អត្ថបទពាណិជ្ជកម្ម
Domino’s Pizza រកឃើញកំពូលអ្នកធ្វើភីហ្សាលឿនជាងគេ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតជាមួយបេក្ខជនផ្សេងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
× ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ម្សិលមិញ ចាប់ពីម៉ោង ចាប់ពីម៉ោង ៨កន្លះព្រឹក ដល់ម៉ោង១ រសៀល ដូមីណូភីហ្សា និងរៀបចំការប្រកួតដ៏ធំ និងរំភើបអស្ចារ្យ លំដាប់ថ្នាក់ពិភពលោក ប្រចាំឆ្នាំ២០១៩ វគ្គផ្ដាច់ព្រាត់ ដើម្បីស្វែករកជើងខ្លាំង កំពូលអ្នកធ្វើភីហ្សាលឿនជាងគេនៅកម្ពុជា «Fastest Pizza Maker Competition»។ ក្នុងការប្រកួតនេះមា នការចូលរួមពីបេក្ខជនបេក្ខនារី ចំនួន ២២រូប។
សម្រាប់ម្ចាស់ជ័យលេខភីលេខមួយ នៅឆ្នាំ២០១៩ មានឈ្មោះ ផន សំបូរ ដែលទទួលបានពានកំពូលអ្នកធ្វើភីហ្សាលឿនជាងគេ និងរង្វាន់ទឹកប្រាក់ចំនួនមួយខែ រួមទាំងរង្វាន់ដំណើរកម្សាន្តក្នុងស្រុកផងដែរ។ ជ័យលាភីរូបនេះ នឹងតំណាងឲ្យកម្ពុជា ទៅប្រកួតជាមួយបេក្ខជនពីមកពីជាង១០០ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ម្ចាស់ជ័យលាភីលេខពីរ បានទៅលើបេក្ខជនឈ្មោះ ជា ឃុំ ទទួលបានប្រាក់រង្វាន់កន្លះខែ និងរង្វាន់ដំណើរកម្សាន្តក្នុងស្រុក។
មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែប្លែកសម្រាប់ការប្រកួតឆ្នាំនេះ គឺមានការអញ្ជើញចូលរួមប្រកួតពីអតិថិជនប្រចាំ ហាងដូមីណូភីហ្សា ចំនួន៤រូបផងដែរ ក្នុងនៅមានបេក្ខជនពីររូបទទួលបានជ័យជម្នះ ដែលលេខមួយ ទទួលបានការទទួលទានភីហ្សាដោយឥតគិតថ្លៃពេញមួយឆ្នាំ និងលេខពីទទួលបានរង្វាន់ការទទួលទានភីហ្សាដោយឥតគិតថ្លៃ រយៈពេល៦ខែ។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះបេក្ខជនបេក្ខនារីទាំងអស់ ត្រូវបានដាក់ពិន្ទុយ៉ាងសុក្រឹត ពីគណៈកម្មការចំនួន៣ រូប ហើយបេក្ខជនចូលរូមប្រកួត ត្រូវធ្វើភីហ្សាចំនួនបី ដែលមានរសជាតិផ្សេងគ្នា។ ការដាក់ពិន្ទុ ផ្ដោតសំខាន់ទៅលើ ៣ ចំណុច គឺការធ្វើភីហ្សាបានលឿងជាងគេ,ភាពស្អាតនៃការរៀបចំភីហ្សា,បរិមាណនៃគ្រឿងផ្សំ។ ការប្រកួតនេះ ធ្វើឡើងដើម្បីសម្រាំងយកបេក្ខជន ឬបេក្ខនារីមួយរូប ដែលមានសមត្ថភាពទៅកាន់ការប្រកួតនៅប្រទេសសិង្ហបុរី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភាខាងមុខនេះ។
ទំនាក់ទំនងដឹកជញ្ជូនឥតគិតថ្លៃ: 18002020
កម្មង់តាម Mobile app : Dominos អាស៊ីប៉ាស៊ីហ្វិក
ហ្វេសប៊ុក : Domino's Pizza (KH) ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com