ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​សណ្ដែកខៀវ​” អាច​ទប់ស្កាត់​ជំងឺ​ជាច្រើន សូម្បី​មហារីក​
03, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ “​សណ្ដែកខៀវ​” និង​ឧស្សាហ៍​ទទួលទាន​បង្អែម​សណ្ដែកខៀវ ឬ​ទឹក​សណ្ដែកខៀវ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា សណ្ដែក​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។ ថា​តើ​សណ្ដែកខៀវ​ប្រសើរ​យ៉ាងណា​ខ្លះទៅ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការទទួល​សណ្ដែកខៀវ ៖
 
១. ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​
 
“​សណ្ដែកខៀវ​” ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C, អាស៊ីត​អា​មី​ណូ រួមបញ្ចូល​ទាំង polyphenols និង oligosaccharides ដែល​សុទ្ធតែជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​អាចជួយ​ប្រឆាំង​ទប់ស្កាត់​ជំងឺមហារីក​គួរ​ឲ្យ​កត់សម្គាល់​។​
 
២. ការពារ​ថ្លើម​
 
​ប្រូតេអ៊ីន​មិន​ត្រឹមតែ​សំខាន់​សម្រាប់​សាច់ដុំ និង​សុខភាព​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​ក្នុង​ការជួយ​ការពារ​ថ្លើម​ពី​ការខូចខាត​ផងដែរ​។ ហើយ​សណ្ដែកខៀវ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន​។ ដូច្នេះ​ដើម្បី​អាច​រក្សាបាន​នូវ​សុខភាព​ថ្លើម​រឹងមាំ​ជៀសផុត​ពី​បញ្ហា​ផ្សេង រួមទាំង​ជំងឺខាន់លឿង ចូរ​ទទួលទាន​សណ្ដែក​ខៀវ​ជាប្រចាំ​។​

៣. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២
 
​នោះ​ក៏​ព្រោះតែ​សណ្ដែកខៀវ​មាន​ផ្ទុក​សារធាតុ vitexin និង isovitexin ដែល​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​អាំង​ស៊ុយ​លីន​ដំណើរ​កាន់​តែមាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ប្រសើរ​។​
 
៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​សណ្ដែកខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធភាព​បញ្ចុះ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​ការពារ​សរសៃឈាម​ពី​ការបំផ្លាញ​។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិន​ល្អជា​កត្តា​ចម្បង​បំផុត​ដែល​បង្កបញ្ហា​ស្ទះ​សរសៃឈាម​បេះដូង​។ ដូច្នេះ​ការទទួល​ទាន​សណ្ដែកខៀវ​អាច​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​ឲ្យ​កត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.k

© រក្សាសិទ្ធិដោយ thmeythmey.com