អត្ថបទពាណិជ្ជកម្ម
អ្នកបើកបរ​យានយន្ត​នៅ​កម្ពុជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយ​លទ្ធផល​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope របស់​ក្រុមហ៊ុន​កាល់​តិច​
11, Apr 2019 , 1:57 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បន្ទាប់ពី​ការឆ្លងកាត់​ប្រព័ន្ធ​ធ្វើតេស្ត​ប្រេងឥន្ធនៈ​ដែលមាន​តែមួយ និង​ដំបូងបង្អស់​ពី​ក្រុមហ៊ុន​កាល់​តិច ដែល​ហៅថា ការធ្វើ​តេស្ត​ដោយ ប្រើ​ឧបករណ៍ Boroscope កាលពី​ខែតុលា ឆ្នាំ 2018 កន្លងទៅ ធ្វើ​ឲ្យ​អ្នកបើកបរ​យល់ច្បាស់​ពី​ប្រភេទ​ប្រេងឥន្ធនៈ ដែល​ពួកគេ​ប្រើប្រាស់​សម្រាប់​យានយន្ត​របស់​ពួកគេ​គឺមាន​ភាពខុសគ្នា​យ៉ាងខ្លាំង​។

​លទ្ធផល​ទទួលបាន​ជា​ក់​ស្តែង​ពី​ការត្រួតពិនិត្យ​ស៊ូ​ប៉ាប់​ចំនួន 162 ស៊ូ​ប៉ាប់ ចេញពី​យានយន្ត ចំនួន 23 គ្រឿង នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញថា យានយន្ត​ដែល​ប្រើប្រាស់​ប្រេង ឥន្ធនៈ​កាល់​តិច សម្រេចបាន​លទ្ធផល​ពិន្ទុ​ជា​មធ្យម 9.7 លើ 10 ទៅលើ​កម្រិត​ភាព​ស្អាត​ក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​។ លទ្ធផល​នេះ គឺ​លើស​ឆ្ងាយ​ពី​ដៃគូ​ប្រេងឥន្ធនៈ​ប្រកួតប្រជែង​នៅ​កម្ពុជា ដែល​ទទួលបាន​លទ្ធផល​ពិន្ទុ​ជា​មធ្យម​ត្រឹមតែ 7.6 លើ 10​។ 
 
​ចំពោះ​យានយន្ត​ដែល​ចាក់​ប្រេងឥន្ធនៈ​ធម្មតា គឺមាន​ភាពខុសគ្នា​កាន់តែខ្លាំង ជាមួយ​លទ្ធផល​ពិន្ទុ​ទទួលបាន​ត្រឹមតែ 7.0 លើ 10 ប៉ុណ្ណោះ​។ យានយន្ត​ដែល​យកមក​ធ្វើតេស្ត ជា​យានយន្ត​ដែលមាន​អាយុកាល 16 ឆ្នាំ និង​បើក​បរបាន​ចម្ងាយ 200,000 គីឡូម៉ែត្រ​។ ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope បំពាក់​ដោយ​កាមេរ៉ា​ពិសេស ដើម្បី​ពិនិត្យ​ផ្នែក​ខាង​ក្នុងនៃ​ប្រព័ន្ធ​ប្រេង​យានយន្ត និង​មើល​ពី​ភាព​ស្អា​តនៃ​ផ្នែក​សំខាន់ៗ​របស់​ម៉ាស៊ីន​។​
 
​នៅ​ទីតាំង​ធ្វើតេស្ត​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ អ្នកចូលរួម​ធ្វើតេស្ត​យានយន្ត​ទទួលបាន​ពិន្ទុ​ល្អ ឬ​ខ្ពស់ អាច​មើលឃើញ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​។ អតិថិជន​ម្នាក់​ឈ្មោះ​លោក សន ពៅ មកពី​ក្រុងភ្នំពេញ បាន​និយាយថា​៖« វា​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​បានឃើញ​លទ្ធផល​ជាក់ស្តែង​បែបនេះ ដូច្នេះ​វា​ពិតជា​គួរ​ឲ្យ​កត់សម្គាល់​។ នៅពេល​ខ្ញុំ​ឃើញ​ឧ​បរ​កណ៍​នេះ អាច​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំងណាស់ ហើយ​វា​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទំនុកចិត្ត​»​។​
 
​សម្រាប់​អ្នកចូលរួម​ផ្សេងទៀត​ដែល​យានយន្ត​ទទួលបាន​លទ្ធផល​មិនល្អ​នោះ បញ្ជាក់ថា​ជម្រើស​ប្រេងឥន្ធនៈ​របស់​ពួកគេ មាន​ផលប៉ះពាល់​តាំងពី​យូរ​មកហើយ​។ អតិថិជន​ម្នាក់ទៀត​ឈ្មោះ​លោក ផឹង គិត​វឌ្ឍនៈ មកពី​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា​៖«​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ដោយសារតែ​ខ្ញុំ​ជឿជាក់​លើ​ប្រេងឥន្ធនៈ ដែល​ខ្ញុំ​ប្រើប្រាស់​កន្លងមក តែ​ដល់ពេល​ឃើញ​លទ្ធផល​ជាក់ស្តែង​អ៊ីចឹង ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​។ ទោះជា​យ៉ាងណា​ខ្ញុំ​សប្បាយចិត្ត ដែល​ខ្ញុំ​អាច​ដឹងថា​យានយន្ត​របស់ខ្ញុំ​មាន​បញ្ហា តាមរយៈ​អ្នកជំនាញ​របស់​កាល់​តិច​»​។​
 
​លោក Daniel Hwang ដែលជា​នាយក​គ្រប់គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Chevron ប្រចាំ​កម្ពុជា បាន​កត់សម្គាល់ថា អ្នកបើកបរ​យានយន្ត​ជាធម្មតា មិនដឹង​ពី​ស្ថានភាព​នៃ​យានយន្ត​របស់ខ្លួន​ទេ​។ លោក Daniel Hwang បន្ថែមទៀត​ដូច្នេះ​៖«​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ផ្តល់ឱកាស​ឲ្យ​យើង បង្ហាញ​ដល់​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា បានដឹងថា ប្រេងឥន្ធនៈ កាល់​តិច ជាមួយ Techron® ជួយ​រក្សា​ម៉ាស៊ីន​យានយន្ត​បាន​ស្អាត ផ្តល់​ឲ្យ​យានយន្ត​ដំណើរ​ការល្អ ដោយ​មិន​គិតពី​អាយុកាល​យានយន្ត​របស់​ពួកគេ​»​។​
​បើតាម លោក Daniel Hwang ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope នៅ​ប្រទេស​កម្ពុជា​នេះ បានបង្ហាញ​ពី​លទ្ធផល​គួរ​ឲ្យ​ចាប់អារម្មណ៍ សម្រាប់​ប្រភេទ​យានយន្ត​ចាស់ៗ ដែល​ចាក់​ប្រេងឥន្ធនៈ កាល់​តិច ទៀងទាត់ និង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា នៅក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន គឺមាន​ស្ថាន​ភាពល្អ​បំផុត​»​។​
 
​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បី​ពិនិត្យមើល​ផ្នែក​ខាងក្នុង នៃ​ប្រព័ន្ធ​ប្រេង​របស់​យានយន្ត ដែល​ប្រៀបធៀប​ទៅនឹង​ស្តង់ដារ​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការស្រាវជ្រាវ (CRC) លើ​ប្រព័ន្ធ​វាយតម្លៃ​កំណក​ក្រមរ ក្នុង​ស៊ូ​ប៉ាប់ (IVD) ជាមួយ​លទ្ធផល​ពិន្ទុ 10 គឺ​បង្ហាញ​ពី​ភាព​ស្អាត​បំផុត​។ ម៉ាស៊ីន​ស្អាត​គឺ​ពិតជា​សំខាន់ ព្រោះ​នៅពេល​មាន​កំណក​ក្រមរ កក​ច្រើនឡើង នោះ​ចំហេះ​ប្រេងឥន្ធនៈ​នឹងត្រូវ​បាន​រំខាន ដែល​ប៉ះពាល់​ដល់​ដំណើរការ​ម៉ាស៊ីន ថាមពល សន្ទុះ​ម៉ាស៊ីន ម៉ាស៊ីន​ស៊ីប្រេង​ច្រើន និង​ចេញ​ផ្សែង​ច្រើន​។​
 
​លោក Greg Engeler ដែលជា​អ្នកឯកទេស​វិស្វកម្ម​ផ្នែក​ផលិតផល​របស់ ក្រុមហ៊ុន Chevron នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ជួយ​បង្ហាញ​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា បានដឹងថា​មិនមែន​គ្រប់​ប្រភេទ​ប្រេងឥន្ធនៈ សុទ្ធតែ​ផលិតឡើង​មានគុណ​ភាពល្អ ដូចគ្នា​នោះទេ​។ តាមរយៈ​ការធ្វើ​តេស្ត​ដោយផ្ទាល់​នេះ បញ្ជាក់​យ៉ាងច្បាស់​ថា ប្រេងឥន្ធនៈ កាល់​តិច ជួយ​ឲ្យ​គ្រប់ផ្នែក​សំខាន់ៗ​នៃ​ម៉ាស៊ីន​ស្អាត ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏ អស្ចារ្យ ៥ យ៉ាង​ដូចជា ធ្វើ​ឲ្យ​ម៉ាស៊ីន​ខ្លាំង សន្សំសំចៃ​ប្រេង កាត់បន្ថយ​ផ្សែង ម៉ាស៊ីន​ដំណើរ​ការល្អ និង​បង្កើន​ទំនុកចិត្ត​។ នេះ​ជាការ​បន្ថែម​របស់ លោក Greg Engeler ដែល​លោក​បន្ថែម​ដូច្នេះ​៖«​នេះ​ក៏​ជា​លើកដំបូង ដែល​ប្រេងឥន្ធនៈ កាល់​តិច ជាមួយ​បច្ចេកវិទ្យា Techron® ថ្មី បានធ្វើ​តេស្ត​ក្រោម​ស្ថានភាព​យានយន្ត​នៅ​កម្ពុជា ដែល​ចាក់​ប្រេងឥន្ធនៈ​ផ្សេងៗ នៅក្រោម​លក្ខខណ្ឌ​នៃ​បរិយាកាស ការបើកបរ និង​ចរាចរណ៍​ដូចគ្នា​។ យើង​ពិត​ជាមាន​មោទកភាព ដែល​បច្ចេកវិទ្យា​លាង​សម្អាត Clean and Glide ចុងក្រោយបង្អស់​នេះ បង្ហាញ​ពី​ថាមពល​លាង​សម្អាត​ដ៏​អស្ចារ្យ ដើម្បី​ជួយ​ឲ្យ​ម៉ាស៊ីន​យានយន្ត​របស់​អតិថិជន​យើង ដំណើរ​ការល្អ​បំផុត​»​។​
 
​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope  នេះ បញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់ កាល់​តិច ដើម្បី​លាង​សម្អាត​ម៉ាស៊ីន​យានយន្ត ស្រប​ពេលដែល​ក្រុមហ៊ុន​នៅតែ​រក្សា​ភាព​ពិតប្រាកដ​ដើម្បី​ធ្វើ​ការវិវឌ្ឍ​នៃ Techron® ក្នុងការ​ប្រ​មើ​មើ​លពី​បច្ចេកវិទ្យា ម៉ាស៊ីន និង​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់​នាពេល​អនាគត​។ គ្រប់​ប្រភេទ​ប្រេងឥន្ធនៈ កាល់​តិច ជាមួយ Techron® មាន​ផ្ទុក​សារធាតុ​បន្ថែម ដែល​បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ ជាមួយ​សមាសធាតុ​ហៅថា Polyetheramine បង្កើតឡើង​ដើម្បី​សម្អាត​ប្រព័ន្ធ​ប្រេង និង​ការពារ​ពី​ការប្រមូលផ្តុំ​នៃ​កំណក​ក្រមរ​។ ប្រេងឥន្ធនៈ​ដែល​គ្មាន​គុណភាព អាចធ្វើ​ឲ្យ​មាន​កំណក​ក្រមរ នៅក្នុង​ម៉ាស៊ីន​យានយន្ត ដែល​តោង​ជាប់​អស់​រយៈពេល​យ៉ាងយូរ នោះ​អាចធ្វើ​ឲ្យ​កម្លាំង​ម៉ាស៊ីន​យានយន្ត​ចុះខ្សោយ ឬ​បាត់បង់​ថាមពល​។​
 

​ប្រេងឥន្ធនៈ​កាល់​តិច ជាមួយ Techron® មាន​លក់​នៅ​គ្រប់​ស្ថានីយ​កាល់​តិច​នៅ​ទូទាំងប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com