អត្ថបទពាណិជ្ជកម្ម
«ម្រេចកំពត ជាស្តេចម្រេចឬ?»
× ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) បានកែច្នៃផលិតផលិតផលកសិកម្មជាច្រើនប្រភេទ ក្នុងនោះមាន តែម្រេចកំពត ម្រេចគ្រប់ប្រភេទ ទឹកជ្រលក់ ស្រាទឹកត្នោត ទឹកខ្មេះ ស្ករត្នោត។ល។ ផលិតផលក្រុមហ៊ុន ខនហ្វីរេល (Confirel) សុទ្ធតែត្រូវបានត្រួតពិនិត្យគុណភាពដោយស្ថាប័នអន្តរជាតិ។
ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់ម្រេចខ្ចីកំពតជាមួយនឹងទឹកខ្មេះទឹកត្នោត តែម្រេចកំពត គឺសុទ្ធតែជាផលិតផល KIRUM ដែលបានបង្កើតឡើងដោយក្រុមហ៊ុនខនហ្វីរេល (Confirel)។ ខនហ្វីរេល (Confirel) គឺជាក្រុមហ៊ុនខ្មែរ។ ចម្ការម្រេចរបស់ក្រុមហ៊ុន ខនហ្វីរេល បានទទួលវិញ្ញាបនបត្រសរីរាង្គលើកដំបូងពី ECOCERT S.A ជាមួយស្តង់ដាអឺរ៉ុប(ESO) បទដ្ឋានរបស់អាមេរិក(NOP) និងស្តង់ដាជប៉ុន (JAS)។
ECOCERT S.A គឺជាអង្គការត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩១ ដោយវិស្វករកសិកម្មដែលចង់ធ្វើការអភិវឌ្ឍលើវិស័យកសិកម្ម ដែលគោរពនូវបរិស្ថាន និងផ្តល់ការទទួលស្គាល់ដល់អ្នកដែលបានចូលរួមនៅក្នុងការផលិតនេះ។ ដូចនេះ ចាប់ពីពេលបង្កើតឡើងមក ECOCERT S.A មានឯកទេសនៅក្នុងការផ្តល់វិញ្ញាបនបត្រ ចំពោះការធ្វើកសិកម្មសរីរាង្គ។ នៅក្នុងឆ្នាំ១៩៩០ ECOCERT S.A បានរួមចំណែកដល់ការអភិវឌ្ឍ នៃការធ្វើកសិកម្មសរីរាង្គ ដោយការចូលរួមក្នុងការធ្វើសេចក្តីព្រាងបទបញ្ញត្តិ នៅប្រទេសបារាំង និងអឺរ៉ុប។ ស្ថាប័ននេះទទួលបានទំនុកចិត្តពីអ្នកជំនាញ និងអ្នកប្រើប្រាស់ ហើយបានក្លាយទៅជាស្ថាប័នមួយដែលមានគេទទួលស្គាល់ទូទាំងពិភពលោកសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រសរីរាង្គ។ ម្រេចកំពត KIRUM បានទទួលវិញ្ញាបនបត្រសម្គាល់ទីតាំងភូមិសាស្ត្រ ត្រូវបានការពារដោយច្បាប់ ឬហៅកាត់ថា IGP ដែលធានាការការពារប្រភពដើម គុណភាព និងជំនាញដាំដុះពិសេសរបស់ម្រេចកំពត KIRUM។
ជាមួយវិញ្ញាបនបត្រសរីរាង្គ ECOCERT S.A ចំនួន៣ ដែលចម្ការម្រេចកំពតរបស់ក្រុមហ៊ុនខនហ្វីរេល ទទួលបាននេះផ្តល់ជូនអ្នកប្រើប្រាស់នូវការធានាដោយមិនអាចប្រកែកបានថា ម្រេចកំពត KIRUM គឺជាផលិតផលសរីរាង្គដែលដាំដុះ និងគោរពដាច់ខាតចំពោះបរិស្ថាន។ IGP និងវិញ្ញាបនប័ត្រ ECOCERT S.A ទាំង៣នេះ ធ្វើឲ្យម្រេចកំពត KIRUM ក្លាយជាគ្រឿងទេសលេខមួយ ស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់វាសម្រាប់ធ្វើ ម្ហូបអាហារ។ KIRUM ត្រូវបានស្គាល់ជាដំបូងតាមរយៈម្រេចកំពតពណ៌ខ្មៅ ក្រហម និងស។ ការផលិតរបស់ KIRUM មានការរីកចម្រើនយ៉ាងខ្លាំងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
តម្រូវការសកលលោក សម្រាប់ម្រេចកំពតកាន់តែខ្លាំងឡើងដោយសារតែគ្រប់គ្នាស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺពី សេ្តចនៃម្រេចមួយនេះ។ ក្រុមហ៊ុន ខនហ្វីរេល បានចាប់ផ្តើមដាំដំណាំម្រេចតាំងពីឆ្នាំ២០១០មក។ បច្ចុប្បន្នម្រេចបានដុះនៅលើផ្ទៃដីចំនួន២៥ហិកតា។ ការប្រមូលផលលើកដំបូង គឺនៅក្នុងឆ្នាំ២០១៤ ហើយបានធ្វើការនាំចេញផលិតផលមួយផ្នែកធំទៅកាន់ទីផ្សារប្រទេសបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com