ជាតិ
រដ្ឋាករទឹក នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​៤​ម៉ោង ក្នុង​សង្កាត់​ដង្កោ នៅ​យប់​ថ្ងៃទី​៨​មេសា
06, Apr 2019 , 7:29 pm        
រូបភាព
រូបថតហ្វេសប៊ុករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រូបថតហ្វេសប៊ុករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
​ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក នៅក្នុង​សង្កាត់​ដង្កោ ខណ​jD​ដង្កោ រយៈពេល​៤​ម៉ោង ចាប់ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​១២ ក្នុង​យប់​ថ្ងៃទី​៨​មេសា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការ​លិខិត​ជូនដំណឹង​របស់​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។


 
​រដ្ឋាករទឹក​ពន្យល់ថា ការផ្អាក​ការផ្គត់ផ្គង់​នេះ គឺ​ដើម្បី​ភ្ជាប់​បណ្ដាញទឹក​ថ្មី​ទំហំ​១១០​ម​ម និង​១៦០​ម​ម នៅលើ​ចិញ្ចើមផ្លូវ​លេខ​១១២d-b និង​ផ្លូវ​លេខ​១១២d-a​។ រដ្ឋាករទឹក អំពាវនាវ​ឲ្យ ពលរដ្ឋ ត្រៀម​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ផងដែរ ខណៈដែល​ទឹក​អាច​ល្អក់កករ​រយៈពេល​ខ្លី​បន្ទាប់ពី​កាត់​ភ្ជាប់​បំពង់​ថ្មី​រួច​នោះ​៕
 

Tag:
 ​ដាច់ទឹក​
  សង្កាត់​ដង្កោ​
  ភ្ជាប់​បំពង់​ទឹក​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com