ជាតិ
ព្រះករុណា​ព្រះមហាក្សត្រ ថ្វាយព្រះពរ​ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន ណា​រូ​ហ៊ី​តុ​
02, May 2019 , 5:48 pm        
រូបភាព
ព្រះចៅអធិរាជ Naruhito បានបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១២ កាលពីពេលដែលព្រះអង្គ​នៅជារជ្ជទាយាទ។ រូបថត AFP
ព្រះចៅអធិរាជ Naruhito បានបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១២ កាលពីពេលដែលព្រះអង្គ​នៅជារជ្ជទាយាទ។ រូបថត AFP
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ​ថ្វាយ​ព្រះរាជសារ​អបអរ​សារ​ទរ​ថ្វាយ ព្រះករុណា ណា​រូ​ហ៊ី​តុ (NARUHITO) ក្នុងឱកាស​ដ៏​នៃ​ព្រះ​រាជពិធី​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ជា​ព្រះ​ចៅ​អធិរាជ​ថ្មី របស់​ជប៉ុន កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩​។​

 
​ក្នុង​ព្រះរាជសារ​ជា​ភាសា​បារាំង ព្រះករុណា ព្រះមហាក្សត្រ បានបង្ហាញ​ពី​ព្រះទ័យ​រីករាយ​ក្នុង​ព្រះរាជកិច្ច​រួមគ្នា​ជាមួយ​ព្រះ​ចៅ​អធិរាជ ណា​រូ​ហ៊ី​តុ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​។​
 
«​ទូលព្រះបង្គំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​សំដែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះ​ចៅ​អធិរាជ និង​រដ្ឋាភិបាល​ជប៉ុន​របស់​ព្រះអង្គ​ក្នុងការ​រួមចំណែក និង​បន្ត​ពង្រឹង​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​»​។ នេះ​ជា​ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា​៕ 
 

Tag:
 ព្រះ​ចៅ​អធិរាជ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com