រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ម៉ូតូម៉ាក Honda BeAT ស៊េរីថ្មី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីសម្ពោធដ៏រំភើបនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម ភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិជាច្រើនរូប។
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់យុវវ័យ ម៉ូតូ Honda BeAt ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងរូបរាងតូចច្រឡឹង ផ្ដល់ភាពរហ័សរហួន រួមជាមួយពណ៌ដ៏ទាន់សម័យ និងពេញនិយមចំនួន ៣ពណ៌ សម្រាប់ជ្រើសរើស។ ពណ៌ទាំង៣នោះ គឺពណ៌ខៀវ ពណ៌ក្រហម និងពណ៌ផ្កាឈូក ដែលវាក៏នឹងនាំលោកអ្នក ទៅដល់គោលដៅដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ និងធ្វើឲ្យជីវិត ពោរពេញដោយភាពរីករាយ។
ម៉ូតូ Honda BeAt ស៊េរីថ្មី មានលក្ខណៈពិសេសជាច្រើនដូចជា៖
- New Sporty Advanced Sticker: តែមថ្មី! បែប SPORTY ADVANCED ដ៏មុតស្រួច និងឈានមុខគេ។
- Headlight: ចង្កៀងមុខភ្លឺច្បាស់ល្អលើគ្រប់ដងវិថី ព្រមជាមួយការរចនាដ៏រស់រវើក។
- Parking Brake Lock: មានទំនុកចិត្តរាល់ពេលដែលចតម៉ូតូដោយហ្វ្រាំងដៃ ការពារម៉ូតូមិនឲ្យរអិលដោយយថាហេតុ។
- Tail Light: ភ្លើងក្រោយបញ្ចេញពន្លឺបានច្បាស់ល្អ ប្រកបដោយសុវត្ថិភាព។
- Big U-Box: ឃ្លុបដាក់សម្ភារក្រោមកែប ទំហំ10.8លីត្រ រឹតតែពេញចិត្ត។
- Side-Stand Switch: នៅពេលដែលដាក់ជន្ទល់ ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិ បង្កើនភាពកក់ក្តៅ និងសុវត្ថិភាពទ្វេដង។
- Combined Digital Meter + Eco Indicator: កុងទ័របែបឌីជីថលទាន់សម័យ និងមាន Eco Indicator ជាមុខងារផ្តល់ដំណឹង ប្រសិនបើអ្នកបើកបរប្រើល្បឿនថេរ ដើម្បីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។
- Secure Key Shutter: សោរបំពាក់ដោយសន្ទះការពារ ដែលមានសុវត្ថិភាពខ្ពស់។
- Tubeless Tire and Wheel Design: ប្រភេទកង់មិនប្រើពោះវៀន ធនក្នុងការប្រើប្រាស់ និងសុវត្ថិភាពខ្ពស់ក្នុងពេលបើកបរ។
- ACG Starter: ជាបច្ចេកវិទ្យាទំនើប បញ្ឆេះម៉ាស៊ីនដោយគ្មានសំឡេង និងរំញ័រ។
- Combi Brake System: ជាប្រព័ន្ធហ្វ្រាំងផ្គួប ដែលមានសុវត្ថិភាពខ្ពស់ ដំណើរការអមគ្នាទាំងកង់មុខ និងកង់ក្រោយ ជួយបញ្ឈប់ម៉ូតូបានយ៉ាងស្រួល ប្រកបដោយសុវត្តិភាព។
- Idling Stop System: ជាបច្ចេកវិទ្យាដែលផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ត នៅពេលទោចក្រយានយន្តឈប់ចំនួន៣វិនាទី និងគ្រាន់តែមួលហ្គែ ម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិ ជួយសន្សំសំចៃប្រេងសាំង និងថវិកា។
- Top Fuel Consumption: សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ ដល់ទៅ 63.5គីឡូម៉ែត្រ/លីត្រ ជាមួយបច្ចេកវិទ្យា [eSP] ដែលផ្អែកលើការអនុម័ត និងការសាកល្បងរបស់ស្តង់ដារហុងដាសកលលោក។ ប្រសិនបើ បើកបច្ចេកវិទ្យាផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ត [Idling Stop System] និងការបើកបរតាមស្តង់ដារ ដែលធ្វើឲ្យភ្លើងបៃតង [Eco Indicator] ភ្លឺច្បាស់១០០% សម្រាប់ប្រសិទ្ធភាពប្រេងល្អបំផុត។
- Smart Technology: កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជម្នះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព។
- Combi Brake: ប្រព័ន្ធហ្វ្រាំងផ្គួនគួរជាទីទុកចិត្ត ទំនើប និងផ្តល់សុវត្ថិភាពខ្ពស់។
- Idling Stop System: សន្សំសំចៃប្រេងសាំង និងថវិកា ដោយបច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ។
- PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុន PGM-FI (Programmed Fuel Injection) ដែល ផ្តល់អត្ថប្រយោជន៍ដូចជា៖
• HIGHER PERFORMANCE: ធ្វើអោយម៉ាស៊ីនមានចំហេះសព្វ និងប្រសិទ្ធភាពខ្ពស់។
• EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់។
• LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន។
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៩ នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ
www.ncxhonda.com.kh ៕
(អត្ថបទពាណិជ្ជកម្ម)