កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ នារីដែលរត់ចូលទីលានកើន Followers ២លាន ហើយចំណេញ៤លានដុល្លារ
× តារាម៉ូដែលរុស្ស៊ីនាង Kinsey Wolanski ដែលរត់ចូលតារាងអំឡុងការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង Tottenham Hotspur នៅយប់ថ្ងៃទី១ ខែមិថុនា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោក។
តើធ្វើដូចម្តេចដើម្បីឲ្យខ្លួនឆាប់ល្បី និងមានគេស្គាល់ដោយមិនចាំបាច់ធ្វើអ្វីច្រើននោះ? ពេលខ្លះអ្នកគ្រាន់តែធ្វើរឿងឆ្កួតៗដូចជារត់ចូលទីលាននាព្រឹត្តិការណ៍ធំៗបែបនេះ។ វាពិតជាវិធីសាស្ត្រដ៏ល្អមែន! ក្រោយរត់ចូលតារាងប្រកួតដែលមានអ្នកទស្សនាផ្ទាល់ និងតាមទូរទស្សន៍ជាច្រើននៅជុំវិញពិភពលោក។ នាង Kinsey Wolanski ដែលមានគណនី Instagram ឈ្មោះថា Kinsey Wolanski បានកើនឡើងចំនួន Follower រហូតដល់ទៅជាង២លានឯណោះ។ នៅមុនពេលធ្វើសកម្មភាពបែបនេះ គណនីរបស់នាងមានអ្នក Follower តែជាង៣សែនប៉ុណ្ណោះ។
បំណងរបស់តារាស្រីវ័យ២២ឆ្នាំនេះ គឺចង់ផ្សព្វផ្សាយពីវេបសាយអាសអាភាសឈ្មោះថា Vitaly Uncensored ដែលស្ថិតនៅលើអាវប៊ីគីនីរបស់នាងនោះ។ វេបសាយនេះគឺនាងបានបង្កើតជាមួយមិត្តប្រុសឈ្មោះ Vitaly Zdorovetskiy ដែលជាជនជាតិរុស្ស៊ីដូចគ្នា។
បើតាមការរាយការណ៍ពីហាងឆេងតម្លៃនៃការផ្សព្វផ្សាយពាណិជ្ជកម្មលើផ្លាកសញ្ញាក្នុងជំនួបផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបរវាងហង្សក្រហម និងមាន់ខ្នាយមាសនៅកីឡដ្ឋាន Wanda Metropolitano នាទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញបង្ហាញថា ទំហំអក្សរនៅលើអាវរបស់នាង Wolanski នេះគឺត្រូវចំណាយប្រាក់ប្រមាណ៤លានដុល្លារឯណោះ។
យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់នាង Wolanski គឺមិនអស់លុយសូម្បីមួយរៀល ហើយបានចំណេញគ្រប់ច្រកថែមទៀត ដោយគ្រាន់តែដេកគុក១យប់ប៉ុណ្ណោះ៕
Tag:
បាល់ទាត់
UEFA Champions League
Kinsey Wolanski
© រក្សាសិទ្ធិដោយ thmeythmey.com