កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល(សាលា អេស៊ីអ៊ី) បានប្រារព្ធកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរ លើកទី៥របស់ខ្លួន នៅសាលាអេស៊ីអ៊ី ទីតាំងទួលទំពូង ដោយមានការបង្ហាញនូវភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីរបស់ខ្មែរជាច្រើន។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំ ពីអគ្គរាជទូតសុឆ្ទៈសិស្ស និងគណៈកម្មាការកិច្ចការសង្គមរបស់ IDP និង ACE ។
គួរកត់សម្គាល់ថា កម្មវិធីបានប្រព្រឹត្តិទៅដោយមានការសម្តែងធម៌ទេសនា ផ្ដល់ឱវាទពី ព្រះភិក្ខុ សត្យមុនីបុត្តោ ជា សុមាលា ( មាលាវិទ្យុអគ្គនាយកព្រះ) ពិធីប្រគេនទេយ្យទាន និងរាប់បាត្រព្រះសង្ឃចំនួន៧០អង្គផងដែរ។ អ្នកចូលរួមទាំងអស់ បានទទួលទានអាហារថ្ងៃត្រង់ និងភ្លក់រសជាតិម្ហូបអាហារបែបខ្មែរ(នំបញ្ចុក)ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជុំគ្នា ទស្សនានូវម៉ូតសម្លៀកបំពាក់របស់ខ្មែរ ទៅតាមសម័យកាលនីមួយៗ (ចាប់ពីសម័យមុនអង្គរ រហូតដល់សម័យឧត្ដុង្គ) ទស្សនាឧបករណ៍តន្ត្រីបុរាណផងដែរ។
លើសពីនេះទៅទៀត អ្នកចូលរួមទទួលបាននូវអារម្មណ៍រំភើបរីករាយ ដោយមានឱកាសបានរាំលេងកម្សាន្តទៅតាមចង្វាក់ប្រពៃណី លេងល្បែងប្រពៃណីជាច្រើន ហាត់យូហ្គាជាមួយគ្រូមានជំនាញ និងទស្សនាការតាំងពិព័រណ៍ស្តង់ជាច្រើន រួមមានស្តង់មកពីស្ថាប័នដែលបានឧបត្ថម្ភកម្មវិធី ស្តង់លក់ម្ហូបអាហារបែបខ្មែរ ភេសជ្ជៈ និងវត្ថុអនុស្សារីយ៍ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌នេះផងដែរ។
ការលេងល្បែងប្រជាប្រិយរបស់សិស្សានុសិស្ស ក្នុងកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរ នៅសាលាអេស៊ីអ៊ី
ការតាំងបង្ហាញឧបករណ៍តន្ដ្រីបុរាណខ្មែរ ក្នុងកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរនៅសាលាអេស៊ីអ៊ី
ការតាំងបង្ហាញសិល្បៈគំនូរ ក្នុងកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរនៅសាលាអេស៊ីអ៊ី
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ ស្ថាប័ន IDP /ACE បានឈ្នះពានរង្វាន់ចំនួន២ នៅក្នុងកិច្ចប្រជុំកំពូល CSR ប្រចាំឆ្នាំលើកទី១១ និងពានរង្វាន់ឆ្នាំ២០១៩ ដែលជាពានរង្វាន់មួយ ក្នុងចំណោមពានរង្វាន់ CSR ដ៏មានកិត្យានុភាពបំផុតរបស់អាស៊ី ដែលបានធ្វើឡើងនៅទីក្រុងគូជីង ប្រទេសម៉ាឡេស៊ី។
គណៈកម្មការកិច្ចការសង្គមរបស់ IDP និង ACE ក្នុងពិធីទទួលពានរង្វាន់នៅក្នុងកិច្ចប្រជុំកំពូល CSR ប្រចាំឆ្នាំលើកទី ១១
គួររំលឹកផងដែរថា រាល់ថវិកាដែលប្រមូលបានពីកម្មវិធីនេះ នឹងយកទៅសង់បង្គន់អនាម័យនិងអណ្ដូងទឹក នៅសាលារៀននៅតាមបណ្ដាខេត្តនានា។ លោកស្រី ជា ចិន្តាមុន្នី តំណាងឲ្យគណៈកម្មាការកិច្ចការសង្គម របស់ IDP និង ACE បានមានប្រសាសន៍ថា៖«យើងមានការរីករាយខ្លាំងណាស់ ក្នុងការប្រារព្ធកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរនេះទ្បើង ដែលមិនត្រឹមតែជាការលើកស្ទួយវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ប្រកបដោយភាពរីករាយ និងអាចជួយដល់សហគមន៍ ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវសង្គមឲ្យកាន់តែរឹងមាំផងដែរ»។
អគ្គរាជទូតសុឆ្ទៈសិស្សរបស់សាលាអេស៊ីអ៊ីម្នាក់ ក៏បានលើកទ្បើងដែរថា៖«វាពិតជាបទពិសោធន៍មួយដ៏អស្ចារ្យ ដែលបានជួយរៃអង្គាសថវិកាសម្រាប់មូលនិធិសប្បុរសធម៌ និងគាំទ្រប្រជាជននៅតំបន់ជនបទ នៃប្រទេសកម្ពុជា»។
យើងក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រុមហ៊ុន សាកលវិទ្យាល័យ និងស្ថានប័នមួយចំនួនដូចជា៖ IDP Education (Cambodia), Monash University, Deakin College, United Knowledge, Seng Hok Heng, Baby Care, Family Printing, Kim Decoration, Kam House, Click Printing, Kundalini Yoga Cambodia, Pakka and Khmerload ដែលបានជួយគាំទ្រកម្មវិធីសប្បុរសធម៌នេះ៕
(អត្ថបទពាណិជ្ជកម្ម)