អត្ថបទពាណិជ្ជកម្ម
ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ក្រុមហ៊ុន​ទូរ​សព្ទ Nokia ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​«​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​»
12, Apr 2019 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ក្រុមហ៊ុន​ទូរ​សព្ទ Nokia សូម​ជូនពរ​ដល់​អ្នក​គាំទ្រ​ខ្លួន និង​ប្រជាជន​ខ្មែរ​ទាំងអស់ ឲ្យ​ធ្វើដំណើរ​ទៅកាន់​ទី ជិត​ទី​ឆ្ងាយ ប្រកបដោយ​សុខ​សុវត្ថិភាព និង​សូម​បួងសួង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ថែរក្សា​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព សន្តិភាព និង​ប្រទេស​សម្បូរ​សប្បាយ​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Nokia ក៏​សូម​សំណូមពរ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ដើម្បី​កុំ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​
 
​គួ​រំលឹកថា Nokia គឺជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន ដែល​ផលិតឡើង​ដោយ HMD GLOBAL និង​មាន​ដើមកំណើត​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​។ ទូរ​សព្ទ Nokia បង្កើតឡើង​ក្រោម​គោលការណ៍ “Pure, secure, and always up-to-date,” ដែលជា​ផលិតផល​សុទ្ធ និង សុវត្ថិភាព​ខ្ពស់ លើសពីនេះ​លោកអ្នក​អាចធ្វើ​ប​ច្ចុ​ប្ប​ភាពជា​រៀងរាល់ខែ​ផងដែរ ។​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​វ័យ​ចំណាស់​ក្នុង​វិស័យ   តិច​ណូ​ឡូ​ជី​នេះ ដែល​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​មនុស្ស​ជាង ១៥៤ ឆ្នាំ តាមរយៈ​ការបង្កើត​តិច​ណូ​ឡូ​ជី និង​កំពុងអភិវឌ្ឍន៍​ខ្លួន ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។  ជាក់ស្ដែង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការផលិត​របស់ HMD GLOBAL ក្រុមហ៊ុន Nokia បាន​បញ្ចេញ​ទូរ​សព្ទ​វៃឆ្លាត ដែលមាន​សមត្ថ​ភាពជា​ច្រើន និង​មានការ​គាំទ្រ​ជុំវិញ​ពិភពលោក​។ ក្នុងនោះ​ប្រទេស​កម្ពុជា ក៏មាន​ចរាចរណ៍​ស្មា​ត​ហ្វូ​ន​ជាច្រើន​របស់ Nokia ផងដែរ ដូចជា​ម៉ូ​ឌែ​ល Nokia 1, Nokia 2, Nokia 2.1, Nokia3, Nokia 3.1 Plus, Nokia 5, Nokia 5.1 Plus, Nokia 6, Nokia 6.1, Nokia 6.1Plus (X6), Nokia 7 Plus, Nokia 8៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com