អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយទៀត​ក្នុង​ខេត្តកណ្តាល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​រដូវក្តៅ​
13, Apr 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកណ្តាល ថ្ងៃ​ចន្ទ ទី​០៨ ខែមេសា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា និង​អាជ្ញាធរ​ពាក់ព័ន្ធ បានរួម​គ្នា​បន្ត​ធ្វើការ​ឆ្លើយតប​នឹង​ការ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយកន្លែង ស្ថិតនៅក្នុង​បរិវេណ​អនុវិទ្យាល័យ​វត្ត​ចាស់ នៃ​ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​អាច​ផ្តល់នូវ​ទឹកស្អាត​សម្រាប់​ទទួលទាន ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រមាណ​ជាង ១០០០​នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ជុំវិញ​នោះ​ផងដែរ​។​
 
​នៅក្នុង​ពិធី​សម្ពោធ មានការ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។ លោក រស់ សោភា បាន​មានប្រសាសន៍ថា «​ការប្តេជ្ញាចិត្ត​របស់​យើង មិន​បញ្ឈប់​នៅត្រឹមតែ​ការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុងថ្ងៃនេះ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព  ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួមទាំង​ការធ្វើ​លំហែ​ទាំ​រយៈពេល ៥​ឆ្នាំ​។ អង្គការ Planet Water នឹងធ្វើ​ការត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណ​ត់​”​។​


 
​លោក រស់ សោភា បាន​បន្តទៀតថា «​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត​មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។​
 
​ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់ថា ទឹកស្អាត​គឺជា​សមាស ធាតុ​ដ៏​សំខាន់ ដែល​នឹង​រួមចំណែក​ធ្វើ​ឲ្យ​សុខមាលភាព​របស់​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ហើយ​សមានចិត្ត​និង​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។​
 
​សូមជម្រាបថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២ ដែល​បាន​តម្លើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជាមួយនឹង​ស្ថាប័ន ដៃគូ​នៅក្នុង​ឆ្នាំ​២០១៩​នេះ  បន្ថែម​លើ​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៦​ផ្សេងទៀត ដែល​ក្រុមហ៊ុន​បាន​តម្លើង​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ដែល​មានការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត នៅតាម​បណ្ដា​សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន​។​


 
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បានឱ្យដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៥​ទៀត នឹងត្រូវ​តម្លើង​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ  ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បានឱ្យដឹង​ទៀតថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៦ ដែល​ក្រុមហ៊ុន​បាន​តម្លើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹកស្អាត​ចំនួន ៤៤,៩៩០,២៨៦​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​។ តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​១,៥ ដង​ក្នុងឆ្នាំនេះ  តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៦​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៩​នេះ​៕






 
(​អត្ថ បទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com