អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
Realestate.com.kh ប្រកាស​រៀបចំ​«​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩» នៅ​ថ្ងៃទី​២៦-២​មេសា ជា​ផ្លូវការ​
05, Apr 2019 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គេហទំព័រ Realestate.com.kh ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​អចលនទ្រព្យ​លេខ ១ នៅ​កម្ពុជា​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមេសា កន្លងទៅ​ពី​ការប្រកាស​រៀបចំ​ជា​ផ្លូវការ «​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ ២០១៩»​។ ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ ២០១៩ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៦ និង​២៧ ខែមេសា ឆ្នាំ​២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។
 
​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩ រៀបចំឡើង​ក្នុង​បំណង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​។ វេទិកា​នេះ នឹង​ប្រមូលផ្តុំ​នូវ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ ល្អៗ ព្រមទាំង​ក្រុមហ៊ុន​ផ្សេងៗ ដែលមាន​ឥទ្ធិពល និង​ដើរតួ​សំខាន់​នៅក្នុង​ទីផ្សារ​កម្ពុជា​។​
 
​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា (​ឬ Home and Lifestyle Expo 2019 ) ជា​វេទិកា​ល្អ​បំផុត​៖
 
១. សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅដ្ឋាន​មិន​ថា​ផ្ទះ ដី ខុន​ដូ បុរី ដី​ឡូ​តិ៍ និង​មាន​ជម្រើស​ផ្សេងៗ​ដូចជា​រថយន្ត​ម៉ាក​ល្បីៗ គ្រឿងសង្ហារិម ដេ​គ័​រ និង​សម្ភារៈ​កីឡា និង​ផ្សេងៗ​ទៀត​។​
២. ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​គម្រោង​លំនៅដ្ឋាន​ជាច្រើន ក្នុងពេល​តែមួយ​។​
៣. សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ស្វែងយល់​អំពី​ភាព​រីកចម្រើន​ទីផ្សារ​លំ​នៅ​ដ្ឋា​ន​កម្ពុជា​។​
៤. សម្រាប់​អ្នក​ចង់​ចូលរួម​ស្វែងយល់​ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ ជាមួយ​ប្រធានបទ​ល្អៗ ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បីៗ និង​ផ្តល់ជូន​ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស​ពី​គម្រោង​នីមួយៗ​ផងដែរ​។​
 
​បន្ទាប់ពី​ទទួលបាន​ភាគ​ជោគជ័យ​ដ៏​អស្ចារ្យ ជាមួយ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ ៣ ដង​ក្នុង​ឆ្នាំកន្លងមក ម្តងនេះ​ពិព័រណ៍​លំនៅដ្ឋាន​ក្នុង​ឆ្នាំ​២០១៩ របស់ Realestate.com.kh នឹង​វិល​ត្រឡប់មកវិញ ដើម្បី​ផ្តល់​វេទិកា​ទិញ​លក់​អចលនទ្រព្យ ដ៏​ងាយស្រួល សម្រាប់​អតិថិជន​ក្នុងស្រុក និង​អន្តរជាតិ ដែល​ចង់​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ធំៗ​នៅ​កម្ពុជា​។​
​ជាមួយ​យុទ្ធនាការ​ទីផ្សារ​យ៉ាង​ទូលំទូលាយ​មុនពេល​ព្រឹត្តិការណ៍​ចាប់ផ្តើម ជាហេតុ​ដែល​ធ្វើ​ឲ្យ ពិព័រណ៍​នេះ មិន​ត្រឹមតែ​ជា​របៀបវារៈ​ដ៏​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ផ្សព្វផ្សាយ​អំពី​គោលដៅ​វិនិយោគ​ដ៏​ល្អ​បំផុត ទៅកាន់​ពិភពលោក​ផងដែរ​។​
 
​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ក្រុង​ម​ហ៊ុន​ជិត ១០០ គម្រោង ក្នុង​រយៈពេល ២ ថ្ងៃ​«​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩» អាច​ដំណើរការបាន​ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Propease ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អា​ណូ​តា ផ្សារ​ទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia) International Academy ក្រុមហ៊ុន Passapp និង​ក្រុមហ៊ុន Tings and Associates​។ 
 
​គម្រោង​ជាច្រើន នឹងចូលរួម​ជាមួយ​ក​ម្ម​វិធី​នេះ​មានដូចជា​៖  គម្រោង Prince International Plaza គម្រោង Prince Central Plaza គម្រោង Prince Tian Xi Wan គម្រោង Prince Golden Bay គម្រោង​របស់​ក្រុមហ៊ុន R&F Cambodia គម្រោង CEO KT Pacific គម្រោង The puor bay គម្រោង Peninsula Garden គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង បុរី សែន​មនោ​រម្យ គម្រោង  V-House គម្រោង Romduol City គម្រោង​បុរី ដឹ ផ្ល​រ៉ា គម្រោង Prince Golden Bay គម្រោង Poly Mansion គម្រោង The Peninsula Garden Residence គម្រោង The Seven Residence Condominium គម្រោង TK Royal One Condominium គម្រោង Air Apartment គម្រោង​បុរី VIP គម្រោង បុរី វីឡា​ទួល​សង្កែ គម្រោង Open House គម្រោង​ទីក្រុង​អូ​ឡាំ​ព្យា គម្រោង​បុរី​ផេ​ន​សៀ គម្រោង One Park គម្រោង 88 Residence គម្រោង Chief Tower គម្រោង Aristo គម្រោង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា គម្រោង Arata Garden Residences គម្រោង Urban Village គម្រោង Booyung Town គម្រោង Victory Bay គម្រោង​ពុះ​ដី​ឡូដ៍  PHMK ផ្សារ​បែក​ចាន និង​ផ្សារ​អង្គស្នួល ។ 
 
​ក្រៅពីនេះ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដូចជា​៖ ក្រុមហ៊ុន​រថយន្ត Nissan ក្រុមហ៊ុន​រថយន្ត Morris Garage ក្រុមហ៊ុន​អចលនទ្រព្យ FDD Real Estate ក្រុមហ៊ុន Pearl Bay Consulting ក្រុមហ៊ុន Prestige Homes Cambodia ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត ធនាគារ CIMB ធនាគារ RHB Indochina  ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន SEARA Sports Systems ក្រុមហ៊ុន Bill 24 ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International ក្រុមហ៊ុន​អចលនទ្រព្យ Lucky Real Estate ក្រុមហ៊ុន​អចលនទ្រព្យ LCJ - H.Y.O (Cambodia) ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន E-Now international ក្រុមហ៊ុន​អចលនទ្រព្យ Pointer Property ក្រុមហ៊ុន Oneda Asian Investment Group ក្រុមហ៊ុន China Pacific E&G Investment ក្រុមហ៊ុន E-Gets ក្រុមហ៊ុន Capital Loan  ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន Ruiting ក្រុមហ៊ុន Econflo ក្រុមហ៊ុន KH Land ក្រុមហ៊ុន​អចលនទ្រព្យ Open House​។​
 
​លើសពីនេះ​មានដូចជា​៖ គេហទំព័រ​ព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក Tnaot App  ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group ហាង​កាត់ដេរ​សម្លៀកបំពាក់ colorblind សាលារៀន North Bridge សាលារៀន SCIA  សាលារៀន​អចលន ទ្រព្យ CEO ក្រុមហ៊ុន Grep Tech ក្រុមហ៊ុន Wang Ni ក្រុមហ៊ុន LumiArch Global ក្រុមហ៊ុន QIN YUE GROUP ក្រុមហ៊ុន  JIANZU PRIVATE INVEST CONSULTANT ក្រុមហ៊ុន Capital Loan ក្រុមហ៊ុន​ឆាយ​ណា ឌ្យូ​ធី​ហ្វ្រី (CDF) ក្រុមហ៊ុន JS Property International សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​ក៏មាន​ដៃ​ដៃគូ​ផ្សាយ​កម្ម​ដូចជា​៖ AmCham Cambodia គេហទំព័រ​សប្បាយ កម្មវិធី Tnaot App ការ​សែត​ខ្មែរ​ថា​ម​ស៍ ការ​សែត​ឡា​រ៉ែ​ន ការ​សែត​កម្ពុ​ជាថ្មី ការ​សែត​កោះសន្តិភាព គេហទំព័រ​ដើម​អំពិល គេហទំព័រ​ថ្មី​ថ្មី គេហទំព័រ Biz Khmer  គេហទំព័រ B2B គេហទំព័រ News Asia គេហទំព័រ Forward គេហទំព័រ KHB Media ទូរទស្សន៍ CTN គេហទំព័រ BritCham គេហទំព័រ EuroCham, គេហទំព័រ Propertyarea.asia និង​គេហទំព័រ​ Singapore Chamber ។ 
 
​ហាង​អាហារ និង​ភេសជ្ជៈ​ធំៗ ក៏​នឹង​បង្ហាញខ្លួន​នៅក្នុង​ពិព័រណ៍​នេះដែរ ក្នុងនោះ​មាន ដូចជា​៖ ហាង Bonchon ហាង​ការ​ហ្វេ San Francisco Cafe ហាង De Boat និង​ហាង Milk Tea​។ សិក្ខាសាលា​នេះ នឹងមាន​៣​ភាសា​៖ ភាសា​ខ្មែរ អង់គ្លេស និង​ចិន​ជាមួយនឹង​ការបកប្រែ​សម្រាប់​ភ្ញៀវ នៅនឹងកន្លែង​។ ក្នុង​រយៈ​ទាំង ២​ថ្ងៃ នេះ​អ្នកទស្សនា​អាច​ចូលរួមបាន​ដោយ​ឥតគិតថ្លៃ​។​
​ទីកន្លែង និង​កាលបរិច្ឆេទ​
​ពិព័រណ៍​អចលនទ្រព្យ​នៅ​កម្ពុជា​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ទី ២៦ និង​ទី​២៧ ខែមេសា ឆ្នាំ​២០១៩  នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​
​ទាក់ទង​ផ្នែក​លក់ និង​ទីផ្សារ​៖
 
​កាង នី​ន (​ភាសា​ខ្មែរ​/​ចិន​) [email protected] +855 78 637 323 / +855 93 552 305 ។​
Tyler Stuart (​ភាសា​អង់គ្លេស​) [email protected] +855 12/81 599 669 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com