អត្ថបទពាណិជ្ជកម្ម
កម្មករសំណង់​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ ឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​
12, Apr 2019 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់ដៃ​បុរស​ម្នាក់​ដែលមាន​ឈ្មោះ យិន តុល អាយុ ២៤​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជាក​ម្មក​រ​សំណង់​។ បច្ចុប្បន្ន យុវជន​ដែលមាន​សំណាង​រូបនេះ ស្នាក់​នៅផ្ទះ​ជាមួយ​ម្ដាយមីង ដែល​ស្ថិតក្នុង​ទីធ្លា​វត្ត​ប្រសិទ្ធី ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។


​លោក យិន តុល បាន​ប្រាប់ ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន ដែល​បាន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០ លាន​រៀល ដល់​កន្លែង​ស្នាក់នៅ​ផ្ទាល់​ថា សព្វថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​ខ្លាំង រហូត​ចាក​ចេញពី​ស្រុកកំណើត ដែល​ស្ថិតនៅ​ស្រុក​ឈូក ខេត្តកំពត មក​ស្នាក់នៅ​ជាមួយ​ម្ដាយមីង ធ្វើការ​ជាជាង​សំណង់ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ការចំណាយ​ប្រចាំថ្ងៃ​ជាមួយ​គ្រួសារ ដែល​សូម្បីតែ​ផ្ទះ​ស្នាក់នៅ​ផ្ទាល់ខ្លួន​ក៏​មិនទាន់មាន​ផង​។ លោក បាន​បន្ត​ឱ្យដឹងទៀតថា ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នាពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត ព្រោះ​តាំងពីដើម​រៀងមក លោក​តែង​និយាយ​លេង​ជាមួយ​គ្រួសារ​ថា ថ្ងៃ​ណាមួយ លោក​នឹងមាន​សំណាង​បានឈ្នះ​រង្វាន់ ១០០​លាន ពី ខា​រ៉ា​បាវ ដូច​គេ មុនៗ​ជាមិនខាន ប៉ុន្តែ​ពេលនេះ​ការគិត និង​ការនិយាយ​លេង​នោះបាន​ក្លាយជា​ការពិតហើយ​។ លោក យិន តុល បញ្ជាក់​ដូច្នេះ​៖«​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ បន្ទាប់ពី​សម្រាក់​ពី​ការងារ ហើយ​អស់កម្លាំង លោក​បាន​ទិញ​ភេសជ្ជ ខា​រ៉ា​បាវ ពី​អ្នកលក់​ដែល​ស្ថិត​នៅមុខ​វត្ត ក្បែរ​កន្លែងធ្វើការ និង​ក្បែរ​ផ្ទះ​ស្នាក់នៅ​ផងដែរ​នោះ ចំនួន​មួយ​កំប៉ុង ដើម្បី​ទទួលទាន ។ លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ លោក​ក៏បាន​ស្រែកប្រាប់​អ្នកលក់ និង​មនុស្ស​នៅ​ជិតគ្នា​ឱ្យជួយ​មើល ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​។ ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទិញ​ដី​សង់ផ្ទះ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​មុខរបរ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​»​។ 



សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com