគេ​កំពុង​ហ្វឹកហាត់​ផងដែរ​។ បញ្ហា​នៅត្រង់ថា ម្នាក់ៗ​តែងតែ​រអ៊ូ​ថា​ពិបាក​ស្វែងរក​កន្លែង​លក់​សម្ភារ​កីឡា​ដែលមាន​គុណភាព តម្លៃ​សមរម្យ​ខ្លាំងណាស់​។​
 
​ការលេង​កីឡា បានក្លាយ​ជម្រើស​ដំបូង​គេ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់បាន​សុខភាព​ល្អ​។ ដើម្បី​ចាប់ផ្ដើម​លេង​កីឡា​បាន ចាំបាច់​ត្រូវតែមាន​សម្ភារ​ល្អៗ​ដើម្បី​ជា​ជំនួយ​ក្នុង​ការលេង​កីឡា មិនថាតែ​ជា​សម្លៀកបំពាក់ ស្បែកជើង ឧបករណ៍​សម្រាប់​កីឡា​នោះ ឬ​សម្ភារ​ពាក់ព័ន្ធ​ដទៃទៀត​នោះ​។ តើ​គួរ​ទៅរក​សម្ភារៈ​កីឡា​នៅ​កន្លែង​ណា​ដែលមាន​តម្លៃ​សមរម្យ និង​មាន​លក់​សម្ភារ​គ្រប់បែបយ៉ាង​តាម​ដែល​អ្នកត្រូវការ​?


 
​ថ្ងៃនេះ​យើងខ្ញុំ​សូម​ណែនាំ​ហាង​សម្ភារ​កីឡា​ដ៏​ធំ​នៅ​កម្ពុជា គឺ Decathlon ដែលមាន​សម្ភារ​កីឡា​រហូតដល់​ទៅ ៦០​ប្រភេទ និង​មាន​សម្ភារ​ជាង ៦០០០ មុខទំនិញ ព្រមទាំង​មានតម្លៃ​សមរម្យ​ផងដែរ​។ ហាង Decathlon មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​អ៊ី​អន​ម៉​ល សែន​សុខ ដែល​ហាង​មាន​ទំហំ​រហូត​ទៅដល់​២៥០០ ម៉ែត្រ​ការ​រ៉េ និង​មាន ៣០០ ម៉ែត្រ និង​អនុញ្ញាត​ឲ្យ​អតិថិជន​សាកល្បង​សម្ភារ​កីឡា​ទាំង​នោះបាន​ផងដែរ​។ អាច​និយាយបានថា ហាង Decathlon គឺជា​កន្លែង​ក្ដី​សុខ​សម្រាប់​អ្នក​ចូលចិត្ត​លេង​កីឡា​គ្រប់គ្នា ដោយ​លោកអ្នក​អាច​ស្វែង​រកបាន​សម្ភារ​សម្រាប់​លេងកីឡា គ្រប់​ប្រភេទ នៅ Decathlon បាន ​លើសពីនេះ​នៅ ហាង​កីឡា​ដ៏​ធំ​មួយ​នេះ គឺមាន​សម្ភារ​កីឡា​គ្រប់​កម្រិត ពោលគឺ​ចាប់ពី​កម្រិត​ចាប់ផ្ដើម រហូតដល់​ទៅ​កម្រិត​អាជីព​។ កាន់តែ​ពិសេស​ជាងនេះទៀត  នៅពេលដែល​លោកអ្នក​ទៅរក​សម្ភារ​កីឡា​នៅឯ​ហាង Decathlon នេះ​លោក​អ្នកនឹង​មានឱកាស​ជួបពិភាក្សា ជាមួយ​អ្នកជំនាញ​ទៅតាម​ប្រភេទ​កីឡា​នីមួយៗ​បាន​ផងដែរ​។​


 
​សូមបញ្ជាក់ថា ហាង​កីឡា Decathlon ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៧៦ និង​ជា​ក្រុមហ៊ុន​លក់​សម្ភារ​កីឡា​មួយ ក្នុងចំណោម​ក្រុមហ៊ុន​លក់​សម្ភារ​កីឡា​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។ ក្រុមហ៊ុន​នេះ បាន​បើកសម្ពោធ​ហាង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​មល​ទី​២ ខណ្ឌ​សែន​សុខ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ បន្ទាប់ពី​បានធ្វើ​ការប្រមាណ​៧​ឆ្នាំ​រួចមកហើយ​ជាមួយ​កម្ពុជា​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត Decathlon គ្រោង​ពង្រីក​ខ្លួន​មិន​ត្រឹមតែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​នឹង​បន្ត​ពង្រីក​បន្ថែម​នៅតាម​ខេត្ត​ក្រុង​នានា​នៅក្នុង​ប្រទេស ដូចជា​ខេត្តសៀមរាប​ជាដើម​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com