ជាតិ
សង្គមជាតិ
ឧបករណ៍​ហាត់ប្រាណ​១០​ប្រភេទ​ត្រូវបាន​បំពាក់​នៅ​សួនច្បារ​ក្នុង​ក្រុង​សៀមរាប​
05, May 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សៀមរាប​៖ ឧបករណ៍​ហាត់ប្រាណ ១០​ប្រភេទ ត្រូវបាន​បំពាក់​នៅ​សួនច្បារ​ខាងជើង​ស្ពានថ្ម​ព្រះរាជដំណាក់ ទី​ដែល​សម្បូរ​មនុស្សម្នា​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​។ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​សៀមរាប ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៥ ឧសភា ការបំពាក់​ឧបករណ៍​ហាត់ប្រាណ​នៅលើ​សួនច្បារ​នេះ បំណង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។​

 
​រដ្ឋបាល​ខេត្តសៀមរាប ប្រាប់​ដល់​សាធារណជន​ទាំងអស់ ឱ្យ​រីករាយ​នឹង​ឧបករណ៍​ហាត់ប្រាណ​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Manulife ទាំងនេះ​ដោយ​រីករាយ និង​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ក៏ដូចជា​ជួយ​ថែរក្សា​ឱ្យបាន​យូរអង្វែង​ផងដែរ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com