អត្ថបទពាណិជ្ជកម្ម
ហេតុផល​ចំនួន ៥ ដែល​អ្នក​គួរ​អ​ញ្ជើ​ញទៅ​ទស្សនា​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស
28, May 2019 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀ​កម្ពុជា បើកទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​សង្វាក់​ផលិតកម្ម​ផលិតផល​ស្រា​បៀ និង​ភេសជ្ជៈ​នៅក្នុង​រោងចក្រ​។​
 
​មាន​ហេតុផល ចំនួន ៥ ដែល​សាធារណជន គួរ​អញ្ជើញ​ទៅ​ទស្សនា​រោងចក្រ​ដ៏​ទំនើប​មួយ​នេះ​៖ 
 
១. ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​រោងចក្រ​វិនិយោគ​ដោយ​កូន​ខ្មែរ​ពិតប្រាកដ តែមួយគត់​ក្នុងប្រទេស​កម្ពុជា ដែល​ផលិត​ទាំង​ស្រា​បៀ និង​ភេសជ្ជៈ ដោយ​ប្រើប្រាស់​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​។ សាធារណជន នឹង​ទទួលបាន​នូវ​ចំណេះដឹង​ស៊ីជម្រៅ អំពី​សង្វាក់​ផលិតកម្ម គុណភាព​នៃ​គ្រឿងផ្សំ និង​ការ​វេច​ខ្ចប់​ដ៏​ទំនើប​របស់​ស្រា​បៀ​កម្ពុជា និង​ភេសជ្ជៈ​គ្រប់មុខ ដោយមាន​មគ្គុទេសក៍ ដែលមាន​ជំនាញ​ក្នុង​វិស័យនេះ ពន្យល់​គ្រប់​ដំណាក់កាល ។​



២. ភ្ញៀវ​ដែល​ដើរ​ទស្សនា​រោងចក្រ​អាចមាន​ឱកាស​ចូលរួម​ជូ​យ​សង្គម តាមរយៈ​ការទិញ​វត្ថុ     អនុស្សាវរីយ៍ ដែល​ដាក់លក់​ក្នុង​រោងចក្រ ដែល​ប្រាក់ចំណេញ​ទាំងអស់នោះ នឹង​ត្រូវបាន​យកទៅជួយ​អភិវឌ្ឍ​សហគមន៍​វិញ​។​



៣. រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏មាន​សាលប្រជុំ​ដ៏​ធំ និង​ទំនើប ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៣០០​នាក់ សម្រាប់​ឲ្យ​សាធារណជន​ប្រើប្រាស់ ដោយ​មិន​គិត​កម្រៃ សម្រាប់​ការរៀបចំ​កម្មវិធី​នានា ដែល​មិន​យកប្រាក់​ចំណេញ​។ 



៤. ក្រៅពី​ការផ្តោត​សំខាន់​លើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើប ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស កំពុងតែ​ផ្លាស់ប្តូរ​មុខមាត់ បរិវេណ​រោងចក្រ​ដ៏​ធំ​មួយ​នេះ ឲ្យ​កាន់​តែមាន​ភាព​បៃតង​ជាង​មុន ដើម្បី​បង្កើន​បរិយាកាស​ស្រស់ស្រាយ និង​ស្អាត​សម្រាប់​បុគ្គលិក​ក៏ដូចជា​ភ្ញៀវ ដែល​មក​ទស្សនា​រោងចក្រ​។​



៥. ភ្ញៀវ​ដែល​ដើរ​ទស្សនា​រោងចក្រ នឹងមាន​ឱកាស​ភ្លក់​ស្រា​បៀ​កម្ពុជា​ស្រស់ៗ និង​ត្រជាក់ៗ ព្រមទាំង​ភេសជ្ជៈ​ដទៃទៀត របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​កន្លែង​ទទួលទាន​អាហារ ដែលមាន​ផាសុកភាព និង​អាច​រីករាយ​ជាមួយ​ការកម្សាន្ត​ផ្សេងៗ​៕


  
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com