អត្ថបទពាណិជ្ជកម្ម
SIAM KUBOTA Corporation បង្កើត​ក្រុមហ៊ុន KUBOTA Leasing (Cambodia)​ដើម្បី​ពង្រីក​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម នៅក្នុង​តំបន់​អាស៊ាន​
11, Apr 2019 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd កំពុង​បោះជំហាន​ចូលក្នុង​ទីផ្សារ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយ​ដើមទុន​រហូតដល់​ទៅ ១៨ លាន​ដុល្លារ​អាមេរិក​។ ដើម្បី​កំណត់​ខ្លួនឯង ឲ្យ​ខុសពី​បណ្តា​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត ក្រុមហ៊ុន​ថ្មី​មួយ​នេះ ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ទាប  ការបង់​ត្រឡប់មកវិញ​មាន​ច្រើន​ប្រភេទ និង​ការអនុម័ត​ការបង់​រំលស់​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​បង្កប់​កម្រៃ​សេវា ឬ​ថ្លៃ​សេវា​បន្ថែម​ផ្សេងៗ​ណាមួយ​ឡើយ​។ ជាមួយនឹង​ការយល់​ច្បាស់​ពី​តម្រូវការ​ដ៏​ចាំបាច់​របស់​កសិករ​ក​ម្ពុ​ជា ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. មាន​គោលបំណង​ក្លាយខ្លួន ជា​ក្រុមហ៊ុន​ដែល​នាំមុខគេ​ក្នុង​វិស័យ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅ​កម្ពុជា​។​
 
​លោក Piyachart Srimarut ប្រធាន​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការឆ្លើយតប​របស់​ក​សិ​ករ​កម្ពុជា កាលពី​ឆ្នាំ ២០១៤ កន្លងទៅ មាន​លក្ខណៈ​វិជ្ជមាន​ល្អប្រសើរ​គួរ​ជាទី​មោទន​ក ចំពោះ​ការដាក់​ឲ្យ​ដំណើរការ​គ្រឿងចក្រ​កសិក​ម្ម​ទំនើប របស់​ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd.,»​។ បើតាម​លោក Piyachart Srimarut ក្រុមហ៊ុន KUBOTA បានចាប់ផ្តើម​សិក្សា​លទ្ធភាព ក្នុង​ការបង្កើត​ក្រុមហ៊ុន​បង់​រំលស់​នៅ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​រួមគ្នា ដោយ​យក​គំរូ​តាម​ភាពជោគជ័យ របស់​ក្រុមហ៊ុន  Siam Kubota Leasing Co. Ltd., ដែល​បាន​ជំរុញ​យ៉ាងខ្លាំង ដល់​ការលក់​គ្រឿងចក្រ​កសិកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​ប្រទេស​ថៃ​។​


 
​នៅ​ឆ្នាំនេះ ក្រុមហ៊ុន SIAM KUBOTA Corporation Co. , Ltd. បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ក្រុមហ៊ុន Kobuta Leasing (Cambodia) Plc. ជាមួយ​ដើមទុន​ចំនួន ១៨ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​សេវាកម្ម​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ KUBOTA ។ ក្រុមហ៊ុន​ថ្មី​មួយ​នេះ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​បានចាប់ផ្តើម ប្រតិបត្តិការ​កាលពី​ថ្ង​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ។ ក្រុមហ៊ុន​មួយ​នេះ ជា​កម្មសិទ្ធិ ១០០% របស់​ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd., ជាមួយនឹង​ការវិនិយោគ​បន្ថែមទៀត ដើម្បី​តាម​ឲ្យ​ទាន់​កំណើន​នៃ​ការលក់​ផលិតផល KUBOTA នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូន​នូវ​សេវាកម្ម​បង់​រំលស់ ក្នុងការ​គាំទ្រ​ដល់​ការលក់​គ្រឿងចក្រ​កសិកម្ម របស់​KUBOTA ក្នុង​គោលបំណង​ជួយ​សម្រួល ដល់​ភាពជា​ម្ចាស់​នៃ​គ្រឿងចក្រ​កសិកម្ម ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​កសិករ​កម្ពុជា​។ ចំណុច​ដ៏​លេចធ្លោ នៃ​សេវាកម្ម​របស់​ក្រុមហ៊ុន​នេះ​រួមមាន​៖  អត្រា​ការប្រាក់​ទាប ការបង់​ត្រឡប់មកវិញ​មាន​ច្រើន​ប្រភេទ​ទៅតាម​ទំហំ​នៃ​ប្រាក់ចំណូល គ្មាន​បង្កប់​កម្រៃ​សេវា  ឬ​ថ្លៃ​សេវា​បន្ថែម​ផ្សេងៗ​ឡើយ​។ កត្តា​ទាំងនេះ​បង្ហាញ​ឃើញ​ពី​ភាពត្រឹមត្រូវ និង​ភាពស្មោះត្រង់​របស់​ក្រុមហ៊ុន​។ ការកំណត់​ខ្លួនឯង ឲ្យ​ខុសពី​បណ្តា​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត តាមរយៈ​ការអនុម័ត​ការបង់​រំលស់​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​ការយល់​ច្បាស់ ពី​តម្រូវការ​ដ៏​ចាំបាច់​របស់​កសិករ​ក​ម្ពុ​ជា ក្រុមហ៊ុន​សង្ឃឹមថា ខ្លួន​នឹង​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅក្នុង​វិស័យ​បង់​រំលស់​គ្រឿងចក្រ​កសិកម្ម​នៅ​កម្ពុជា ហើយ​រំពឹងថា នឹង​សម្រេចបាន​នូវ​លទ្ធផល​ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ ជាមួយ​ស្ថិរភាព និង​កំណើន​ប្រកបដោយ​និរន្តរភាព​។​


 
​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ភាគច្រើន ត្រូវបាន​វាយតម្លៃ​ខ្ពស់ ដោយ​បុគ្គលិក​ក្នុងស្រុក​ដែល​ភាគច្រើន​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ការចុះ​ទៅដល់​ទីតាំង​ផ្ទាល់ នៅ​ក្រុមហ៊ុន SIAM KUBOTA Leasing ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សមត្ថភាព​របស់​ពួកគេ ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​។ បុគ្គលិក​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​បទពិសោធន៍​មកពី​ប្រទេស​ថៃ ក៏​ត្រូវបាន​បញ្ជូនមក​កាន់​ប្រទេស​កម្ពុជា​ដែរ ដើម្បី​ធានា​ជូន​ដល់​អតិថិជន​ថា រាល់​សេវា​កម្មបង់​រំលស់​ដែល​ផ្តល់​ឲ្យ​នៅ​កម្ពុជា គឺ​ស្របតាម​គោលបំណង និង​ស្តង់ដារ ដែល​បាន​កំណត់ដោយ​ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd. ដែលជា​ក្រុមហ៊ុន​បង់​រំលស់​។ ក្រោម​លក្ខខណ្ឌ​នៃ​ការបង់​រំលស់ អតិថិជន​តម្រូវ​ឲ្យ​បង់ប្រាក់​កក់​មុន ហើយ​ចំពោះ​ចំនួន​ទឹកប្រាក់ ដែល​នៅសល់​ត្រូវ​បង់​ជា​ដំណាក់កាល ដូច​បានបញ្ជាក់​នៅក្នុង​កិច្ចព្រមព្រៀង​។ អត្ថប្រយោជន៍​នៃ​ការបង់​រំលស់​ប្រភេទ​នេះ​គឺ អតិថិជន​មិនចាំបាច់​ចំណាយ​ពេលវេលា ដើម្បី​បង្កើន​សាច់ប្រាក់ ឬ​ដាក់​ទ្រព្យ​បញ្ចាំ​ផ្សេងទៀត​ដូចជា ដីធ្លី​ជាដើម ដើម្បី​ដាក់ពាក្យ​ស្នើសុំ​នោះទេ​។ ដរាបណា អតិថិជន​អាច​បង់ប្រាក់​កក់​មុន និង​មានលទ្ធភាព​សង ត្រឡប់មកវិញ​បាន នោះ​ក្រុមហ៊ុន​អាច​អនុម័ត​ភ្លាមៗ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួលបាន​គ្រឿងចក្រ​កសិកម្ម សម្រាប់​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​បំផុត​។​


 
​ដើម្បី​អបអរសាទរ​ចំពោះ​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូន​នូវ​កម្មវិធី​ពិសេស ក្នុង​ខែមេសា​នេះ​ជូន​ដល់​អតិថិជន​។ សម្រាប់​ត្រាក់ទ័រ និង​ឧបករណ៍​ត​ភ្ជាប់ ការបង់ប្រាក់​កក់​មុន​ចាប់ផ្តើម​ត្រឹមតែ​៣០%​ប៉ុណ្ណោះ ជាមួយនឹង​អត្រា​ការប្រាក់​អប្បបរមា ១% ជាមួយ​ការបង់​ត្រឡប់មកវិញ​ជាប្រចាំ​ខែ ប្រចាំត្រីមាស និង ប្រចាំឆមាស ក្នុង​រយៈពេល​អតិបរមា ៤​ឆ្នាំ​។ សម្រាប់​ម៉ាស៊ីន​ច្រូតស្រូវ​វិញ ការបង់ប្រាក់​កក់​មុន​ចាប់ផ្តើម​ត្រឹមតែ ៥០%​ប៉ុណ្ណោះ ដោយ​អត្រា​ការប្រាក់​អប្បបរមា ១% ជាមួយ​ការបង់​ត្រឡប់មកវិញ​ជាប្រចាំ​ខែ ប្រចាំត្រីមាស និង​ប្រចាំឆមាស ក្នុង​រយៈពេល​អតិបរមា ២ ឆ្នាំ​។​


 
​បច្ចុប្បន្ននេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc មាន​ទីស្នាក់ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ហើយក៏​មាន​ផែនការ​ពង្រីក​សាខា និង​សេវាកម្ម​បន្ថែម​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង​ដែរ​។ ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​សេវាកម្ម​បង់​រំលស់​នៅ​គ្រប់​ដេប៉ូ​ចែកចាយ​របស់​KUBOTA ទាំង​២៤​កន្លែង នៅ​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​លេខ ០២៣ ៩០១ ៧៤៥៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com