អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង​ជាច្រើន នឹង​បញ្ចុះតម្លៃ​ពិសេស នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន នៅ​កោះ​ពេជ្រ​
12, Apr 2019 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកទិញ និង​អ្នក​ចាប់អារម្មណ៍​ទិញ​អចលនទ្រព្យ​ជាច្រើន​នាក់ នឹងចូលរួម​នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​ឆ្នាំ​២០១៩​នេះ​។ នៅក្នុង​ឱកាស​ដ៏​អស្ចារ្យ​នេះ សម្រាប់​អ្នក​ដែល​បានដឹង ប្រាកដជា​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ពី​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​នៃ​គម្រោង​លំនៅដ្ឋាន​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​វេទិកា​អចលនទ្រព្យ​នេះ នឹងធ្វើ​នៅ​សាល​ពិ​ព័រ​ណ៌​កោះ​ពេជ្រ នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែមេសា បន្ទាប់ពី​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​។ ក្រៅពី​ការបញ្ចុះ​តម្លៃ ប្រសិនបើ​អ្នកទិញ​អចលនទ្រព្យ​នៅ​ថ្ងៃ​ពិព័រណ៍​នេះ អ្នកនឹង​មានឱកាស ឈ្នះ​រង្វាន់​សំបុត្រ​យន្តហោះ សម្រាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន ឬ​ស្នាក់នៅ​សណ្ឋាគារ​ដោយ​ឥតគិតថ្លៃ​។ លើសពីនេះ​ទៀត ការផ្តល់ជូន​ដ៏​ច្រើន​ទាំងនេះ នឹង​មាននៅ​កន្លែង​តែមួយ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​អាចធ្វើ​ការសម្រេចចិត្ត និង​ចរចា​ទៅតាម​អ្វីដែល​អ្នក​ចង់បាន​។​
 
​ខាងក្រោម​នេះ គឺជា​ការផ្តល់ជូន​ពិសេសៗ ដែល​នឹង​ផ្តល់ជូន​នៅក្នុង​ពិព័រណ៍​ខាងមុខ​។​

​បញ្ចុះតម្លៃ​៖
 
​យោងតាម ឌី​ជេ ណា​ណា ជា​អ្នកតំណាង​សម្រាប់​ព្រឹត្តិការណ៍​នេះ ការបញ្ចុះ​តម្លៃ​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ពិព័រណ៍​នេះ​។ ឌី​ជេ​ណា​ណា និយាយថា​៖«​នៅពេលដែល​យើង​មើលឃើញ​ពី​ការបញ្ចុះ ១% ឬ ០.៥% មើលទៅ​ដូចជា​មិន​ច្រើន​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកទិញ​ផ្ទះ ទទួលបាន​ការបញ្ចុះ​តម្លៃ ១ %​នោះ អ្នក​អាច​សន្សំ​បាន​ជាង ១,០០០ ដុល្លារ​ឯណោះ​»​។​
​បុរី ផេ​ន សៀរ រេ​ស៊ី​ឌិន​និង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​៥% ពី​គ្រប់​យូ​នី​ត​ទាំងអស់​។​
 
​ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star Gold ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​នៅ​ប៉ោយប៉ែត នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៥ % ចំពោះ​ការបង់​រំលស់​របស់​អ្នក​។​
 
​គម្រោង Urban Village ដែលជា​លំនៅដ្ឋាន​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ នឹងដាក់​លក់​យូ​នី​ត លំនៅដ្ឋាន​នៅក្នុង​កម្មវិធី​នេះ​។ ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ អ្នក​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៥៥,០០០ ដុល្លារ សម្រាប់​ចំនួន ៥ យូ​នី​ត​ពិសេស​។ សូមកុំ​ខកខាន​ឲ្យ​សោះ​!
 
​បុរី​ឌឹ​ផ្ល​រ៉ា ក៏​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះដែរ​។ ប្រសិនបើ​អ្នកទិញ​យូ​នី​ត​ពី​បុរី ឌឹ ផ្ល​រ៉ា នៅក្នុង​កម្មវិធី​នេះ អ្នក​អាច​សន្សំ​ប្រាក់​បាន​រហូតដល់ ៣,០០០ ដុល្លារ​។ នេះ​ជា​ផលចំណេញ​ដ៏​ច្រើន​របស់​អ្នក​! 
 
​ចំណែក​លំនៅដ្ឋាន អា​រ៉ា​តា ហ្កា​ដិ​ន រ៉េ​ស៊ី​ដិ​នស៍ នឹងមាន​វត្ត​មាននៅ​នៅឯ​ពិព័រណ៍​នេះដែរ​។ ប្រសិនបើ​អ្នកទិញ​ផ្ទះ​ពី​អា​រ៉ា​តា​ហ្កា​ដិ​ន​នៅក្នុង​ពិព័រណ៍​នេះ អ្នក​អាច​ទទួល​ការបញ្ចុះ​តម្លៃ​ពី ៥០០ ដុល្លារ ទៅ ២% ភ្លាមៗ​។​
 
​បន្ថែម​រង្វាន់​ជាច្រើន​ទៀត​៖
 
​បន្ថែ​ពីលើ​រង្វាន់​ដែល Realestate.com.kh នឹងត្រូវ​ផ្តល់ជូន​នៅពេល​ចុះឈ្មោះ (​ចុះឈ្មោះ​មុន​) អ្នក​អភិវឌ្ឍន៍​ជាច្រើន នឹង​ផ្តល់រ​ង្វាន់​ជាច្រើន​ដល់​អ្នកទិញ​ផងដែរ​។​
 
​ខុន​ដូ Seven Residences ជ្រើសរើស​អ្នកទិញ​ដើម្បី​ចាប់​រង្វាន់ ជ្រើសរើស​អ្នកឈ្នះ ដែល​អ្នក​អាច​ឈ្នះ រង្វាន់​ធំ​រហូតដល់ ២៧,៧៧៧ ដុល្លារ ឬ​ឈ្នះ​គ្រឿង​បរិក្ខារ​ក្នុងផ្ទះ​ដោយ​ឥតគិតថ្លៃ​។​
​គម្រោង V House ក៏​ផ្តល់ជូន​ការចាប់​រង្វាន់​ដល់​អតិថិជន​ផងដែរ​។ ទិញ​យូ​នី​ត នៅ​កម្មវិធី​នេះ អ្នក​អាច​ឈ្នះ​ទូរស័ព្ទ iPhone XS ទូរទស្សន៍​មួយគ្រឿង និង​គ្រឿង​បរិក្ខារ​ផ្សេងៗ ឬ​ការផ្តល់ជូន​សេវា​គ្រប់គ្រង​អចលនទ្រព្យ​រយៈ​មួយឆ្នាំ ដោយ​ឥតគិតថ្លៃ​។​
 
​ប៉ុន្តែ​រង្វាន់​នៅមាន​ច្រើន​ជាងនេះទៀត​។ Realestate.com.kh នឹង​ផ្តល់រ​ង្វាន់​ជាច្រើន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​អាច​ឈ្នះ​ទូរស័ព្ទ Samsung Galaxy A50 មួយគ្រឿង ប័ណ្ណ​បញ្ចុះតម្លៃ សម្រាប់​ការ​ស្នាក់នៅ​សណ្ឋាគារ Lumiere នៅ​ភ្នំពេញ ឬ ស្ពី​ក​ឃ័​រ JBL ។​
 
​វិធី​បីយ៉ាង​ដើម្បី​ចុះឈ្មោះ​៖
 
​ប្រសិនបើ​អ្នកមាន​បំណង​ទិញ​អចលនទ្រព្យ អ្នកនឹង​ទទួលបាន​ការធានា​លើ​ការផ្តល់ជូន​ច្រើន​បំផុត​។ ប៉ុន្តែ​ទោះបីជា​អ្នក​មិន​ទិញ អ្នក​ក៏​នៅតែ​អាច​រង្វាន់​ដ៏​អស្ចារ្យ ដោយ​គ្រាន់តែ​ចុះឈ្មោះ​នៅពេលនេះ​។ ការចុះឈ្មោះ​គឺ​សាមញ្ញ និង​មាន​បី​របៀប​ដែល​អ្នក​អាចធ្វើ​បាន​៖
 
១. ចូលទៅ​កាន់​គេហទំព័រ Realestate.com.kh ដើម្បី​ចុះឈ្មោះ​។​
២. ជជែក​ជាមួយ Realestate.com.kh លើ​ហ្វេ​ស​ប៊ុ​ក ហើយ​ធ្វើតាម​ការណែនាំ​ដ៏​ងាយស្រួល​។​
៣. ទាញយក Realestate.com.kh នៅលើ WeChat របស់​អ្នក​។​
 
​វេទិកា​អចលនទ្រព្យ​លើក​នេះ នឹងធ្វើ​ឲ្យ​ថ្ងៃ​ចុង​សប្តាហ៍​របស់​មាន​ភាពសប្បាយ​រីករាយ ជាមួយនឹង​ការស្វែងយល់ ពី​ភាព​រីកចម្រើន​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ សូម​អញ្ជើញ​មក​ទទួលយក​ការបញ្ចុះ​តម្លៃ ការផ្តល់​រង្វាន់ និង​ការស្វែងរក​ជម្រើស​លំនៅដ្ឋាន ពិត​ប្រក​ដរ​បស់​អ្នក​៕
 
​ប្រភព​៖ www.realestate.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com