អត្ថបទពាណិជ្ជកម្ម
ត្រៀមខ្លួន​ឬ​នៅ​? F11 Pro Waterfall Gray បង្ហាញ​រូបរាង Cute ជា​ផ្លូវការ​ហើយ ពិសេស​សម្រាប់​សុភាពនារី​សម័យថ្មី​តែម្តង​
23, May 2019 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនទាន់​ដកចិត្ត​ឈប់​ស្រលាញ់ F11 Pro Aurora Green និង Thunder Black​ផង ស្រាប់តែ​ពេលនេះ ស្រី​ស្អាត សាច់​សខ្ចី ចាំង​ពន្លឺ​ព្រៀកៗ បានបង្ហាញ​ខ្លួន​ទៀតហើយ និកំ​ពុង​អង្រួន​បេះដូង​អតិថិជន​គ្រប់គ្នា ជាពិសេស​សុភាពនារី​សម័យថ្មី​តែម្តង នោះ​គឺ OPPO F11 Pro Waterfall Gray​។ ជំនាន់​ក្រោយ​របស់ OPPO​មួយ​នេះ ប្រៀបបាន​នឹង​សម្រស់​ស្រី​ស្អាត នាពេល​រាត្រី​ដ៏​ស្រស់ស្អាត ទន់ភ្លន់​ដូច្នោះ​ដែរ ដោយមាន​ភ្ជាប់​នូវ Slogan ថា Portrait ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត​។
 
​ស្រី​ស្អាត F11 Pro Waterfall Gray រូបនេះ មក​ទាំង​សម្រស់​ដ៏​លេចធ្លោ ជាមួយនឹង​ពណ៌​ស បែក​ស្វាយ​ស្រាល និង​មាន​ពន្លឺ​ប្រដេញ​ភ្លឺ​ផ្លេកៗ​។ វា​មាន​សមត្ថភាព​ខ្ពស់ ដែល​មិន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ខកបំណង​នោះទេ ព្រោះ​ស្រី​ស្អាត​រូបនេះ មក​ជាមួយនឹង RAM ទំហំ 6GB និង ROM​ទំហំ 128GB ដែល​ធំ​ជាង​ម៉ូ​ឌែ​ល​ទាំងពីរ​ខាងលើ  ហើយ​តើ​ម៉ូ​ឌែ​ល​នេះ អាចជា​ម៉ូ​ឌែ​ល​នៃ​ការចាប់ផ្តើម​បំពាក់ ROM 128GB ឬ​យ៉ាងម៉េច សម្រាប់​OPPO?


 
​អ្វីដែល​សំខាន់​ជាងនេះទៅទៀត គឺ​ម៉ូ​ឌែ​ល​នេះ មើលទៅ​ពិតជា​សាក​សម​ខ្លាំងណាស់ ជាមួយនឹង​សុភាពនារី​គ្រប់រូប និង​គ្រប់​វ័យ​តែម្តង​។ នេះ​បើ​យោងតាម​បញ្ចេញយោបល់ (Comment)​បណ្តាក់​គ្នា​ឥត​ដាច់​របស់​អតិថិជន  នៅលើ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO និង ការចែករំលែក​បន្ត​គ្នា ដែល​អ្នក​ចែករំលែក​នោះ​ទៀតសោត ភាគច្រើន​គឺជា​ស្រី្ត​។  វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​និយាយបានថា វា​ស្ថិតក្នុង​ក្តី​ស្រមៃ​របស់​សុភាពនារី​គ្រប់រូប​ដែលមាន​សម្រស់​ស្រស់​សោភា ទាំង​ពូកែ និង​ពោរពេញ​ទៅដោយ​ភាពជឿជាក់​ថែម​ទៀតផង​។​
 
 មិន​ត្រឹម​តែមាន​សមត្ថ​ភាពល្អ​ប៉ុណ្ណោះ​ទេ ស្រី​ស្អាត F11 Pro Waterfall Gray នេះ មើលទៅ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ដូច​ម៉ូ​ឌែ​ល F11 Pro ដែរ ហើយ​វា​មាន​កាមេរ៉ា​ភ្លោះ ក្រោយ​ទំហំ 48MP និង​មាន​អេក្រង់​លាតសន្ធឹង ស្រឡះភ្នែក ថែម​ទៀតផង​។ ចង់ដឹង​ណាស់​ថា​តើ​ស្រី​ស្អាត​រូបនេះ នឹងមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost  និង​កម្មវិធី​ល្អៗ​ឯទៀត ដូច F11 Pro មុន​អត់​ហ្ន៎​? បើ​មាន​មែន​ច្បាស់​ជា​លង់​ហើយ សូម្បី Admin ជា​បុរស ក៏​ទ្រាំ​មិនបាន​ដែរ​លោក​អើយ​។ 


 
​សុភាពនារី​មើល​ទុក​ឲ្យ​ហើយ​ទៅ F11 Pro Waterfall Gray ពិតជា​ស្អាត និង​សាក​សមជា​មួយ​លោក​អ្នកនាង​ខ្លាំងណាស់ ហើយ​សុភាពបុរស ដែលមាន​គម្រោង​ទិញ​ជូន​គូស្នេហ៍​វិញ ក៏​អាច​ត្រៀម​បានដែរ​។ ទិញ​ជូន​ដៃគូ​របស់​អ្នក​ទៅ ប្រាកដជា​ពួកគាត់ ពេញចិត្ត​ស្តូក​តែម្តង​ហើយ​។ តោះ​គ្នា​យើង ចាំ​អ៊ុត​តម្លៃ​ស្រី​ស្អាត OPPO F11 Pro Waterfall Gray​នេះ តើ​វា​មានតម្លៃ​ប៉ុន្មាន​ដែរ ហើយ​វា​នឹង​មកដល់​កម្ពុជា​យើង​នៅពេលណា​?    
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com