អត្ថបទពាណិជ្ជកម្ម
ហ្វ្រីៗ ឆ្នាំ​ថ្មី ប្រា​សាក់ ផ្ដល់​សេវា​ទូទាត់​ទឹក​ភ្លើង ផ្ទេរប្រាក់ ដោយ​ឥតគិតថ្លៃ​
12, Apr 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​នៅ​កម្ពុជា មាន​សេចក្ដី​រីករាយ​សូម​ជម្រាបជូន​អតិថិជន​ឲ្យ​បាន​ជ្រាបថា ចាប់ពី​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០១៩ នេះ​តទៅ លោកអ្នក​អាចធ្វើ​ប្រតិ ប​តិ្ត​ការទូទាត់​ទឹក​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code) តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត បាន​ដោយ​ឥតគិតថ្លៃ​។ ការផ្ដល់ជូន​ដ៏​ពិសេស​នេះ ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អតិថិជន ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់​។
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​បញ្ជាក់ថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​អតិថិជន ប្រា​សាក់ បានផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ នូវ​សេវា​ទូទាត់​ទឹក​ភ្លើង ផ្ទេរប្រាក់ និង​ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code) ដែល​រាល់​ប្រតិបត្តិការ​ទាំងអស់នេះ គឺអាច​ធ្វើឡើង​ដោយ​មិន​គិតថ្លៃ​។  លោក សាយ សូ​នី បន្ថែមថា​៖«​អតិថិជន​អាច​រីករាយ​ចាត់ចែង​សាច់ប្រាក់​របស់ខ្លួន តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ២៤​ម៉ោង​ក្នុង​មួយថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​»​។ 




 
​លោក សូ​នី បន្ត​បញ្ជាក់ទៀតថា ចំពោះ​អតិថិជន​ដែល​មិនទាន់បាន​បើក​គណនី​ជាមួយ​ប្រា​សាក់ សូមមេត្តា​រួសរាន់​ឡើង លោក​អ្នកនឹង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត និង​ការភ្ជាប់​សេវា​ធនាគារ​ចល័ត ដោយ​ឥតគិតថ្លៃ ដែល​អនុញ្ញាតឱ្យ​លោកអ្នក​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ បាន​ដោយ​ស្រួល លឿន​រហ័ស និង​សុវត្ថិភាព​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ​ចូលទៅ​កាន់ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com