អត្ថបទពាណិជ្ជកម្ម
អតិថិជន​ម្នា​ក់ថា​នឹង​យកប្រាក់​៤០​លាន​រៀល​ដែល​ឈ្នះ​ពី​ស្រា​បៀ​កម្ពុជា ទៅធ្វើ​បុណ្យ​ជូន​ម្តាយ និង​ចាស់ជរា សង​ធនាគារ និង​ពង្រីក​របរ​រកស៊ី​
11, Apr 2019 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកណ្តាល​៖ ស្រា​បៀ​កម្ពុជា​កាន់តែ​ពេញនិយម សម្រាប់​អ្នកតា​ខ្មៅ ក្នុង​កម្មវិធី​ជួបជុំ​ផ្សេងៗ បន្ទាប់ពី​មាន​អ្នកឈ្នះ​រង្វាន់​ធំ ៤​លាន​រៀល និង ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា កាន់តែច្រើន នៅក្នុង​ខេត្តកណ្តាល​។
 
​ក្នុងចំណោម​អ្នកឈ្នះ​រង្វាន់​ធំ​ទាំងនោះ មាន​អតិថិជន​ម្នាក់ ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​ស្រា​បៀ​កម្ពុជា ទៅធ្វើ​បុណ្យ​ជូន​ម្តាយ និង​ចែកជូន​ដល់​ចាស់ជរា​ក្នុងភូមិ និង​នៅតាម​វត្ត​អារាម​។



អតិថិជន​រូបនេះ ឈ្មោះ ប៊ុន ចំណាន រស់នៅ​ក្រុង​តាខ្មៅ ដែល​ទើបតែ​បើក​រង្វាន់ ៤០​លាន​រៀល​។ ក្នុងពេល​បើក​រង្វាន់ លោក ចំណាន​បញ្ជាក់​ដូច្នេះ​៖«​ប្រាក់រង្វាន់​៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​យកទៅ​ធ្វើបុណ្យ ១០០​ថ្ងៃ ឲ្យ​អ្នក​ម្តាយ​របស់ខ្ញុំ និង​ចំនួន​ប្រហែល ៥០០-៦០០​ដុល្លារ សម្រាប់​ធ្វើបុណ្យ​ចែកជូន​ចាស់ៗ​នៅតាម​វត្ត​អា​រ៉ា​មនា​រដូវ​កាល​ចូលឆ្នាំ ខ្មែរ​ខាងមុខនេះ​។ ចំណែក​ដែល​នៅសល់ ខ្ញុំ​នឹង​សងបំណុល​ធនាគារ​ឲ្យ​ដាច់ស្រេច និង​ពង្រីក​មុខរបរ​លក់ដូ​រ​ប្រចាំថ្ងៃ​របស់​ប្រពន្ធ​ខ្ញុំ​»​។​


 
​សូមបញ្ជាក់ថា លោក ប៊ុន ចំណាន បានឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ពេលដែល​ពិសារ​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​កំឡុងពេល​ទស្សនា​ការប្រគំ​តន្ត្រី ស្រា​បៀ​កម្ពុជា Rock the Nation ក្រុង​តាខ្មៅ​៕


 
​សូម​ពិសារ​ដោយ​ការទទួលខុសត្រូវ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com