អត្ថបទពាណិជ្ជកម្ម
ក្រុម​បាល់ទះ​នារី​សហរដ្ឋអាមេរិក ឈ្នះ​ជើងឯក​បាល់​ការប្រកួត​ទះ​ឆ្នេរ​ខ្សាច់​ស្រា​បៀ​អាន់​ឆ័​រ លើក​ទី​២ នៅ​ខេត្តបាត់ដំបង​
11, Apr 2019 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ
បាត់ដំបង​៖​ក្រុម​បាល់ទះ​នារី​មកពី​សហរដ្ឋអាមេរិក ដណ្តើម​មេដាយមាស នៅក្នុង​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២ ផ្នែក​នារី នៅ​ខេត្តបាត់ដំបង បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​បាល់ទះ​នារី មកពី​ប្រទេស​ក្រិច ដោយ​លទ្ធផល​២​សិត ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមេសា  នៅ​បរិវេណ​វាល​បែក​ចាន ទី​រួម​ខេត្តបាត់ដំបង​។​
 
​អធិបតី​ជាច្រើនរូប រួមមាន លោក ស សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា , លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​, លោក Chris Liu នាយក​ផ្នែក​បច្ចេកទេស​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB), លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ , អ្នកនាង Justina Vincent នាយក​ម៉ាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័​រ និង​លោក ហ៊ុយ វុទ្ធី នាយក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស  និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត បាន​ចូលរួម​ក្នុង​ពិធី ប្រគល់​រង្វាន់​ជូន​ក្រុម​ជ័យលាភី​។​


 
​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុម​សហរដ្ឋអាមេរិក​ឈ្នះ​មេដាយមាស និង​ប្រាក់រង្វាន់​១,០០០​ដុល្លារ ។ ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម​ប្រទេស​ក្រិច ទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់​៧០០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​ប្រទេស​ជប៉ុន បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់រង្វាន់​៥០០​ដុល្លារ​។ ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​២០២០  ប្រទេស​ជប៉ុន ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​


 
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com