ជាតិ
ក្រសួង ឲ្យ​ពាណិជ្ជករ​បរទេស​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដើម្បី​បានការ​គាំពារ​ផ្លូវច្បាប់​
30, Apr 2019 , 9:19 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បរទេស ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់ ដោយសារ​កម្ពុជា​គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ កម្ពុជា មានច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជាច្រើន សម្រាប់​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា និង​បរទេស​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៣០​មេសា ឆ្នាំ​២០១៩​។ 

 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ក្រុមហ៊ុន​បរទេស​គួរតែ​យក​គំរូ​តាម​ស្រា​សំប៉ាញ Champagne បារាំង គឺ​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់ ដែល​ធ្វើឡើង​ក្នុង​ពិធី​ទទួលស្គាល់​ស្រា​សំប៉ាញ​របស់​គណៈកម្មកា​រ​អន្តរ​អាជីព​នៃ​ស្រា​សំប៉ាញ (CIVC) បារាំង ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ​ស្ថានទូត​បារាំង​ថ្ងៃទី​២៩​មេសា ឆ្នាំ​២០១៩​។​
 
​ទន្ទឹមនឹងនេះ លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បាន​លើកស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ និង​ពង្រឹង​ច្បាប់​បណ្ដុះបណ្ដាល និង​បញ្ជ្រាប​កម្មសិទ្ធិបញ្ញា​ចូលក្នុង​កម្មវិធី​អប់រំ រួមទាំង​កិច្ច​ព្រម​ព្រៀម​អន្តរជាតិ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​៕ 
 

Tag:
 ពាណិជ្ជករ​បរទេស​
  បញ្ជី​ម៉ាក​សម្គាល់​ទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com