អត្ថបទពាណិជ្ជកម្ម
​បន្ទាប់ពី​សៀមរាប​, ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បើក​ឲ្យ​ដំណើរការ​សាខា​ថ្មី​ទី​៥​នៅ​បាត់ដំបង និង​សាខា​បន្ទាប់​នៅ​ក្រុងព្រះសីហនុ
11, Apr 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តបាត់ដំបង​៖ សាខា​ថ្មី​ទី​៥​របស់​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បានដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៩​នេះ​នៅក្នុង​ខេត្តបាត់ដំបង បន្ទាប់ពី​បានដាក់​ឲ្យ​ដំណើរការ ការិយាល័យ​កណ្តាល​រប​ស់​ខ្លួន​កាលពី​ខែមីនា ឆ្នាំ​២០១៧ នៅ​កណ្តាល​ក្រុងភ្នំពេញ​, សាខា​ទួលគោក​នៅ​ខែសីហា​ឆ្នាំ​២០១៨, សាខា​ខេត្តសៀមរាប​នៅ​ខែតុលា​ឆ្នាំ​២០១៨ និង​សាខា​ម៉ៅ​សេទុង​នៅ​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​។ ខេត្តបាត់ដំបង គឺជា​ខេត្ត​ទី​២ បន្ទាប់ពី​ខេត្តសៀមរាប ដែល​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បានសម្រេច​ចិត្ត​បង្ហាញ​វត្តមាន​របស់ខ្លួន​។
 
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​ចាក់គ្រឹះ​ដ៏​រឹងមាំ នៅក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា និង​រក្សាបាន​នូវ​ការរីកចម្រើន​ទៅមុខ​ជា​លំដាប់​។ ការបន្ថែម​ទីតាំង​ថ្មី​ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​បន្ថែមទៀត ដើម្បី​បម្រើ​ទីផ្សារ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន​ទៀត​។​


 
«​ការបើក​ទីតាំង​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យើង​ក្នុង​ការពង្រីក​វិសាលភាព នៅក្នុង​ប្រទេស និង​ពង្រីក​សេវាកម្ម សម្រាប់​អតិថិជន​របស់​យើង​នាពេល​បច្ចុប្បន្ន និង​អនាគត​។ ការបើក​បណ្តាញ​នេះ គឺជា​បំណែក​ដ៏​សំខាន់ ក្នុង​ការផ្តល់​សេវាកម្ម​ធនាគារ​ដ៏​ពេញលេញ​មួយ​។ បន្ថែម​ពីលើ​កម្មវិធី​ធនាគារ​ចល័ត (Mobile App) និង​ប្រព័ន្ធ​ផ្តល់​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណែ​ត ទីតាំង​ថ្មីៗ​របស់​យើង​ជួយ​យើង​ក្នុងការ​នាំយក​សេវាកម្ម​ធនាគារ​កាន់តែ​កៀក​ទៅនឹង​អតិថិជន​របស់​យើង​។ អាទិភាព​របស់​យើង​គឺ​បំពេញតម្រូវការ​ផ្នែក​ធនាគារ​និង​ការផ្តល់​ប្រាក់កម្ចី តាមរយៈ​បណ្ដាញ​ដែលមាន​ទាំងអស់​។​»​។ នេះ​បើ​យោងតាម​កំណត់សម្គាល់​របស់ លោកស្រី មាស គ​ន្ធា នាយិកា​គ្រប់គ្រង​បណ្តាញ​សាខា នៃ​ធនាគារ​​ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា​។ 


 
​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា សាខា​បាត់ដំបង​ប្រព្រឹត្តធ្វើ នៅ​ថ្ងៃ​ពុធ ទី ១០ ខែមេសា ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៨:៣0 ព្រឹក ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​, លោក Guillaume Perdon អគ្គនាយក​នៃ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា នៅ អាសយដ្ឋាន ផ្ទះ​លេខ ៣៦ និង​៣៧ ផ្លូវ​លេខ​១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ 


 
​ក្រុម​ធនាគារ ប្រេដ គ្រុប (BRED Group) បានដាក់​យុទ្ធសាស្ត្រ «​ធនាគារ​គ្មាន​រយៈ​ចម្ងាយ​» ចាប់តាំងពី​ឆ្នាំ ២០១៦ តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ «​ធនាគារ​មួយ​ដែល​នៅ​ជិត​អតិថិជន​របស់ខ្លួន ទាំង​ទីតាំង​ភូមិសាស្ដ្រ ក៏ដូចជា​ទំនាក់ទំនង ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​នូវ​អ្វីដែល​ល្អ​បំផុត​តាម​ដែល​ការ​ខិតជិត​ផ្នែក​ឌីជីថល និង​បណ្តា​សាខា​អាច​ផ្តល់​ទៅបាន​»​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក Olivier Klein នាយក​ប្រតិបត្តិ ក្រុម​ធនាគារ ប្រេដ គ្រុប​។​


 
​ក្រុមការងារ​ប្រកបដោយ​បទពិសោធន៍​នៃ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា នឹង​ធានា​ផ្តល់ជូន​អតិថិជន នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​ប្រឹក្សា​យោបល់​ដ៏​ល្អ​បំផុត សមស្រប​ទៅតាម​តម្រូវការ​របស់​ពួកគាត់​។​


 
«​គោលបំណង​របស់​យើង​គឺ​ការបំបាត់​នូវ​គម្លាត និង​ផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​ដៃគូ​ទំនាក់ទំនង​ដែល​អាច​ទុកចិត្តបាន និង​ដែល​អាច​ពិភាក្សា​ដោយ​សេរី​ជាមួយ​បាន ពី​គម្រោង​និង​មហិច្ឆតា​របស់​ពួកគាត់​។ អ្វីដែល​សំខាន់​សម្រាប់​យើង គឺ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​យើង​អាច​បម្រើ​លោកអ្នក និង​ជួយ​លោកអ្នក​ឱ្យ​រីកចម្រើន​បាន​។ ចាប់ផ្តើម​ជាមួយ ប្រេដ រីកចម្រើន​ជាមួយ ប្រេដ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក Guillaume Perdon អគ្គនាយក​នៃ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា​។​


 
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា គ្រោង​នឹង​បើក​បណ្តាញ​សាខា​ថ្មីៗ​ជាច្រើន​ទៀត នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា នាពេល​ឆាប់ៗ​ខាងមុខនេះ ដូចជា​នៅ​ចោមចៅ នៅ​ខែមិថុនា នៅ​ម្តុំ​ផ្សារ​អូឡាំពិក នៅ​ខែកញ្ញា និង​នៅ​ផ្លូវ ២៧១ ក្រុងភ្នំពេញ ឬ​នៅ​ក្រុងព្រះសីហនុ នៅ​ចុងឆ្នាំ ២០១៩​។​
 
​ទិសដៅ​របស់ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា គឺ​បើក​សាខា​ចំនួន ២០ និង​ដាក់​ឲ្យ​ដំណើរការ​ទូ​អេ​ធី​អឹម​ចំនួន ១០០ នៅ​ចុងឆ្នាំ ២០២០ ខាងមុខនេះ​៕ 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com