ជាតិ
សម្ដេច ហ៊ុន សែន​៖ មាន​ដី គួរ​ឆ្លៀត​ដាំ​មុខ​ដំណាំ​ដែល​ត្រូវការ​ជាប្រចាំ កុំ​ឲ្យ​ពិបាក​រក​ទិញ​គេ​
15, May 2019 , 4:57 pm        
រូបភាព
ដោយ:
​ជាថ្មី​ម្ដងទៀត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះ បាន​បង្ហោះ​រូប​ជាមួយ​ភរិយា ដែល​ថត​ក្នុង​ចម្ការ​ដំណាំ​នៅក្នុង​បរិវេណ​ផ្ទះ​របស់​សម្ដេច​។ ជាមួយនឹង​រូបភាព​ប្រមូល​ផលដំណាំ សម្ដេច​ក៏បាន​សរសេរ​សារ​ដែល​ជំរុញ​ឲ្យ​សាធារណជន​ដាំ​មុខ​ដំណាំ​មួយចំនួន​នៅផ្ទះ​របស់ខ្លួន​។​


 
​សម្ដេច​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ពាក្យចាស់​ពោលថា​រពឹសដៃផ្ទៃឆ្អែត​ ដែល​ចង់សំដៅ​អោយ​ខំធ្វើការ ខំ​ដាំ​ដុះ​។ មាន​ដី​គួរ​ឆ្លៀត​ដាំ​មុខ​ដំណាំ​ដើម្បី​ទទួលផល​សម្រាប់​ក្រុមគ្រួសារ​យើង​។ ដី​តូច​ដាំ​ជី បន្លែ ស្លឹកគ្រៃ​។​ល​។ ដី​ធំ​គួរ​ជ្រើស​មុខ​ដំណាំ​ដែល យើង​ត្រូវការ​ជាប្រចាំ​យកមក​ដាំ ដើម្បី​កុំអោយ​ពិបាក​ដើររក​ទិញ​គេ​នូវ​ផលដំណាំ​ដែល​យើង​អាច​ដាំ​បាន​។ ថ្ងៃនេះ​ខ្ញុំ ​និង​ភរិយា​បង្ហាញ​ពីការ​ប្រ​មូល​ផល ដើមរដូវ​នូវមុខ​ដំណាំ​ចំនួន​បី​មុខ​ក្នុងចំណោម​ដំណាំ​រាប់​សិ​ប​មុខ​ដែល​ដាំ​ជុំវិញ​ផ្ទះ​ខ្ញុំ​»៕

Tag:
 ហ៊ុន សែន​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com