អត្ថបទពាណិជ្ជកម្ម
អុីដ​ត​ខូ ឈ្នះ​ពានរង្វាន់​លើក​ទី​៣​ជា ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ ពី​ស្ថាប័ន Frost & Sullivan
05, Apr 2019 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩៖  ក្រុមហ៊ុន អុីដ​ត​ខូ គ្រុប (edotco) ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍  កាលពីពេល​ថ្មីៗ​នេះ បានទទួល​បាន​«​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​» សម្រាប់​ឆ្នាំ​២០១៩​នេះ ពី​ស្ថាប័ន Frost & Sullivan​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុមហ៊ុន​នេះ​ត្រូវបាន​ទទួលស្គាល់ នៅក្នុង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ឆ្នាំ​២០១៦ ថា​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រចាំឆ្នាំ​របស់​អាស៊ីអាគ្នេយ៍​។​
 
​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់ លោក Suresh Sidhu អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អុីដ​ត​ខូ គ្រុប បានចាត់ទុក​ជោគជ័យ​នេះ ថា​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​បម្រើការ និង​ពង្រីក​ស្ថាប័ន​របស់ខ្លួន​នៅក្នុង​តំបន់​។ លោក Suresh Sidhu បន្តថា​នៅពេលដែល​ប្រទេសមួយ​កំពុង​ខិតខំ​ប្រឹងប្រែង ស្វែងរក​នូវ​សេវាកម្ម​បច្ចេកវិទ្យា​ដែល​ពួកគេ​ចង់បាន នៅពេលនោះ​ហើយ​ដែល​ក្រុមហ៊ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ធ្វើជា​ស្ពាន ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​ធានា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​បាន​ត្រឹមត្រូវ ពី​ប្រទេសមួយ ទៅ​ប្រទេស​មួយទៀត​។ លោក Suresh Sidhu បន្ត​បញ្ជាក់ថា​៖«​ក្រុមហ៊ុន​អុី​ដ​ត​ខូ ក៏បាន​នាំមក​នូវ​ភាព​ច្នៃប្រឌិត និង​ការអនុវត្តន៍​ដ៏​ល្អ​បំផុត ទៅដល់​បណ្តា​ប្រទេស​ដែល​យើង​មាន​វត្តមាន និង​បញ្ជាក់​ឲ្យ​ច្បាស់ ពី​ភាព​នាំមុខគេ ដែល​លើសពី​ការថែរក្សា អភិវឌ្ឍន៍ និង​ការផ្តល់​ផលប្រយោជន៍​ដល់​សង្គម​»​។​
 
​លោក Richard Wong អនុប្រធាន នឹង​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន ICT ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​ស្ថាប័ន Frost & Sullivan បាន​បន្ថែមថា​៖«​អុីដ​ត​ខូ បានបង្ហាញ​ពី​សមត្ថភាព​ដើម្បី​ជួយ​ជ្រោមជ្រែង​នៅក្នុង​ការប្រកួតប្រជែង​វិស័យ​ទូរគមនាគមន៍ ដើម្បី​សម្របសម្រួល​ខ្លួន​ទៅតាម​ការផ្លាស់ប្តូរ របស់​វិស័យ​បច្ចេកវិទ្យា​។ នេះ​មិន​ត្រឹមតែ​ជាការ​បង្ហាញ​ឲ្យ​ឃើញ នូវ​ការរីកលូតលាស់ និង​ភាពជោគជ័យ​លើ​បច្ចេកវិទ្យា​ជំនាន់​ថ្មី របស់​ដៃគូ​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាការ​តាំងចិត្ត​ដ៏​មោះមុត​របស់ អុីដ​ត​ខូ នៅក្នុង​វិស្វកម្ម​ពណ៌​បៃតង​។ ពួកយើង​សង្ឃឹមថា​នឺង​បានដឹង​បន្ថែមទៀត នូវ​ការជំរុញ និង​អភិវឌ្ឍន៍​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ នា​ថ្ងៃ​អនាគត​»​។​
 
​នៅក្នុង​ឆ្នាំ ២០១៨ អុីដ​ត​ខូ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​នាំមុខគេ​នៃ​ការ​រចនា​ដ៏​យូរអង្វែង និង​ការផ្តល់​ឲ្យ​នូវ​ថាមពល​ប្រើប្រាស់​ឡើងវិញ ដែលជា​ធនធាន​ដ៏​ល្អឥតខ្ចោះ ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​។ ហេតុផល​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ លើ​ការកាត់បន្ថយ​លើ​ការបញ្ចេញ​កាបូន ដល់​ទៅ ៤៤​ភាគរយ ហើយ​ក៏បាន​ក្លាយទៅជា​ក្រុមហ៊ុន ដែល​នាំមុខគេ​លើ​ការអភិវឌ្ឍន៍​ដ៏​គង់វង្ស និង​យូរអង្វែង​។​
 
​សម្រាប់​អុី​ដ​ត​ខូ ភាព​គង់វង្ស និង​យូរអង្វែង គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន ក្នុងការ​ដឹកនាំ​ការធ្វើ​ប្រតិបត្តិការ​នៃ​មុខ​ជំនួញ និង​ការតាំង​ចិត្ត ទៅលើ​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន ក៏ដូចជា​បញ្ជាក់​ឲ្យ​ច្បាស់ នូវ​ការបង្កើតឡើង​ដោយ​ភាព​វិជ្ជមាន និង​ការកាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​ទីផ្សារ ដែល​ក្រុមហ៊ុន​កំពុង​ឈរជើង​។ នេះ​ជាការ​បញ្ជាក់​របស់លោក Suresh Sidhu អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អុីដ​ត​ខូ គ្រុប​។ លោក Suresh បន្ត​ដូច្នេះ​៖«​ខ្ញុំ​ពិតជា​មាន​មោទកភាព​ណាស់ ដែល​បាន​ចែករំលែក​ក្នុងអំឡុង​២០១៨ ជាមួយនិង​ទិន្នន័យ​សរុប ចំនួន​១,១១២ សម្រាប់ green sites ដែល​ផ្ទុក​ទៅដោយ​អ្នក​ដែល​ប្រើប្រាស់ Renewable Energy និង​ធាតុ​ផ្សំ​ដែល​គួរ​ឲ្យ​កត់សម្គាល់​លើស ១,០០០​គ្រួសារ ដែល​បានផ្តល់​ថាមពល​ដោយ​គម្រោង​ចរន្តអគ្គិសនី​របស់​ពួកយើង​(Tower to Community)»​។ 
 
​ពានរង្វាន់ Frost & Sullivan ល្អ​បំផុត​ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ទទួលស្គាល់​ពី​ក្រុមហ៊ុន​ដែល​ពូកែ​ផ្នែក​ជំនួញ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ក្នុងការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​នៅ​ឆ្នាំ ២០១៨​។ ក្រុម​អ្នកវាយតម្លៃ​ប្រចាំ​ស្ថាប័ន Frost & Sullivan អនុវត្ត​វិធីសាស្ត្រ​យ៉ាង​ហ្មត់ចត់ ក្នុងការ​វាយតម្លៃ​យ៉ាង​សុក្រឹត​បំផុត ហើយ​ប្រភេទ​ពានរង្វាន់​ដែល​ផ្តល់ជូន​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ពិនិត្យឡើងវិញ និង​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទីផ្សារ​បច្ចុប្បន្ន រួមទាំង​និន្នាការ​លេចធ្លោ​ថ្មីៗ​។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស ត្រូវបាន​គេ​វាយតម្លៃ​លើ​សូចនាករ ស្តីពី​ការអនុវត្ត​ទីផ្សារ​ពិតប្រាកដ ដែល​រួមមាន​កំណើន​ប្រាក់ចំណូល ចំណែក​ទីផ្សារ និង​កំណើន​ចំណែក​ទីផ្សារ ភាពជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​ផលិតផល យុទ្ធសាស្ត្រ​ទីផ្សារ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com