អត្ថបទពាណិជ្ជកម្ម
Galaxy ស៊េរី A70 និង A80 ជំនាន់​ថ្មី​របស់​សាម​សុង ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃទី​១០ មេសា នាទី​ក្រុង​បាងកក
11, Apr 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី ១១ មេសា ២០១៩៖ ក្រុមហ៊ុន សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy A របស់ខ្លួន ២​ម៉ូ​ឌែ​ល​ទៀត គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​លក្ខណៈពិសេស​ថ្មីៗ យ៉ាង​ទាក់ទាញ និង​ប្រកបដោយ​លក្ខណៈសម្បត្តិ​ខ្ពស់​។ ជំនាន់​ក្រោយ​ទាំង​២ ម៉ូ​ឌែ​ល​នេះ ត្រូ​បានដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩  ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។  
 
​ចំណុច​ពិសេស​បំផុត​នោះ​គឺ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A80 បាន​រចនា​មកជា​មួយ​នឹង រូបរាង​ថ្មី អេក្រង់​ធំ​លាតសន្ធឹង 100% និង​កាមេរ៉ា​ជំនាន់​ថ្មី​ពិសេស ដែល​ផ្តល់​គុណភាព​ខ្ពស់​សម្រាប់​ការ Selfie ក៏ដូចជា​ការថតរូប​ធម្មតា ដែល​មិន​ធ្លាប់មាន​ក្នុង​សែស្រឡាយ​ត្រកូល A ពីមុនមក​។ ចំណែក Samsung Galaxy A70 ក៏បាន​បង្ហាញខ្លួន​ជាមួយ​ភាពឆើតឆាយ ស្រោប​ជាមួយ​កញ្ចក់​ទាំងមុខ​ក្រោយ ថាមពល​ថ្ម​ខ្លាំង​ដាច់​គេ 4500mAh និង​ប្រតិបត្តិការ​ជាមួយ​អង្គ​ប្រតិបត្តិ​ដ៏​ខ្លាំងក្លា​។ ក្នុងពេល​ដ៏​មហាអស្ចារ្យ​នេះ កម្មវិធី​ក៏បាន​ប្រកាស​បង្ហាញ​ពី​តំណាង​ផលិតផល​ជា​ផ្លូវការ​របស់​សាម​សុង​កម្រិត​ពិភពលោក​គឺ កញ្ញា​ទាំង 4 នាក់​របស់​ក្រុម​ចម្រៀង BLACKPINK ដ៏​ល្បីល្បាញ​របស់​ប្រទេស​កូរ៉េ ដែល​បាន​បង្ហាញខ្លួន ក៏ដូចជា​បង្កើត​នូវ​ក្តី​រីករាយ​ដល់​កម្មវិធី​ផងដែរ​។​


 
​ក្រុមហ៊ុន សាម​សុង បាន​បញ្ជាក់ថា វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​អស្ចារ្យ ស៊េរី Galaxy A70 នឹងដាក់​លក់​ជា​ផ្លូវការ ក្នុងប្រទេស​កម្ពុជា​នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩ ខណៈ Galaxy A80 នឹង​បង្ហាញខ្លួន​លើ​ទីផ្សារ​នៅ​ដំណាច់ ខែឧសភា ឆ្នាំ​២០១៩ នេះ​។  រីឯ​តម្លៃ​វិញ ក្រុមហ៊ុន សាម​សុង មិនទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​។ ដូច្នេះ​សូម​អតិថិជន​របស់ សាម​សុង​ទាំងអស់ រង់ចាំ​តាមដាន​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​។​


 
​សូមបញ្ជាក់ថា ប្រតិភូ​ពី​កម្ពុជា​ជាច្រើន​នាក់ ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​កម្រិត​អន្តរជាតិ​នេះដែរ ក្នុងនោះ មាន​អ្នក​ដែលមាន​សំណាង​ឈ្នះ ពី​ការ​ជាវ​ផលិតផល​សាម​សុង Galaxy A30 និង A50 នាពេល​កន្លងមក រួមជាមួយ​ហ្វេ​ន​របស់​សាម​សុង ដែល​ដឹកនាំ​ដោយ​តំណាង​ផលិតផល​ក្រុមហ៊ុន​សាម​សុង​កម្ពុជា គឺ​កញ្ញា មាន សូ​នី​តា​។​
 
​ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់ យើង​នឹង​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​ពិសេសៗ រួមទាំង​កម្លាំង​ម៉ាស៊ីន​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖ 
 
* Samsung Galaxy A70
 
-    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (​ម៉ូត​អេក្រង់ Infinity-U Display)
-    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
-    កម្រិត​បង្ហាញ​រូបភាព Full HD+
-    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic  
-    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)
-    រ៉េ​ម​ទំហំ 6GB
-    អង្គ​ផ្ទុក 128GB និង​អាច​បន្ថែម​បាន​រហូតដល់ 512GB
-    កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល​
-    កាមេរ៉ា​ក្រោយ 3 គ្រាប់​៖  32 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 5 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 8 មេ​ហ្គា​ភិ​ច​សែ​ល​ជា Depth Sensor សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​។​
-    ថាមពល​ថ្ម 4500mAh
-    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C
-    អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន​
-    ដំណើរការ​ដោយ Android 9 Pie
-    ស្រោប​ដោយ One UI និង​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ជាដើម​។​
-    Galaxy A70 ថ្មី​នេះ មាន​ជម្រើស 4 ពណ៌ សម្រាប់​ជ្រើសរើស រួ​មាន​ពណ៌​ខ្មៅ​, ពណ៌​ស​, ពណ៌​ខៀវ និង​ពណ៌ Coral​។ 
 
** Samsung Galaxy A80
 
-    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (​ម៉ូត​អេក្រង់ New Infinity-Display)
-    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
-    កម្រិត​បង្ហាញ​រូបភាព Full HD+
-    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic និង​ស្រោប​ស៊ុម​ជុំវិញ​ដោយ​លោហៈ (Metal Frame)
-    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)
-    រ៉េ​ម​ទំហំ 8GB
-    អង្គ​ផ្ទុក 128GB 
-    កាមេរ៉ា​ខាងមុខ​ឆ្លាស់​ជាមួយនឹង​កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 3D Depth
-    ថាមពល​ថ្ម 3700mAh
-    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C
-    អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន​
-    ដំណើរការ​ដោយ Android 9 Pie ស្រោប​ដោយ One UI     
-    Galaxy A80 ថ្មី​នេះ មាន​ជម្រើស​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com