ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ “​ទឹក​ត្រសក់​” ចំពោះ​សុខភាព
21, Aug 2021 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹក គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ ប៉ុន្តែ​ពេលខ្លះ​រសជាតិ​របស់​វា​អាច​គួរ​ឲ្យ​ធុញ​លឿន​។ ដូច្នេះ​អ្នក​អាច​កែច្នៃ​បន្ថែម​រសជាតិ ឧទាហរណ៍​ដូចជា​ទឹកក្រូច​ឆ្មារ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា អ្នក​ក៏​អាច​ប្រើប្រាស់​បន្លែ​ដើម្បី​បង្កើន​ឱជា​រស និង​បង្កើតជា​ភេសជ្ជៈ​ដ៏​មាន​សុខ​ភាពល្អ​ក្នុងពេល​ជាមួយគ្នា​បានដែរ​? ប្រសិនបើ​អ្នក​មិនដឹងថា​គួរប្រើ​ប្រាស់​បន្លែ​អ្វី​ទើប​ប្រសើរ​នោះ ចូរ​សាកល្បង​ផ្លែ​ត្រសក់​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការបន្ថែម​ត្រសក់​ប៉ុន្មាន​ចំណិត​ក្នុង​ទឹក​ធម្មតា ហើយ​ទទួលទាន​ជាប្រចាំ ៖
 
១. បញ្ចុះ​សម្ពាធ​ឈាម​
 
​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្ក​ហានិភ័យ​នៃ​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​។ ប៉ុន្តែ​កុំ​បារម្ភ​! ទឹក​ត្រសក់ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​, ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​សូ​ដ្យូ​ម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

២. បង្កើន​សុខភាព​សាច់ដុំ​
 
​ត្រសក់ មាន​ផ្ទុក​សារធាតុ silica ជួយ​រក្សាសុខ​ភាពល្អប្រសើ​រ​នៃ​ជាលិកា​ភ្ជាប់ ឬ​សាច់ដុំ​រឹងមាំ ជាពិសេស​នៅពេល​ទទួលទាន​ជាប្រចាំ​។​
 
៣. បង្កើន​ការរំលាយ​អាហារ និង​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​
 
​តាមរយៈ​ការទទួល​ត្រសក់​ជាប្រចាំ អ្នកនឹង​អាច​បង្កើន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​។ ត្រសក់​អាច​ជម្រុញ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ចេញ​។​
 
៤. កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​
 
​ទឹក​ត្រសក់ ក៏មាន​ផ្ទុក​សារធាតុ beta-carotene និង​វីតាមីន C ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​ប្រព័ន្ធ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៥. ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​រួចមកហើយ​ថា ត្រសក់ គឺមាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​។ នេះ​មានន័យថា ការទទួល​ទាន​ទឹក​ត្រសក់ គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
៦. ជួយ​បំពេញបន្ថែម​នូវ​វីតាមីន​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ 
 
​ត្រសក់ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​បណ្តា​វីតាមីន​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ក្នុងនោះ​មានដូចជា វីតាមីន A , B , C, កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​។ វីតាមីន​ទាំងនេះ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ធ្វើឱ្យ​អ្នក​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ថាមពល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com