អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ឱសថ​សាណូ​ហ្វី​កម្ពុជា ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​បញ្ហា​អាល្លែកហ្ស៊ី​ច្រមុះ​
11, Apr 2019 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទិវា​អាល្លែកហ្ស៊ី​ពិភពលោក​ឆ្នាំនេះ បានចាប់ផ្តើម​ពី​ទី​៧ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​លើកកម្ពស់​ការយល់ដឹង ទាក់ទង​នឹង​បញ្ហា​អាល្លែកហ្ស៊ី​នៅ​ទូទាំង​ពិភពលោក​។ ឆ្នាំនេះ​ទិវា​អាល្លែកហ្ស៊ី​ពិភពលោក ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​ម​«​បញ្ហា​ពិភពលោក​ស្តីពី​អាល្លែកហ្ស៊ី​ចំណីអាហារ​»​។​
 
​ជា​រៀងរាល់ឆ្នាំ អង្គការ​អាល្លែកហ្ស៊ី​ពិភពលោក ហៅ​កាត់​ថា WAO ដោះស្រាយ​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ដែលជា​តម្រូវការ​សម្រាប់​លើកកម្ពស់​ការយល់ដឹង​ស្តីពី​បញ្ហា​នេះ​។ ដើម្បី​សម្រេចបាន​សមិទ្ធផល​ទាំងនេះ អង្គការ WAO ផ្តល់ជូន​អ្នកជំនាញ​ថែទាំ​សុខភាព ក៏ដូចជា​សាធារណជន​ទូទៅ​នូវ​ការអប់រំ និង​លើកកម្ពស់​ការយល់ដឹង ជុំវិញ​ប្រធានបទ​នានា​តាម រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ជា​រូបភាព​ជាដើម​។​


 
​ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ឱសថ​សាណូ​ហ្វី​កម្ពុជា ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ទិវា​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​«​ឥទ្ធិពល​នៃ​ការបំពុល​បរិយាកាស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាល្លែកហ្ស៊ី​ច្រមុះ​» តាមរយៈ​ការចែករំលែក​ចំណេះដឹង​បន្ថែម​ទៅ កាន់​អ្នកជំនាញ​ថែទាំ​សុខភាព​នៅ​ទីក្រុង​ភ្នំពេញ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក៏ដូចជា​នៅតាម       បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តបាត់ដំបង សៀមរាប និង​កំពង់ចាម​។​
 
​ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បាន​ដឹកនាំ​បុគ្គលិក​របស់ខ្លួន ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​បំណុល​បរិយាកាស ដោយ​ភ្ជាប់​ជាមួយ​សារ​អប់រំ ស្តីពី​រោគ​អាល្លែកហ្ស៊ី ព្រមទាំង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​សកម្មភាព​សម្អាត​បរិស្ថាន នៅតាម​មាត់ទន្លេ ក្នុង​សង្កាត់​ជ្រោយចង្វារ​ផងដែរ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩​នេះ​។ 


 
​អ្នកស្រី Sathirakawinskul Monsinee នាយិកា​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​តែងតែ​ផ្តោត​ការយកចិត្តទុកដាក់ លើ​តម្រូវការ​អ្នកជំងឺ ជាពិសេស​ក្រុមហ៊ុន​សាណូ​ហ្វី មាន​បេសកកម្ម​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​ឱសថ និង​តំហែទាំ​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅក្នុង​ជីវិត​មួយ ដ៏​ពេញលេញ​។ អ្នកស្រី​បាន​បន្ថែមទៀតថា ការផ្តល់​ការអប់រំ និង​លើកកម្ពស់​ការយល់ដឹង​ពី​ជំងឺ គឺជា​ដំណើរ​ឆ្ពោះទៅមុខ​ឥតឈប់ឈរ សម្រាប់​ក្រុមហ៊ុន​សាណូ​ហ្វី​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ប្រជាជន​ចាប់ផ្តើម​រស់នៅ​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ ប៉ុ​ន្ត​ពួកគាត់​ក៏ត្រូវ​ប្រឈម​ជាមួយ​ការបំពុល​បរិយាកាស និង​ធូលី​ដី ដែល​ទទួលបាន​ពី​កន្លែង​រស់នៅ និង​កន្លែង​ការងារ ដូចជា​ភាគល្អិត​ចេញពី​ម៉ាស៊ីនត្រជាក់ ផ្សែង​ចេញពី​យាន​ជំនះ រោមសត្វ​ចិញ្ចឹម​ហើរ​តាម​ខ្យល់​ជាដើម​។ មូលហេតុ​ទាំងនេះ គឺជា​កត្តា​បង្ក​ឲ្យ​មាន​រោគសញ្ញា​អាល្លែកហ្ស៊ី ដូចជា​កណ្តាស់ តឹង​ច្រមុះ ហៀរ​សំបោរ រមាស់​ច្រមុះ ភ្នែក​ឡើង​ក្រហម​ជាដើម ដែល​ពិតជា​បង្ក​ផល​រំខាន​យ៉ាងខ្លាំង ព្រមទាំង​ប៉ះពាល់​ដល់​គុណភាព​ជីវិត ទំនាក់ទំនង​សង្គម ព្រមទាំង​លទ្ធផល​ការងារ​ប្រចាំថ្ងៃ​ផងដែរ​។ នេះ​បើតាម​ប្រសាសន៍​របស់​អ្នកស្រី នាយិកា​ប្រតិបត្តិ​។​


 
​លោក​វេជ្ជបណ្ឌិត អ៊ុង នរិន្ទ ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក បាន​ពន្យល់ថា រោគ​អាល្លែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ភ្នាស​ក្នុង​ច្រមុះ ដោយសារ​សារធាតុ​ផ្សេងៗ​ដែល​ចូល​តាម​ខ្យល់​ហើយ​វា​ប្រតិកម្ម​ជាមួយ​ប្រព័ន្ធ​ការពារ​សរីរៈ​របស់​យើង (​អា​ល្លែ​ក​ហ្សែ​ន​)​។ ជាទូទៅ​រោគសញ្ញា​អាល្លែកហ្ស៊ី​ច្រមុះ មានដូចជា​កណ្តាស់ តឹង​ច្រមុះ ហៀរ​សំបោរ រមាស់​ច្រមុះ ដែលជា​ទូទៅ​បង្កឡើង​ដោយ​លំអងផ្កា រោមសត្វ​ចិញ្ចឹម​ហើរ​តាម​ខ្យល់ ធូលី​ដី ផ្សិត លាមក​សត្វល្អិត​តូចៗ​ដូចជា​សត្វ​ក្រឡា​ត និង​សារធាតុ​ផ្សេងៗ​ដែលមាន​ក្នុង​បរិយាកាស ។​ល​។​
 
​លោក​វេជ្ជបណ្ឌិត ក៏បាន​ណែនាំ​ផងដែរ​ពី​របៀប​ការពារ​រោគ​អាល្លែកហ្ស៊ី​ច្រមុះ ដោយ​ចៀសវាង​ការប៉ះពាល់​សារធាតុ​ដែល​ធ្វើ​ឲ្យ​អាល្លែកហ្ស៊ី តាមរយៈ​ការសំអាត​បន្ទប់​គេង លាង​ម៉ាស៊ីនត្រជាក់​ឲ្យ​បាន​ញឹកញាប់ ការពារ​ផ្សែង​បារី ការប៉ះពាល់​រោមសត្វ​ចិញ្ចឹម ឧស្សាហ៍​សម្អាត​កំរាលពូក​ឲ្យ​បាន​ញឹកញាប់ លំអងផ្កា ពាក់​ម៉ាស់​ការពារ​ធូលី​ដី​។​ល​។ និង​ព្យាបាល​ដោយ​ពពួក​ឱសថ អង់​ទី​ហិ​ស​ស្តា​ម៊ី​ន និង​គ័​រ​ទី​គូ​អី​តបាញ់​តាម​ច្រមុះ​ជាដើម​។ 


 
​អ្នកស្រី Monsinee បាន​លើកទឹកចិត្ត​ថា សម្រាប់​អ្នក​ទទួលរង​ផលប៉ះពាល់​ដោយសារ​បញ្ហា​អាល្លែកហ្ស៊ី​ច្រមុះ គួរតែ​ធ្វើការ​ពិចារណា​ប្រើប្រាស់​ឱសថ​ប្រឆាំង​បញ្ហា​អាល្លែកហ្ស៊ី​ច្រមុះ ដែល​មិន​ធ្វើ​ឲ្យ​ងងុយគេង មាន​ប្រសិទ្ធភាព​ព្យាបាល​លឿន ពី​ក្រុមហ៊ុន​ឱសថ​ដែលមាន​គុណភាព និង​ទំនុកចិត្ត​។​
 
​គួរ​រំលឹក​ផងដែរ​ថា ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ផលិត​ឱសថ សាណូ​ហ្វី​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ចូលរួមចំណែក​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ការយល់ដឹង ចែករំលែក​ចំណេះដឹង​វិទ្យាសាស្ត្រ​ថ្មីៗ​ជូន​ដល់​អ្នកជំនាញ​ថែទាំ​សុខភាព និង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ទៀតផង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com