អត្ថបទពាណិជ្ជកម្ម
ឆឺ​តៗ «​បុណ្យ​ភូមិ​»​សម្រាប់​គ្រួសារ​នាំមក​ជូន​ដោយ បេ​ប៊ី​អោត​ឡេ​ត ចាប់ផ្តើម​ហើយ​
05, Apr 2019 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
បេ​ប៊ី​អោត​ឡេ​ត តែងតែ​ពាំនាំ​ផលិតផល​ល្អៗ​សម្រាប់​អាណាព្យាបាល និង​កូនៗ​របស់​អ្នក ហើយក៏​ព្យាយាម​បង្កើត​កម្មវិធី​ពិសេសៗ ប្រូ​ម៉ូ​សិន​អស្ចារ្យៗ និង​ពិព័រណ៍​ជាច្រើន ដែល​អាច​ផ្តល់នូវ​ភាព​រីករាយ ការ​ថែម​ជូន​សម្បូរបែប​ដល់​បងប្អូន​គ្រប់គ្នា​។ ក្រុមការងារ​បេ​ប៊ី​អោត​ឡេ​ត មានចិត្ត​សោមនស្ស​រីករាយ រិះរក​គំនិត​បង្កើត​ពិព័រណ៍​ថ្មី​មួយទៀត មាន​ឈ្មោះថា បុណ្យ​ភូមិ បេ​ប៊ី​អោត​ឡេ​ត ដែល​កំពុង​ប្រារព្ធ​ឡើង​នៅក្នុង​ទីតាំង បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ តែមួយគត់ ពីថ្ងៃ​ទី 5-6-7 ខែមេសា ឆ្នាំ 2019​។​
 
​បុណ្យ​ភូមិ បេ​ប៊ី​អោត​ឡេ​ត ផ្តើម​បង្កើត​ឡើងជា​លក្ខណៈ​ក្រុមគ្រួសារ ដែល​អាច​ចូលរួមបាន​ទាំង​គ្រួសារ​តែម្តង និង​ដើម្បី​ជាការ​ស្វាគមន៍​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដែល​កៀក​ជិត​មកដល់​ផងដែរ ។ ដូច្នេះ​បងប្អូន​ដែល​ចូលរួម​អាច​ជាវ​ផលិតផល​ទុក​មុន ដើម្បី​មាន​ពេលវេលា​ធ្វើដំណើរ​កម្សាន្ត​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។ កម្មវិធី​លើក​នេះ មានការ​ចូលរួម​ពី​សំណាក់​តំណាង​ចែកចាយ​ផលិតផល​កាន់តែច្រើន មានការ​ថែម​ជូន​ពិសេស​ជាង​មុន ប្រ​ម៉ូ​សិន​នៅតែ​កប់ៗ និង​មាន​ជាការ​បង្វិល​កង​យក​រង្វាន់​ទៀតផង​។ ជាពិសេស​នោះ មានការ​ចូលរួម​រាំ​របាំ​ប្រពៃណី​ផងដែរ​។​


 
​សូម​បងប្អូន​អញ្ជើញ​ចូលរួម​ឲ្យ​បាន​កុះករ ដើម្បី​ទទួលបាន​ចំណី​ចក្ខុ​បែប​ប្រពៃណី​ខ្មែរ ក្នុង​ហាង បេ​ប៊ី​អោត​ឡេ​ត និង​ការលេងកម្សាន្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ដូនតា​បាន​បន្សល់ទុក​។ កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ កន្លង​ហួស​ឲ្យ​សោះ​ណា បុណ្យ​ភូមិ បេ​ប៊ី​អោត​ឡេ​ត នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី 5-6-7 ខែមេសា ឆ្នាំ 2019 ស្ថិតក្នុង​ទីតាំង បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ តែមួយគត់​៕





















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com